រូបភាពជុំវិញពិភពលោកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាចិន កេនយ៉ា អ៊ីរ៉ាក់ ព័រតូរីកូ ម៉ាល់ត៏ អេស្ប៉ាញ អ៊ីស្រាអែល និងជប៉ុន។
រូបភាពជុំវិញពិភពលោក ១៨ តុលា ២០១៧

១
អតីតប្រធានាធិបតីចិនលោក Jiang Zemin ប្រើកែវពង្រីកនៅពេលដែលលោកអានរបាយការណ៍របស់លោកប្រធានាធិបតីចិន Xi Jinping អំឡុងការបើកការប្រជុំសភារបស់គណបក្សកុំម្មុយនីស្តចិននៅក្នុងមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង។

២
មេដឹកនាំគណបក្សប្រឆាំងកេនយ៉ា Raila Odinga ដែលជាបេក្ខជនឈរឈ្មោះប្រធានាធិបតីនៃគណបក្ស National Super Alliance (NASA) បានមកដល់ការជួបជុំនយោបាយមួយនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

៣
ផ្សែងកម្សួលចេញពីអណ្តូងប្រេងក្នុងតំបន់ Dibis ជាយក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី១៧ តុលា ២០១៧។

៤
ប្រជាជនកំពុងប្រមូលទឹកពីភ្នំក្នុងទីក្រុង Corozal ប្រទេសព័រតូរីកូបន្ទាប់ពីព្យុះសង្ឃរា Maria បានបក់កាត់កោះមួយនេះកាលពីថ្ងៃទី១៧ តុលា ២០១៧។

៥
ទៀន និងសំបុត្រត្រូវបានគេដាក់នៅសារមន្ទីរ Love Monument ក្នុងទីក្រុង St. Julian ប្រទេសម៉ាល់ត៏ កាលពីថ្ងៃទី១៧ តុលា ២០១៧ មួយថ្ងៃបន្ទាប់ពីអ្នកកាសែតស្រីនាង Daphne Caruana Galizia ត្រូវបានសម្លាប់។ អ្នកកាសែតខាងស៊ើបអង្កេតនៃប្រទេសម៉ាល់ត៏ដែលបានបកអាក្រាត Panama Papers ត្រូវបានគេសម្លាប់កាលពីថ្ងៃចន្ទនៅពេលដែលគ្រាប់បែកបានផ្ទុះនៅក្នុងរថយន្តរបស់នាង។

៦
ប្រជាជនជាច្រើននាក់បានប្រមូលផ្តុំគ្នាដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់តុលាការជាតិឃុំខ្លូនមេដឹកនាំសង្គមស៊ីវិលក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី១៧ តុលា ២០១៧។

៧
កងកម្លាំងសន្តិសុខអ៊ីស្រាអែលចាប់ក្មេងបាតុករប្រុសម្នាក់ដែលបានបិទផ្លូវខណដែលពួកគេកំពុងធ្វើបាតុកម្មប្រឆាំងនឹងការកេណ្ឌទាហានអ៊ីស្រាអែលនៅកណ្តាលទីក្រុង Jerusalem កាលពីថ្ងៃទី១៧ តុលា ២០១៧។

៨
ក្មេងប្រុសម្នាក់កំពុងដើរនៅក្នុងផ្សារទំនើបក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។