រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ បុស្នី ហ្វីជី ក្រូអាស៊ី បារាំង ប៊ែលហ្ស៊ិក និង Crimea។
រូបភាពជុំវិញពិភពលោក ២៤ តុលា ២០១៨

២
ប្រាសាទចាស់មួយត្រូវបានឃើញនៅលើដើមឈើចម្រុះពណ៌ពីទន្លេ Rhine River ក្បែរភូមិ Bacharach ប្រទេសអាល្លឺម៉ង់។

៣
ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Harry និងព្រះនាងម្ចាស់ Meghan ទស្សនកិច្ចសាកលវិទ្យាល័យប៉ាស៊ីហ្វិកខាងត្បូងក្នុងទីក្រុង Suva ប្រទេស Fiji។

៥
ជនចំណាកស្រុកប៉ះទង្គិចជាមួយប៉ូលិសបុស្នីក្នុងទីក្រុង Maljevac។ប៉ូលិសបុស្នីបានរារាំងជនចំណាកស្រុករាប់រយនាក់មិនឲ្យពួកគេឆ្លងចូលប្រទេសក្រូអាស៊ី ដែលនេះបង្ហាញពីការប្រឈមដែលប្រទេសនេះកំពុងជួប។

៧
កម្មករទាញខ្សែនៅពេលដែលពួកគេកំពុងសាងសង់ស្ពានបណ្តែតទឹកមួយនៅទន្លេ Ganges សម្រាប់ពិធីបុណ្យ Kumbh Mela ដែលជិតមកដល់ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។

៨
កូនសត្វខ្លាពណ៌សដែលមានអាយុទើបតែមួយអាទិត្យស្ថិតក្នុងសួនសត្វ Taigan Safari Park នៅក្បែរ Belogorsk ប្រទេស Crimea កាលពីថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០១៨។

៩
បុគ្គលិកផ្នែកសង្រ្គោះកំពុងធ្វើការនៅកន្លែងដែលរោងមួយបានបាក់បែកក្នុងទីក្រុង Antwerp ប្រទេសប៊ែលហ្ស៊ិក។

១១
សត្វស្វា Borneo «Theodora» (ឆ្វេង) សម្លឹងមើលកូនដែលមានអាយុទើបតែ៨ថ្ងៃរបស់ខ្លួនឈ្មោះ «Java» នៅក្នុងសួនសត្វ «Menagerie du Jardin des Plantes» ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។