រូបភាពជុំវិញពិភពលោកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា អូស្រ្តាលី ឥណ្ឌា ស៊ីរី ក្វាតេម៉ាឡា ម៉ាល់ត៍ ម៉ារ៉ុក ស្វីស និងហុងគ្រី។
រូបភាពជុំវិញពិភពលោក ១៦ តុលា ២០១៨
![ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Harry និងព្រះនាងម្ចាស់ Meghan បានជួបនឹងស្រ្តីចំណាស់ដែលមានអាយុ៩៨ឆ្នាំលោកស្រី Daphne Dunne អំឡុងដំណើរទស្សនកិច្ចនៅខាងក្រៅ Opera House ក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។ ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Harry និភរិយាព្រះនាងម្ចាស់ Meghan កំពុងធ្វើដំណើរទស្សនកិច្ចរយៈពេល១៦ថ្ងៃនៅប្រទេសអូស្រ្តាលីនិងប៉ាស៊ីហ្វិកខាងត្បូង។](https://gdb.voanews.com/c99375b5-efdc-41eb-a921-d4d62a36fc73_w1024_q10_s.jpg)
១
ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Harry និងព្រះនាងម្ចាស់ Meghan បានជួបនឹងស្រ្តីចំណាស់ដែលមានអាយុ៩៨ឆ្នាំលោកស្រី Daphne Dunne អំឡុងដំណើរទស្សនកិច្ចនៅខាងក្រៅ Opera House ក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។ ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Harry និភរិយាព្រះនាងម្ចាស់ Meghan កំពុងធ្វើដំណើរទស្សនកិច្ចរយៈពេល១៦ថ្ងៃនៅប្រទេសអូស្រ្តាលីនិងប៉ាស៊ីហ្វិកខាងត្បូង។
![ជនចំណាកស្រុកហុងឌូរ៉ា ដើរទៅកាន់សហរដ្ឋអាមេរិកខណដែលពួកគេដើរឆ្លងកាត់ទីក្រុង Chiquimula ប្រទេសក្វាតេម៉េឡា។](https://gdb.voanews.com/401d6d3f-dcc2-4fd1-8f35-68d02ec55dca_w1024_q10_s.jpg)
៥
ជនចំណាកស្រុកហុងឌូរ៉ា ដើរទៅកាន់សហរដ្ឋអាមេរិកខណដែលពួកគេដើរឆ្លងកាត់ទីក្រុង Chiquimula ប្រទេសក្វាតេម៉េឡា។
![បុរសម្នាក់កំពុងផាត់មុខសិល្បករម្នាក់ដែលស្លៀកពាក់ជាព្រះ Rama នៃសាសនាហិណ្ឌូមុននឹងពិធី Dussehra ចាប់ផ្តើមនៅក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/a201a924-17ec-452c-ba16-d066aaf49891_w1024_q10_s.jpg)
៦
បុរសម្នាក់កំពុងផាត់មុខសិល្បករម្នាក់ដែលស្លៀកពាក់ជាព្រះ Rama នៃសាសនាហិណ្ឌូមុននឹងពិធី Dussehra ចាប់ផ្តើមនៅក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។
![ប្រជាជនចូលរួមពិធីស្ងប់ស្ងៀមបីនាទីខណដែលពួកគេប្រមូលផ្តុំនៅទីតាំងដែលអ្នកកាសែតប្រឆាំងអំពើពុករលូយអ្នកស្រី Daphne Caruana Galizia ត្រូវបានគេធ្វើឃាតក្នុងការបំផ្ទុះគ្រាប់ក្នុងរថយន្តកាលពីមួយឆ្នាំមុនក្នុងទីក្រុង Bidnija ប្រទេសម៉ាល់ត៍។](https://gdb.voanews.com/cf49b3b4-94bc-452f-956f-db8fe44fd5c3_w1024_q10_s.jpg)
៧
ប្រជាជនចូលរួមពិធីស្ងប់ស្ងៀមបីនាទីខណដែលពួកគេប្រមូលផ្តុំនៅទីតាំងដែលអ្នកកាសែតប្រឆាំងអំពើពុករលូយអ្នកស្រី Daphne Caruana Galizia ត្រូវបានគេធ្វើឃាតក្នុងការបំផ្ទុះគ្រាប់ក្នុងរថយន្តកាលពីមួយឆ្នាំមុនក្នុងទីក្រុង Bidnija ប្រទេសម៉ាល់ត៍។
