រូបភាពជុំវិញពិភពលោកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាវៀតណាម ស៊ីរី ឥណ្ឌា នេប៉ាល់ ហ្វីលីពីន និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ១៧ តុលា ២០១៧
![ប្រជាជនកំពុងចែវទូកក្នុងភូមិលិចទឹកបន្ទាប់ពីភ្លៀងត្រូពិកមួយមេធំបានធ្លាក់នៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម។](https://gdb.voanews.com/106F001A-CB3B-4EB7-8B07-EAD7446156CA_w1024_q10_s.jpg)
១
ប្រជាជនកំពុងចែវទូកក្នុងភូមិលិចទឹកបន្ទាប់ពីភ្លៀងត្រូពិកមួយមេធំបានធ្លាក់នៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម។
![យុទ្ធជននៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) កំពុងជិះរថក្រោះក្នុងទីក្រុង Raqqa ខណដែលពួកគេអបអរជ័យជម្នះនិងសេរីភាពនៃទីក្រុងនេះពីការកាន់កាប់របស់យុទ្ធជនរដ្ឋឥស្លាម។](https://gdb.voanews.com/134A9DD6-3478-48A5-9797-044E32CB5D0B_w1024_q10_s.jpg)
២
យុទ្ធជននៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) កំពុងជិះរថក្រោះក្នុងទីក្រុង Raqqa ខណដែលពួកគេអបអរជ័យជម្នះនិងសេរីភាពនៃទីក្រុងនេះពីការកាន់កាប់របស់យុទ្ធជនរដ្ឋឥស្លាម។
![ស្រ្តីម្នាក់កំពុងបេះផ្កាដើម្បីលក់សម្រាប់ពិធីបុណ្យ Tihar ឬហៅថាបុណ្យ Diwali ក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់។](https://gdb.voanews.com/5F691001-7E22-4E7A-BF1B-20C77481D3FE_w1024_q10_s.jpg)
៣
ស្រ្តីម្នាក់កំពុងបេះផ្កាដើម្បីលក់សម្រាប់ពិធីបុណ្យ Tihar ឬហៅថាបុណ្យ Diwali ក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់។
![រថយន្តជាច្រើនកំពុងជាប់នៅក្នុងការស្ទះចរាចរលើស្ពាន Yamuna Bridge ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/426A1DF2-B2F0-4187-BCA9-99533917DDCE_w1024_q10_s.jpg)
៤
រថយន្តជាច្រើនកំពុងជាប់នៅក្នុងការស្ទះចរាចរលើស្ពាន Yamuna Bridge ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។
![អំឡុងការខូចខាតយ៉ាងខ្លាំងមួយ កងកម្លាំងហ្វីលីពីនត្រឡប់ទៅតំបន់យាមកាមរបស់ខ្លួនបន្ទាប់ពីបានចូលរួមក្នុងពិធីដែលប្រធានាធិបតី Rodrigo Duterte ប្រកាសសេរីភាពរបស់ទីក្រុង Marawi ភាគខាងត្បូងហ្វីលីពីនប្រាំខែបន្ទាប់ពីការឡោមព័ទ្ធដោយក្រុមយោធាគាំទ្ររដ្ឋឥស្លាម។](https://gdb.voanews.com/7791EEFE-DAB8-4A0A-A86A-8C8B928D15F0_w1024_q10_s.jpg)
៥
អំឡុងការខូចខាតយ៉ាងខ្លាំងមួយ កងកម្លាំងហ្វីលីពីនត្រឡប់ទៅតំបន់យាមកាមរបស់ខ្លួនបន្ទាប់ពីបានចូលរួមក្នុងពិធីដែលប្រធានាធិបតី Rodrigo Duterte ប្រកាសសេរីភាពរបស់ទីក្រុង Marawi ភាគខាងត្បូងហ្វីលីពីនប្រាំខែបន្ទាប់ពីការឡោមព័ទ្ធដោយក្រុមយោធាគាំទ្ររដ្ឋឥស្លាម។
![កសិករកំពុងបណ្តើរសត្វពាហនៈនៅលើផ្លូវភ្នំមួយកាត់ចម្ការបន្លែដែលត្រូវបានដុតកំឡោចដោយភ្លើងឆេះព្រៃក្នុងទីក្រុង Cervantes រដ្ឋ Galicia ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/E01B3B4D-AB0A-4E85-B20E-6EDBD3A4608A_w1024_q10_s.jpg)
៦
កសិករកំពុងបណ្តើរសត្វពាហនៈនៅលើផ្លូវភ្នំមួយកាត់ចម្ការបន្លែដែលត្រូវបានដុតកំឡោចដោយភ្លើងឆេះព្រៃក្នុងទីក្រុង Cervantes រដ្ឋ Galicia ប្រទេសអេស្ប៉ាញ។
![កងកម្លាំងទ័ពអាហ្វហ្គានីស្ថានកំពុងត្រៀមខ្លួនក្នុងការហ្វឹកហាត់យោធាក្នុងទីក្រុង Kabul។](https://gdb.voanews.com/FE2B531A-0A8E-4182-A629-9BD37797A772_w1024_q10_s.jpg)
៧
កងកម្លាំងទ័ពអាហ្វហ្គានីស្ថានកំពុងត្រៀមខ្លួនក្នុងការហ្វឹកហាត់យោធាក្នុងទីក្រុង Kabul។
![អ្នកភូមិម្នាក់កំពុងពិនិត្យមើលតំបន់ដែលត្រូវបានឆេះខ្លោចខណដែលភ្លៀងបានធ្លាក់ក្នុងទីក្រុង Soutomaior បន្ទាប់ពីភ្លើងព្រៃដ៏សាហាវក្នុងរដ្ឋ Galicia ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី១៦ តុលា ២០១៧។](https://gdb.voanews.com/575BBFB7-DEA7-4171-BB44-5AA1ED47EC1C_w1024_q10_s.jpg)
៨
អ្នកភូមិម្នាក់កំពុងពិនិត្យមើលតំបន់ដែលត្រូវបានឆេះខ្លោចខណដែលភ្លៀងបានធ្លាក់ក្នុងទីក្រុង Soutomaior បន្ទាប់ពីភ្លើងព្រៃដ៏សាហាវក្នុងរដ្ឋ Galicia ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី១៦ តុលា ២០១៧។
![ជនជម្លៀសខ្លួនរាប់រយនាក់បានធ្វើទីលំនៅនៅក្នុងសាលពហុបំណងមួយអស់រយៈពេលជិតប្រាំខែមកហើយនៅ ក្នុងទីក្រុង Balo-i ខេត្ត Lanao del Norte បន្ទាប់ពីគេចខ្លួនទីក្រុងដែលត្រូវបានឡោមព័ទ្ធ Marawi ភាគខាងត្បូងប្រទេសហ្វីលីពីន។](https://gdb.voanews.com/A0B8E5C7-BAB5-4189-9718-66566BE37101_w1024_q10_s.jpg)
៩
ជនជម្លៀសខ្លួនរាប់រយនាក់បានធ្វើទីលំនៅនៅក្នុងសាលពហុបំណងមួយអស់រយៈពេលជិតប្រាំខែមកហើយនៅ ក្នុងទីក្រុង Balo-i ខេត្ត Lanao del Norte បន្ទាប់ពីគេចខ្លួនទីក្រុងដែលត្រូវបានឡោមព័ទ្ធ Marawi ភាគខាងត្បូងប្រទេសហ្វីលីពីន។