រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា កេនយ៉ា ចិន សហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌូនេស៊ី និងបេឡារុស។
រូបភាពជុំវិញពិភពលោក ២៤ តុលា ២០១៧
- ទុំ ម្លិះ
- VOA Khmer

១
នារីៗជំនួយការបានគប់មួករបស់ខ្លួនឡើងលើខណដែលពួកគេថតរូបនៅ Tiananmen Square មុននឹងការប្រជុំសភាជាតិរបស់គណបក្សកុំម្មុយនីស្តចិនត្រូវបានបញ្ចប់ក្នុងទីក្រុងប៉េកាំង។

២
ប៉ូលិសកូបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកគាំទ្រគណបក្សប្រឆាំង National Super Alliance (NASA) ក្នុងបាតុកម្មមួយក្នុងទីក្រុងណៃរ៉ូប៊ី។

៣
អ្នកភូមិឥណ្ឌូណេស៊ីកំពុងមើលភ្នំភ្លើង Mount Sinabung ផ្ទុះក្នុងទីក្រុង Karo ភាគខាងជើងកោះស៊ូម៉ាត្រា។

៥
ក្តាន់ឈ្មោលពីរក្បាលជល់គ្នាក្នុងកសិដ្ឋានក្បែរភូមិ Kobylintsy ដែលមានចម្ងាយប្រមាណ៣០៥ គីឡូម៉ែតភាគខាងជើងទីក្រុង Minsk ប្រទេសបេឡារុសកាលពីថ្ងៃទី២៣ តុលា ២០១៧។

៦
អគារដែលត្រូវបានបាក់បែកនៅក្នុងតំបន់សង្រ្គាមក្នុងទីក្រុង Marawi ប្រទេសហ្វីលីពីនបន្ទាប់ពីប្រទេសនេះបានប្រកាសបញ្ចប់ប្រតិបត្តិការយោធានៅទីក្រុងភាគខាងត្បូងដែលត្រូវបានកាន់កាប់ដោយក្រុមរដ្ឋឥស្លាមជ្រុលនិយម។

៨
វិមានសភាត្រូវបានព័ទ្ធជុំវិញដោយដើមឈើក្នុងរដូវស្លឹកឈើជ្រុះក្នុងទីក្រុង Augusta រដ្ឋ Maine កាលពីថ្ងៃទី២៣ តុលា ២០១៧។