![កុមារីជនជាតិស៊ីរីម្នាក់ដែលបានរត់ភៀសខ្លួនជាមួយគ្រួសារនាងពីទីក្រុងដាច់ស្រយាលភាគខាងត្បូង Hama កាន់សៀវភៅមួយក្បាលនៅខាងក្រៅសាលារៀនបណ្តោះអាសន្ន«Zuhur al-Mustaqbal» ដែលមានន័យថា «ផ្កាអនាគត» ក្នុងជំរំ al-Jeneinah សម្រាប់ជនភៀសខ្លួនក្នុងភូមិ Atmeក្នុងខេត្តដែលកាន់កាប់ដោយក្រុមឧទ្ទាមស៊ីរី Idlib។](https://gdb.voanews.com/eb5d6a09-5d23-4a9e-8fee-5a833438c2dc_w1024_q10_s.jpg)
៨
កុមារីជនជាតិស៊ីរីម្នាក់ដែលបានរត់ភៀសខ្លួនជាមួយគ្រួសារនាងពីទីក្រុងដាច់ស្រយាលភាគខាងត្បូង Hama កាន់សៀវភៅមួយក្បាលនៅខាងក្រៅសាលារៀនបណ្តោះអាសន្ន«Zuhur al-Mustaqbal» ដែលមានន័យថា «ផ្កាអនាគត» ក្នុងជំរំ al-Jeneinah សម្រាប់ជនភៀសខ្លួនក្នុងភូមិ Atmeក្នុងខេត្តដែលកាន់កាប់ដោយក្រុមឧទ្ទាមស៊ីរី Idlib។
![មនុស្សម្នានាំគ្នាប្រមូលផ្តុំមើលរថភ្លើងដែលបើកធ្លាក់ផ្លូវមួយនៅក្បែរទីក្រុង Sidi Bouknadel ប្រទេសម៉ារ៉ុក។ រថភ្លើងមួយដែលភ្ជាប់រដ្ឋធានី Rabat ទៅក្រុងមួយនៅឆ្នេអាត្លង់ទិកភាគខាងជើងបានបើកធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់ យោងតាមអាជ្ញាធរនិងភ្នាក់ងារសារព័ត៌មានក្នុងស្រុក។](https://gdb.voanews.com/c170aafb-e275-497d-a2d4-4e16e988dbce_w1024_q10_s.jpg)
៩
មនុស្សម្នានាំគ្នាប្រមូលផ្តុំមើលរថភ្លើងដែលបើកធ្លាក់ផ្លូវមួយនៅក្បែរទីក្រុង Sidi Bouknadel ប្រទេសម៉ារ៉ុក។ រថភ្លើងមួយដែលភ្ជាប់រដ្ឋធានី Rabat ទៅក្រុងមួយនៅឆ្នេអាត្លង់ទិកភាគខាងជើងបានបើកធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់ យោងតាមអាជ្ញាធរនិងភ្នាក់ងារសារព័ត៌មានក្នុងស្រុក។
![កសិករជនជាតិស្វីសលោក Armin Capaul ថតរូបជាមួយសត្វគោរបស់ខ្លួនមុននឹងការបោះឆ្នោតលើស្នែងគោបានចូលមកដល់ក្បែរទីក្រុង Perrefitte ភាគខាងជើងប្រទេសស្វីស។](https://gdb.voanews.com/5e216a68-190f-4deb-8daa-053a0773ba81_w1024_q10_s.jpg)
១០
កសិករជនជាតិស្វីសលោក Armin Capaul ថតរូបជាមួយសត្វគោរបស់ខ្លួនមុននឹងការបោះឆ្នោតលើស្នែងគោបានចូលមកដល់ក្បែរទីក្រុង Perrefitte ភាគខាងជើងប្រទេសស្វីស។
![សិល្បករម្នាក់មកពីក្រុមហ៊ុនរបាំ Recirquel សម្តែងអំឡុងការហាត់សមសម្រាប់ការសម្តែង «ទឹកដីខ្ញុំ» ក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រីកាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០១៨។](https://gdb.voanews.com/4892f779-5014-44c8-ba28-9b3cba6042da_w1024_q10_s.jpg)
១១
សិល្បករម្នាក់មកពីក្រុមហ៊ុនរបាំ Recirquel សម្តែងអំឡុងការហាត់សមសម្រាប់ការសម្តែង «ទឹកដីខ្ញុំ» ក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រីកាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០១៨។