កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៨ តុលា ២០១៩
![ក្រុមស្ត្រីទិញគ្រឿងអលង្ការសិប្បនិម្មិតនិងគ្រឿងតុបតែងផ្សេងទៀតនៅឯទីផ្សារមួយ មុនពេលពិធីបុណ្យពន្លឺក្នុងសាសនាហិណ្ឌូមកដល់ គឺពិធីបុណ្យ Diwali នៅទីក្រុង Ahmedabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/b51fd902-8c3c-478e-990b-a2dbbcb2da8c_w1024_q10_s.jpg)
១
ក្រុមស្ត្រីទិញគ្រឿងអលង្ការសិប្បនិម្មិតនិងគ្រឿងតុបតែងផ្សេងទៀតនៅឯទីផ្សារមួយ មុនពេលពិធីបុណ្យពន្លឺក្នុងសាសនាហិណ្ឌូមកដល់ គឺពិធីបុណ្យ Diwali នៅទីក្រុង Ahmedabad ប្រទេសឥណ្ឌា។
![ក្រុមបាតុករដើរនៅខាងក្រោមទង់ Estelada ដែលជាទង់របស់ក្រុមអ្នកចង់បំបែករដ្ឋ នៅពេលពួកគេដើរជាក្បួននៅមហាវិថី Diagonal ក្នុងពេលធ្វើកូដកម្មនៅតំបន់ Catalonia ក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/d8052022-a576-4c74-aef0-8369c90cf534_w1024_q10_s.jpg)
២
ក្រុមបាតុករដើរនៅខាងក្រោមទង់ Estelada ដែលជាទង់របស់ក្រុមអ្នកចង់បំបែករដ្ឋ នៅពេលពួកគេដើរជាក្បួននៅមហាវិថី Diagonal ក្នុងពេលធ្វើកូដកម្មនៅតំបន់ Catalonia ក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។
![មនុស្សកំពុងអុចចង្កៀងប្រេងកាតក្នុងពិធីសាសនារយៈពេល៣ថ្ងៃ ដើម្បីរំលឹកដល់សន្តបុគ្គល Al-Sheikh Ali Bin Usman Al-Hajveri ដែលគេស្គាល់ម្យ៉ាងទៀតថា Data Ganjbaksh នៅឯទីសក្ការៈក្នុងទីក្រុងឡាហរ (Lahore) ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/41916014-e0dd-4a0f-aa09-be4f497510bf_w1024_q10_s.jpg)
៣
មនុស្សកំពុងអុចចង្កៀងប្រេងកាតក្នុងពិធីសាសនារយៈពេល៣ថ្ងៃ ដើម្បីរំលឹកដល់សន្តបុគ្គល Al-Sheikh Ali Bin Usman Al-Hajveri ដែលគេស្គាល់ម្យ៉ាងទៀតថា Data Ganjbaksh នៅឯទីសក្ការៈក្នុងទីក្រុងឡាហរ (Lahore) ប្រទេសប៉ាគីស្ថាន។
![ទាហានអ៊ីស្រាអែលម្នាក់កំពុងអមសកម្មជនជនជាតិអេស្ប៉ាញម្នាក់ដែលត្រូវបានចាប់ខ្លួន ក្នុងពេលប៉ះទង្គិចគ្នារវាងបាតុករជនជាតិប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអែល នៅភូមិ Kfar Qaddum ក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។](https://gdb.voanews.com/e2b28d26-108e-4cac-a60a-141022b239c2_w1024_q10_s.jpg)
៤
ទាហានអ៊ីស្រាអែលម្នាក់កំពុងអមសកម្មជនជនជាតិអេស្ប៉ាញម្នាក់ដែលត្រូវបានចាប់ខ្លួន ក្នុងពេលប៉ះទង្គិចគ្នារវាងបាតុករជនជាតិប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអែល នៅភូមិ Kfar Qaddum ក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។
![ក្រុមអ្នកទស្សនាកំពុងមើលកីឡាបាល់ទាត់លេងដោយមនុស្សយន្តនៅក្នុងពិធីតាំងពិព័រណ៍លើកទី៧ នៅក្នុងព្រឹត្តិការណ៍របស់សហភាពអឺរ៉ុបស្ដីពីនិវានុវត្តន៍-ការច្នៃប្រឌិតថ្មី នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។](https://gdb.voanews.com/5e8d6ce0-2f7a-43f0-b4b8-d4dfe97b8754_w1024_q10_s.jpg)
៥
ក្រុមអ្នកទស្សនាកំពុងមើលកីឡាបាល់ទាត់លេងដោយមនុស្សយន្តនៅក្នុងពិធីតាំងពិព័រណ៍លើកទី៧ នៅក្នុងព្រឹត្តិការណ៍របស់សហភាពអឺរ៉ុបស្ដីពីនិវានុវត្តន៍-ការច្នៃប្រឌិតថ្មី នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
![មនុស្សជិះឡានខ្សែកាបនៅទីក្រុង El Alto ដោយមានទីក្រុងឡាប៉ាស និងភ្នំ Illimani នៅខាងក្រោយ ក្នុងប្រទេសបូលីវី។](https://gdb.voanews.com/b362971e-6d9b-44bb-bce9-318ffea656d5_w1024_q10_s.jpg)
៦
មនុស្សជិះឡានខ្សែកាបនៅទីក្រុង El Alto ដោយមានទីក្រុងឡាប៉ាស និងភ្នំ Illimani នៅខាងក្រោយ ក្នុងប្រទេសបូលីវី។
![បុរសម្នាក់កាន់ប៉េងប៉ោងនៅពេលលោកឆ្លងទន្លេ Buriganga តាមទូកនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/0af3e8f1-334f-4817-8cad-61c7d8629318_w1024_q10_s.jpg)
៧
បុរសម្នាក់កាន់ប៉េងប៉ោងនៅពេលលោកឆ្លងទន្លេ Buriganga តាមទូកនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។
![បាតុករលីបង់ដុតកង់ឡានក្នុងពេលធ្វើការតវ៉ាមួយប្រឆាំងនឹងលក្ខខណ្ឌសេដ្ឋកិច្ច នៅទីក្រុង Tripoli ដែលជាទីក្រុងកំពង់ផែស្ថិតនៅភាគខាងជើងនៃប្រទេសលីបង់។](https://gdb.voanews.com/1342043f-d044-40e7-aaea-f41c800c4f41_w1024_q10_s.jpg)
៨
បាតុករលីបង់ដុតកង់ឡានក្នុងពេលធ្វើការតវ៉ាមួយប្រឆាំងនឹងលក្ខខណ្ឌសេដ្ឋកិច្ច នៅទីក្រុង Tripoli ដែលជាទីក្រុងកំពង់ផែស្ថិតនៅភាគខាងជើងនៃប្រទេសលីបង់។
![បុរសម្នាក់ពាក់ម៉ាស់ចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីក្រុងហុងកុង ប្រទេសចិន។](https://gdb.voanews.com/8ba7e532-b200-44af-b997-839520a62c61_w1024_q10_s.jpg)
៩
បុរសម្នាក់ពាក់ម៉ាស់ចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីក្រុងហុងកុង ប្រទេសចិន។