រូបភាពជុំវិញពិភពលោកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ មកពីប្រទេសប្រេស៊ីល កូសូវ៉ូ ក្រិក ស៊ីរី សិង្ហបុរី អេហ្ស៊ីប ឆែក ឈីលី និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ២៣ តុលា ២០១៧
![មនុស្សម្នាលោតពីលើស្ពាន ដែលមានកម្ពស់៣០ម៉ែត្រ នៅក្នុងក្រុង Hortolandia ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។ បើយោងតាមអ្នករៀបចំកម្មវិធី មនុស្ស២៤៥នាក់ព្យាយាមបំបែកកំណត់ត្រាពិភពលោកថ្មីសម្រាប់ការលោតពីលើស្ពាន ដោយចងភ្ជាប់ខ្លួនជាមួយនឹងខ្សែ។](https://gdb.voanews.com/274fd275-f287-4d2e-99c6-3668c83c5ff9_w1024_q10_s.jpg)
១
មនុស្សម្នាលោតពីលើស្ពាន ដែលមានកម្ពស់៣០ម៉ែត្រ នៅក្នុងក្រុង Hortolandia ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។ បើយោងតាមអ្នករៀបចំកម្មវិធី មនុស្ស២៤៥នាក់ព្យាយាមបំបែកកំណត់ត្រាពិភពលោកថ្មីសម្រាប់ការលោតពីលើស្ពាន ដោយចងភ្ជាប់ខ្លួនជាមួយនឹងខ្សែ។
![និស្សិតមកពីសាកលវិទ្យាល័យ St. Andrews ប្រឡាក់ទៅដោយពពុះសាប៊ូ នៅពេលពួកគេចូលរួមក្នុងពិធីបុណ្យប្រពៃណីមួយដែលមានឈ្មោះថា Raisin Weekend នៅក្នុងប្រទេសស្កុតលែន។](https://gdb.voanews.com/9eba3290-c4a5-4d81-97fb-468e30c9c45f_w1024_q10_s.jpg)
២
និស្សិតមកពីសាកលវិទ្យាល័យ St. Andrews ប្រឡាក់ទៅដោយពពុះសាប៊ូ នៅពេលពួកគេចូលរួមក្នុងពិធីបុណ្យប្រពៃណីមួយដែលមានឈ្មោះថា Raisin Weekend នៅក្នុងប្រទេសស្កុតលែន។
![ស្ត្រីម្នាក់ដើរកាត់ឧទ្យានមួយ ដែលមានសុទ្ធតែស្លឹកឈើពណ៌លឿងជ្រុះ នៅក្បែរក្រុង Pristina ប្រទេសកូសូវ៉ូ។](https://gdb.voanews.com/a1f0c93c-e73c-4027-8cd4-30b99f048de2_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់ដើរកាត់ឧទ្យានមួយ ដែលមានសុទ្ធតែស្លឹកឈើពណ៌លឿងជ្រុះ នៅក្បែរក្រុង Pristina ប្រទេសកូសូវ៉ូ។
![មនុស្សម្នាធ្វើការសម្តែងនៅព្រះវិហារ Hera ក្នុងពេលហាត់សមនៃកម្មវិធីភ្លើងរបស់កីឡាអូឡាំពិកនៅក្នុងក្រុងបុរាណ Olympia ប្រទេសក្រិក ទីដែលកីឡាអូឡាំពិកបានចាប់កំណើត។](https://gdb.voanews.com/8265af13-908a-4bc6-91a3-3037e93fc9ac_w1024_q10_s.jpg)
៤
មនុស្សម្នាធ្វើការសម្តែងនៅព្រះវិហារ Hera ក្នុងពេលហាត់សមនៃកម្មវិធីភ្លើងរបស់កីឡាអូឡាំពិកនៅក្នុងក្រុងបុរាណ Olympia ប្រទេសក្រិក ទីដែលកីឡាអូឡាំពិកបានចាប់កំណើត។
![ពេជ្រ៣៧,៣០ក្រាតដែលមានឈ្មោះថា The Raj Pink ត្រូវបានគេដាក់តាំងនៅក្នុងបន្ទប់ដេញថ្លៃ Sotheby នៅក្នុងក្រុងហុងកុង។](https://gdb.voanews.com/485f5772-57d5-4ca1-9545-656911090f84_w1024_q10_s.jpg)
៥
ពេជ្រ៣៧,៣០ក្រាតដែលមានឈ្មោះថា The Raj Pink ត្រូវបានគេដាក់តាំងនៅក្នុងបន្ទប់ដេញថ្លៃ Sotheby នៅក្នុងក្រុងហុងកុង។
![មនុស្សម្នាសម្តែងនៅក្នុងការហាត់សមចុងក្រោយសម្រាប់កម្មវិធីភ្លើងរបស់កីឡាអូឡាំពិកនៅក្នុងក្រុងបុរាណ Olympia ប្រទេសក្រិក ទីដែលកីឡាអូឡាំពិកបានចាប់កំណើត។](https://gdb.voanews.com/4ad0360c-29ee-4e3b-8a33-ebe2f42aa973_w1024_q10_s.jpg)
៦
មនុស្សម្នាសម្តែងនៅក្នុងការហាត់សមចុងក្រោយសម្រាប់កម្មវិធីភ្លើងរបស់កីឡាអូឡាំពិកនៅក្នុងក្រុងបុរាណ Olympia ប្រទេសក្រិក ទីដែលកីឡាអូឡាំពិកបានចាប់កំណើត។
