រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាបេឡារុស ឥណ្ឌា កេនយ៉ា អ៊ុយក្រែន សហរដ្ឋអាមេរិក និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២៣ តុលា ២០១៨
![ទាហានក្រសួងមហាផ្ទៃប្រទេសបេឡារុសចូលរួមការប្រឡងរើសទាហានដែលមានសមត្ថភាពសម្រាប់ «Madder Beret» នៅក្នុងភូមិ Volovshchina ខាងក្រៅរដ្ឋធានី Minsk។](https://gdb.voanews.com/0e66a227-feb2-4171-a075-761ba675bb13_w1024_q10_s.jpg)
១
ទាហានក្រសួងមហាផ្ទៃប្រទេសបេឡារុសចូលរួមការប្រឡងរើសទាហានដែលមានសមត្ថភាពសម្រាប់ «Madder Beret» នៅក្នុងភូមិ Volovshchina ខាងក្រៅរដ្ឋធានី Minsk។
![កោះថ្ម Migingo មួយលេខចេញពីបឹងLake Victoria ដែលពោរពេញដោយខ្ទមប្រក់ស័ង្កសីនៅព្រំដែនប្រទេសអ៊ូហ្គង់ដានិងកេនយ៉ា។ កោះដែលមានប្រជាជនរស់នៅច្រើននេះមានទំហំមិនធំជាង១ហិចតាទេ។](https://gdb.voanews.com/3c34b906-45b2-4d08-a4b0-b59898428b75_w1024_q10_s.jpg)
៣
កោះថ្ម Migingo មួយលេខចេញពីបឹងLake Victoria ដែលពោរពេញដោយខ្ទមប្រក់ស័ង្កសីនៅព្រំដែនប្រទេសអ៊ូហ្គង់ដានិងកេនយ៉ា។ កោះដែលមានប្រជាជនរស់នៅច្រើននេះមានទំហំមិនធំជាង១ហិចតាទេ។
![សមាជិកនៃសហគមន៍ជនពនេចរពីតំបន់ដាច់ស្រយាល Kutch ភាគខាងលិចរដ្ឋ Gujarat ប្រទេសឥណ្ឌា សម្លឹងមើលទៅជំរំមួយដែលក្រុមរបស់ពួកគេបានស្នាក់អាស្រ័យ ដើម្បីស្វែងរកកន្លែងល្អសម្រាប់សត្វចិញ្ចឹមពួកគេក្នុងស្រុក Mehsana ដែលមានចម្ងាយប្រមាណ១០០គីឡូម៉ែតពីទីក្រុង Ahmedabad។](https://gdb.voanews.com/28d1f6c4-1722-42c6-b551-403ccfc014e3_w1024_q10_s.jpg)
៦
សមាជិកនៃសហគមន៍ជនពនេចរពីតំបន់ដាច់ស្រយាល Kutch ភាគខាងលិចរដ្ឋ Gujarat ប្រទេសឥណ្ឌា សម្លឹងមើលទៅជំរំមួយដែលក្រុមរបស់ពួកគេបានស្នាក់អាស្រ័យ ដើម្បីស្វែងរកកន្លែងល្អសម្រាប់សត្វចិញ្ចឹមពួកគេក្នុងស្រុក Mehsana ដែលមានចម្ងាយប្រមាណ១០០គីឡូម៉ែតពីទីក្រុង Ahmedabad។
![ប្រជាជនបាតុកម្មតវ៉ាប្រឆាំងនឹងសំណើរបស់រដ្ឋបាលប្រធានាធិបតីត្រាំ ក្នុងការដាក់និយមន័យភេទឲ្យច្បាស់ថាប្រុសឬស្រីពីកំណើត ក្នុងទីក្រុង Los Angeles រដ្ឋCalifornia កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៨។](https://gdb.voanews.com/6e37cf44-b8b8-46a7-8d02-24a90e9a36c3_w1024_q10_s.jpg)
៧
ប្រជាជនបាតុកម្មតវ៉ាប្រឆាំងនឹងសំណើរបស់រដ្ឋបាលប្រធានាធិបតីត្រាំ ក្នុងការដាក់និយមន័យភេទឲ្យច្បាស់ថាប្រុសឬស្រីពីកំណើត ក្នុងទីក្រុង Los Angeles រដ្ឋCalifornia កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៨។
![ប៉ូលិសម្នាក់ធ្វើការនៅកន្លែងដែលមានគ្រោះថ្នាក់ចរាចរបន្ទាប់់ពី ឡានស្ទូចបានបុកជាមួយនឹងរថយន្តផ្សេងទៀតក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/39619669-3e9d-4893-8086-d83b6d4625a1_w1024_q10_s.jpg)
១០
ប៉ូលិសម្នាក់ធ្វើការនៅកន្លែងដែលមានគ្រោះថ្នាក់ចរាចរបន្ទាប់់ពី ឡានស្ទូចបានបុកជាមួយនឹងរថយន្តផ្សេងទៀតក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។
![ភ្នំថ្មរបស់លោក Ugo Rondinone ឈរនៅខាងមុខTate ក្នុងទីក្រុង Liverpool ចក្រភពអង់គ្លេស។](https://gdb.voanews.com/6fbca857-b5b7-4cf1-9194-d1afe62f7e58_w1024_q10_s.jpg)
១២
ភ្នំថ្មរបស់លោក Ugo Rondinone ឈរនៅខាងមុខTate ក្នុងទីក្រុង Liverpool ចក្រភពអង់គ្លេស។