រូបភាពជុំវិញពិភពលោកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា អូស្រ្តាលី ឥណ្ឌា ហៃទី ក្វាតេម៉ាឡា និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១៧ តុលា ២០១៨

២
ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Harry និងព្រះនាងម្ចាស់ Meghan ចូលរួមក្នុងការញ៉ាំអាហារសហគមន៍នៅសួន Victoria ក្នុងទីក្រុង Dubbo ប្រទេសអូស្រ្តាលី។

៥
មនុស្សម្នានាំគ្នាមើលសាកសព Mehraj-ud-Din Bangroo ដែលជាជនសង្ស័យម្នាក់ ដែលត្រូវបានគេសម្លាប់ក្នុងការបាញ់ប្រហារមួយជាមួយនឹងកងកម្លាំងសន្តិសុខឥណ្ឌាយោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក ក្នុងទីក្រុង Srinagar។

៦
កងប៉ូលិសជាតិត្រៀមខ្លួនខណដែលមានស្នូរកាំភ្លើងនៅពេលបញ្ចប់ពិធីរំឮកខួបទិ២១២នៃការធ្វើឃាតវីរៈបុរសឯករាជ្យ Jean-Jacques Dessalines នៅទីក្រុង Port-au-Prince ប្រទេសហៃទី។ មនុស្សយ៉ាងតិចបីនាក់បានរងរបួស។

៧
ជនភៀសខ្លួនហុងឌូរ៉ាសម្នាក់ លោតចូលរថយន្តមួយក្នុងទីក្រុង Quezaltepeque ប្រទេសក្វាតេម៉ាឡាកាលពីថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៨។

៨
ប៉ូលិសឥណ្ឌាវាយសកម្មជនហិណ្ឌូខណដែលគាត់កំពុងអង្វរនៅពេលដែលបាតុករកំពុងតវ៉ាប្រឆាំងនឹងសាលក្រមរបស់តុលាការកំពូលដកហូតការហាមឃាត់ស្រ្តីមិនឲ្យចូលព្រះវិហារហិណ្ឌូនៅក្នុងទីក្រុង Nilackal រដ្ឋKerala ភាគខាងជើង។

៩
ខ្យល់ព្យុះ Michael បានបំផ្លាញផ្ទះសម្បែងនៅឆ្នេរម៉ិកស៊ិកក្នុងរដ្ឋ Florida កាលពីថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៨

១០
ក្មេងប្រុសមួយក្រុមលេងកីឡានៅលើឆ្នេរខ្សាច់ខណដែលព្រះអាទិត្យកំពុងលិចនៅឆ្នេរ Moonlight ក្នុងទីក្រុង Encinitas រដ្ឋ California កាលពីថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៨។