រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ មកពីប្រទេសអង់គ្លេស កេនយ៉ា អេស្ប៉ាញ កូរ៉េខាងត្បូង អ៊ីរ៉ាក់ លីទុយអានី ប័រទុយហ្គាល់ បារាំង ហ្វីលីពីន បង់ក្លាដែស និងលីបង់។
រូបភាពជុំវិញពិភពលោក ១៦ តុលា ២០១៧
![អ្នកថ្មើរជើងឆ្លងកាត់ស្ពាន Millennium Footbridge។ ព្រះអាទិត្យបញ្ចេញពន្លឺពណ៌ក្រហម ហើយមេឃចាប់ផ្តើមងងឹត នៅពេលដែលព្យុះ Ophelia បោកបក់មកពីភាគខាងត្បូងនៃតំបន់អឺរ៉ុប។](https://gdb.voanews.com/52799b8c-fd00-491a-8613-0f122ee90831_w1024_q10_s.jpg)
១
អ្នកថ្មើរជើងឆ្លងកាត់ស្ពាន Millennium Footbridge។ ព្រះអាទិត្យបញ្ចេញពន្លឺពណ៌ក្រហម ហើយមេឃចាប់ផ្តើមងងឹត នៅពេលដែលព្យុះ Ophelia បោកបក់មកពីភាគខាងត្បូងនៃតំបន់អឺរ៉ុប។
![រលកដ៏ធំបោកបក់ទៅលើជញ្ជាំងផែ និងប៉មមួយនៅក្នុងក្រុង Porthcawl នៅពេលដែលព្យុះ Ophelia បោកបក់លើប្រទេសអង់គ្លេស និងអៀវឡង់។](https://gdb.voanews.com/a74aa68f-b83a-437e-9f1a-802eac92a9d9_w1024_q10_s.jpg)
២
រលកដ៏ធំបោកបក់ទៅលើជញ្ជាំងផែ និងប៉មមួយនៅក្នុងក្រុង Porthcawl នៅពេលដែលព្យុះ Ophelia បោកបក់លើប្រទេសអង់គ្លេស និងអៀវឡង់។
![អ្នកធ្វើដំណើរម្នាក់ដួលនៅលើដី នៅពេលនាង និងអ្នកគាំទ្រក្រុមប្រឆាំង ធ្វើការតវ៉ាពីការបោះឆ្នោតនាពេលខាងមុខ។ ពួកគេរត់រកកន្លែងសុវត្ថិភាពដោយសារប៉ូលិសកុបកម្មបាញ់ឧស្ម័នទឹកភ្នែក នៅក្នុងក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។](https://gdb.voanews.com/548c11b9-38f4-4da7-96d7-9d49fd543bb1_w1024_q10_s.jpg)
៣
អ្នកធ្វើដំណើរម្នាក់ដួលនៅលើដី នៅពេលនាង និងអ្នកគាំទ្រក្រុមប្រឆាំង ធ្វើការតវ៉ាពីការបោះឆ្នោតនាពេលខាងមុខ។ ពួកគេរត់រកកន្លែងសុវត្ថិភាពដោយសារប៉ូលិសកុបកម្មបាញ់ឧស្ម័នទឹកភ្នែក នៅក្នុងក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
![ភ្លើងឆេះព្រៃមួយឆេះឡើងនៅក្បែរក្រុង Gondomar តំបន់ Galicia នៃប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/9e88e546-7051-4f94-8bf8-2514791bd2df_w1024_q10_s.jpg)
៤
ភ្លើងឆេះព្រៃមួយឆេះឡើងនៅក្បែរក្រុង Gondomar តំបន់ Galicia នៃប្រទេសអេស្ប៉ាញ។
![លោកស្រី Park Geun-hye អតីតប្រធានាធិបតីកូរ៉េខាងត្បូង (រូបឆ្វេង) ទៅដល់កន្លែងបើកសវនាការនៅតុលាការ Seoul Central District Court នៅក្នុងក្រុងសេអ៊ូល។ ក្រុមមេធាវីរបស់លោកស្រីបានឈប់តវ៉ានឹងសេចក្តីសម្រេចរបស់តុលាការក្នុងការបន្តឃុំខ្លួនលោកស្រី។](https://gdb.voanews.com/35b33913-026d-45b9-a4ec-42d92e849a81_w1024_q10_s.jpg)
