រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ មកពីប្រទេសហៃទី តួកគី វ៉ែល កូរ៉េខាងជើង ស្រីលង្កា ប៉ាគីស្ថាន ឆេក ថៃ ឥណ្ឌា និងស៊ីរី។
រូបភាពជុំវិញពិភពលោក ១៧ តុលា ២០១៦

១
ស្រ្តីម្នាក់លាបពណ៌ចង្កៀងធ្វើពីដី សម្រាប់លម្អវិហារ និងផ្ទះសម្បែងនៅអំឡុងពេលពិធីបុណ្យ Diwali ដែលជាពិធីបុណ្យពន្លឺភ្លើងនៃសាសនាហិណ្ឌូ ក្នុងក្រុង Kolkata។

២
កុមារប៉ាគីស្ថានរើសអេតចាយពីកន្លែងចាក់សំរាមមួយនៅក្រុងអ៊ីស្លាម៉ាបាដ។ ពួកគេធ្វើការតាំងពីថ្ងៃរះរហូតដល់ថ្ងៃលិច ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។

៣
រូបផ្លាតលើកញ្ចក់បង្អូចរថយន្តមួយបង្ហាញពីមន្រ្តីប៉ូលិសចរាចរណ៍ស្រីកូរ៉េខាងជើង ស្របពេលមន្រ្តីប៉ូលិសរូបនោះដើរកាត់អ្នកដំណើរនៅកន្លែងរង់ចាំរថយន្តក្រុងមួយ ក្នុងក្រុងព្យុងយ៉ាង។

៤
ក្បួនរថយន្តយុទ្ធជន Peshmerga បើកបរទៅកាន់ការប្រយុទ្ធគ្នាជួរមុខក្នុងក្រុង Khazer ចម្ងាយប្រហែល ៣០គីឡូម៉ែត្រភាគខាងកើតក្រុង Mosul។ យោធាអ៊ីរ៉ាក់ និងកងកម្លាំងឃឺដនិយាយថា ពួកគេបានចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធទៅកាន់ភាគខាងត្បូង និងខាងកើតក្រុង Mosul កាន់កាប់ដោយក្រុមសកម្មប្រយុទ្ធនៅដើមព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។

៥
អ្នកដំណើរស្លៀកនៅក្នុងសំលៀកបំពាក់ពណ៌ស និងខ្មៅ ដើម្បីកាន់ទុក្ខការសោយទីវង្គតរបស់ព្រះបាទ Bhumibol Adulyadej នៅអំឡុងពេលមមាញឹកមួយពេលព្រឹកនៅស្ថានីយរថភ្លើងមួយក្នុងក្រុងបាងកក។

៦
ការតុបតែងសិល្បៈ «បង្អូចទ្រហ៊ោយំ» ដែលរួមមានផ្កាអាភៀន រៀបចំឡើងដោយសិល្បករលោក Paul Cummins និងអ្នករចនាម៉ូដលោក Tom Piper នៅប្រាសាទ Caernarfon ប្រទេសវ៉ែល។

៧
ស្ពាន Charles Bridge នៅអំឡុងពេលចុះអព្ទពេលព្រឹកមួយ ក្នុងរដ្ឋធានីប្រាក។

៨
បុរសជនជាតិស្រីលង្កាងូតទឹកពីបំពង់ទឹកធ្លាយជិតព្រែកជីកកង្វក់មួយនៅថ្ងៃបុណ្យអន្តរជាតិលុបបំបាត់ភាពក្រីក្រ។

៩
ប៉ូលិសជំនាញផ្នែកកោសល្យវិច្ច័យពិនិត្យមើលអគារស្នាក់នៅ បន្ទាប់ពីមានការផ្ទុះមួយនៅក្រុង Gaziantep ប្រទេសតួកគី។

១០
ប្រជាជនព្យាយាមដណ្តើមបាវអង្គរ បន្ទាប់ពីការចែកចាយត្រូវបានផ្លាស់ប្តូរកាលបរិច្ឆេទ ក្រោយពីព្យុះសង្ឃរា Matthew នៅក្រុង Saint Jean du Sud ប្រទេសហៃទី។