រូបភាពជុំវិញពិភពលោកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ តួកគី អាហ្វ្រិកខាងត្បូង មីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ០២ តុលា ២០១៩

២
អ្នកស្រី Hatice Cengiz(កណ្តាល) គូដណ្តឹងរបស់អ្នកកាសែតដែលត្រូវគេសម្លាប់លោកJamal Kashoggi បើកផ្ទាំងមួយនៅក្បែរស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុល ក្នុងខួបស្លាប់មួយឆ្នាំ កាលពីថ្ងៃ០២ ខែតុលា ឆ្នាំ២០១៩។

៣
បាតុករប្រឆាំងនឹងរដ្ឋាភិបាលបានដុតនិងរាំងផ្លូវក្នុងទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធ ខែតុលា ទី០២ ឆ្នាំ២០១៩។

៤
ស្ត្រីចំណាកស្រុកម្នាក់អោបកូននៅពេលដែលនាងបានមកដល់កំពង់ផែទីក្រុង Skala Sikamias បន្ទាប់ពីប្រតិបត្តិការសង្គ្រោះ ដោយនាវាល្បាត Frontex កោះ Lesbos កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

៥
ព្រះរាជបុត្រនៃចក្រភពអង់គ្លេស Harry និងភរិយា Meghan ជួបជាមួយនឹងអ្នកស្រី Graca Machel ភរិយារបស់លោក Nelson Mandela ក្នុងទីក្រុង Johannesburg អាហ្រ្វិកខាងត្បូងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

៧
បុគ្គលិកជំរំម្នាក់ឲ្យចំណីទៅកាន់ដំរីឈ្មោះ Ayeyar Sein កូនដំរីអាយុ០៤ខែ ដែលបាត់បង់ឪពុកម្តាយដោយសារអ្នកប្រមាញ់ បន្ទាប់ពីលាងរបួសរួចក្នុងជំរំ Wingabaw Elephant Camp ទីក្រុង Bago ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១៩។

៩
ខណៈដែលលោកកំពុងរៀបចំបញ្ចប់ការស្នាក់នៅលើមន្ទីរពិសោធន៍លើអាកាសក្នុងសប្តាហ៍នេះ អវកាសយានិក Nick Hague ចែករំលែករូបថតនេះដោយនិយាយថា៖ «ថ្ងៃនេះជាថ្ងៃច័ន្ទចុងក្រោយដែលខ្ញុំស្នាក់នៅលើមន្ទីរពិសោធន៍អាកាសនេះ។ ហើយខ្ញុំកំពុងលង់នឹងទេសភាពចុងក្រោយនេះ។ ស្ថានីយ៍អាកាស Space Station គឺពិជាវិស្វកម្មដ៏អស្ចារ្យ។ #MondayMotivation.»

១០
អតិថិជនជក់បារីនៅកសិដ្ឋាន Lowell Farms ហាងកាហ្វេ Cannabis Cafe អាមេរិកាំងដំបូងដែលមានផ្តល់សេវាកម្មអាហារពេលល្ងាចនិងការជក់កញ្ឆាក្នុងទីក្រុង West Hollywood រដ្ឋកាលីហ័្វរញ៉ាកាលពីថ្ងៃទី០១ ខែតុលា ថ្ងៃទី០១ ឆ្នាំ២០១៩។