រូបភាពជុំវិញពិភពលោកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា កេនយ៉ា ស៊ីរី ហុងកុង អ៊ីរ៉ាក់ ប្រេស៊ីល កូរ៉េខាងជើង និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១៦ តុលា ២០១៩

១
ស្ត្រីឈរនៅតាមផ្លូវមួយនៅជាយក្រុង Tal Tamr ក្បែរទីក្រុងឃឺតស៊ីរី Ras al-Ain តាមបណ្តោយព្រំដែនតួកគីភាគឦសានខេត្ត Hassakeh ជាមួយនឹងផ្សែងឆេះកង់ឡានយ៉ាងសន្ធោសន្ធៅ។

២
លោកស្រី Carrie Lam ប្រធាននីតិប្រតិបត្តិក្រុងហុងកុង ចាកចេញពីអង្គជំនណជម្រះជាលើកទីពីរបន្ទាប់ពីអ្នកស្រីព្យាយាមថ្លែងសុន្ទរកថានយោបាយប្រចាំឆ្នាំ ខណៈដែលអ្នកស្រីត្រូវបានរំខានដោយក្រុមអ្នកតំណាងរាស្ត្រលទ្ធិប្រជាធិបតេយ្យ។

៣
ក្មេងស្រីជនជាតិស៊ីរីម្នាក់ដែលត្រូវបានក្រុមយោធាតួកគីជម្លៀស យំក្នុងរថយន្តក្រុងមួយបន្ទាប់ពីនាងបានមកដល់ជំរំ Bardarash ភាគខាងជើងទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់។

៤
ជនជាតិដើមភាគតិច២៦អំបូរបាតុកម្មនៅខាងមុខក្រសួងទីក្រុង Brasilia ប្រទេសប្រេស៊ីល ទាមទារឲ្យមានភាពទៀតទាត់នៃដែនដីនិងការប្រជុំជាមួយរដ្ឋាភិបាលនិងអ្នកតំណាងសង្គម។

៦
វិស្វករឈុតអវកាសនៃអង្គការណាសា Kristine Davis ស្លៀកឈុតអវកាសសាកល្បង xEMU សម្រាប់អវកាសយានិកដែលនឹងធ្វើដំណើរទៅឋានព្រះចន្ទនៅក្នុងឆ្នាំ២០២៤។

៧
មេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជិះសេះអំឡុងពេលព្រិលធ្លាក់នៅភ្នំ Paektu។

៩
ព្រះចន្ទរះនៅខាងក្រោយមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នារាត្រីមួយនៅក្នុង Lower Manhattan កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

១០
សត្វខ្លារខិនមួយដើរកាត់ដំរីមួយក្បាលក្នុងសួនឧទ្យានជាតិ Maasai Mara ប្រទេសកេនយ៉ាកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។