![កងទ័ពរំដោះស៊ីរីដើរកាន់កាំភ្លើងនៅក្នុងហាងបែកបាក់មួយនៅក្នុងក្រុង Tadef ប្រទេសស៊ីរី។](https://gdb.voanews.com/9e29c707-50be-413a-b87b-c73bd15fe78c_w1024_q10_s.jpg)
៧
កងទ័ពរំដោះស៊ីរីដើរកាន់កាំភ្លើងនៅក្នុងហាងបែកបាក់មួយនៅក្នុងក្រុង Tadef ប្រទេសស៊ីរី។
![កីឡាការនី Simona Halep មកពីរូម៉ានីចុះហត្ថលេខាដល់អ្នកមើល បន្ទាប់ពីឈ្នះការប្រកួតជាក្រុមរបស់នាងជាមួយនឹងកីឡាការនី Caroline Garcia មកពីបារាំង ក្នុងពេលប្រកួត WTA Finals Tennis នៅស្តាត Singapore Indoor Stadium។](https://gdb.voanews.com/b15f3945-c025-40c9-acb6-ab22b40161a0_w1024_q10_s.jpg)
៨
កីឡាការនី Simona Halep មកពីរូម៉ានីចុះហត្ថលេខាដល់អ្នកមើល បន្ទាប់ពីឈ្នះការប្រកួតជាក្រុមរបស់នាងជាមួយនឹងកីឡាការនី Caroline Garcia មកពីបារាំង ក្នុងពេលប្រកួត WTA Finals Tennis នៅស្តាត Singapore Indoor Stadium។
![អ្នកគាំទ្របាល់ទាត់ស្រែកហ៊ោក្នុងពេលប្រកួតបាល់ទាត់ពាក់កណ្តាលផ្តាច់ព្រ័ត្រ CAF Champions League រវាងក្រុម Ahly និងក្រុម Etoile du Sahel នៅស្តាត Borg El Arab នៅក្នុងក្រុង Alexandria ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។](https://gdb.voanews.com/918a98f4-f8f4-4008-b0f2-a65718dd7b4e_w1024_q10_s.jpg)
៩
អ្នកគាំទ្របាល់ទាត់ស្រែកហ៊ោក្នុងពេលប្រកួតបាល់ទាត់ពាក់កណ្តាលផ្តាច់ព្រ័ត្រ CAF Champions League រវាងក្រុម Ahly និងក្រុម Etoile du Sahel នៅស្តាត Borg El Arab នៅក្នុងក្រុង Alexandria ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។
![លោក Andrej Babis ដែលជាមហាសេដ្ឋីឆែក និងមេដឹកនាំនៃចលនានយោបាយ ANO ឆ្នាំ២០១១ថ្លែងទៅកាន់សារព័ត៌មាន បន្ទាប់ពីជួបប្រជុំជាមួយនឹងលោកប្រធានាធិបតីឆែក Milos Zeman នៅវិមាន Lany Castle បន្ទាប់ពីមានការបោះឆ្នោតសភានៅក្នុងក្រុង Lany។](https://gdb.voanews.com/3ec89481-8840-4449-b57f-c543a2ffd8fb_w1024_q10_s.jpg)
១០
លោក Andrej Babis ដែលជាមហាសេដ្ឋីឆែក និងមេដឹកនាំនៃចលនានយោបាយ ANO ឆ្នាំ២០១១ថ្លែងទៅកាន់សារព័ត៌មាន បន្ទាប់ពីជួបប្រជុំជាមួយនឹងលោកប្រធានាធិបតីឆែក Milos Zeman នៅវិមាន Lany Castle បន្ទាប់ពីមានការបោះឆ្នោតសភានៅក្នុងក្រុង Lany។
![បុរសម្នាក់ហែលទឹកជាមួយនឹងសេះរបស់គាត់នៅលើឆ្នេរមួយនៅក្នុងក្រុង Valparaiso ប្រទេសឈីលី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។](https://gdb.voanews.com/de996475-510c-4af3-b4d7-3d677a8540c6_w1024_q10_s.jpg)
១១
បុរសម្នាក់ហែលទឹកជាមួយនឹងសេះរបស់គាត់នៅលើឆ្នេរមួយនៅក្នុងក្រុង Valparaiso ប្រទេសឈីលី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។
![កងកម្លាំងអ៊ីស្រាអែលប្រើប្រាស់ថ្នាំបាញ់ទៅលើក្រុមជ្វីព នៅពេលពួកគេព្យាយាមកងកម្លាំងទាំងនេះព្យាយាមបណ្តេញពួកគេចេញពីផ្លូវក្នុងពេលធ្វើបាតុកម្មមួយប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល នៅក្នុងក្រុងហ៊្សេរុយសាឡិម។](https://gdb.voanews.com/c687c6d6-e7dd-426e-ac5b-3d616abf2bb6_w1024_q10_s.jpg)
១២
កងកម្លាំងអ៊ីស្រាអែលប្រើប្រាស់ថ្នាំបាញ់ទៅលើក្រុមជ្វីព នៅពេលពួកគេព្យាយាមកងកម្លាំងទាំងនេះព្យាយាមបណ្តេញពួកគេចេញពីផ្លូវក្នុងពេលធ្វើបាតុកម្មមួយប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល នៅក្នុងក្រុងហ៊្សេរុយសាឡិម។