៥
លោកស្រី Park Geun-hye អតីតប្រធានាធិបតីកូរ៉េខាងត្បូង (រូបឆ្វេង) ទៅដល់កន្លែងបើកសវនាការនៅតុលាការ Seoul Central District Court នៅក្នុងក្រុងសេអ៊ូល។ ក្រុមមេធាវីរបស់លោកស្រីបានឈប់តវ៉ានឹងសេចក្តីសម្រេចរបស់តុលាការក្នុងការបន្តឃុំខ្លួនលោកស្រី។
![ក្មេងប្រុសអ៊ីរ៉ាក់ប្រមូលផ្តុំគ្នាដើម្បីស្វាគមន៍កងកម្លាំងសន្តិសុខ ដែលជិះរថយន្តយោធា នៅក្នុងក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់។](https://gdb.voanews.com/446a884d-3518-49d4-b3c8-9dac4984c0db_w1024_q10_s.jpg)
៦
ក្មេងប្រុសអ៊ីរ៉ាក់ប្រមូលផ្តុំគ្នាដើម្បីស្វាគមន៍កងកម្លាំងសន្តិសុខ ដែលជិះរថយន្តយោធា នៅក្នុងក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់។
![ព្រះនាង Catherine (រូបកណ្តាល) រាំជាមួយមនុស្សម្នាក់ដែលតុបតែងជាតួអង្គខ្លាឃ្មុំ Paddington Bear នៅក្បែរព្រះអង្គម្ចាស់ Prince William នៅពេលទ្រង់យាងចូលរួមក្នុងវេទិកាសប្បុរសធម៌មួយនៅស្ថានីយរថភ្លើង Paddington នៅក្នុងក្រុងឡុងដ៍។](https://gdb.voanews.com/830633c5-55b0-452e-909e-12787292d541_w1024_q10_s.jpg)
៧
ព្រះនាង Catherine (រូបកណ្តាល) រាំជាមួយមនុស្សម្នាក់ដែលតុបតែងជាតួអង្គខ្លាឃ្មុំ Paddington Bear នៅក្បែរព្រះអង្គម្ចាស់ Prince William នៅពេលទ្រង់យាងចូលរួមក្នុងវេទិកាសប្បុរសធម៌មួយនៅស្ថានីយរថភ្លើង Paddington នៅក្នុងក្រុងឡុងដ៍។
![អ្នកថ្មើរជើងដើរកាត់ដើមឈើក្នុងរដូវស្លឹកឈើជ្រុះនៅក្នុងក្រុង Vilnius ប្រទេសលីទុយអានី (Lithuania) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។](https://gdb.voanews.com/3f313879-b453-4b02-8f5c-4def1a5c7403_w1024_q10_s.jpg)
៨
អ្នកថ្មើរជើងដើរកាត់ដើមឈើក្នុងរដូវស្លឹកឈើជ្រុះនៅក្នុងក្រុង Vilnius ប្រទេសលីទុយអានី (Lithuania) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។
![រថយន្តឆេះខ្ទេចនៅក្បែរផ្ទះមួយ ក្បែរក្រុង Penacova ភាគខាងជើងនៃប្រទេសប័រទុយហ្គាល់។ ក្រុមមន្ត្រីបាននិយាយថា ភ្លើងឆេះព្រៃបានសម្លាប់មនុស្ស២៧នាក់ ធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស និងធ្វើឲ្យមនុស្សបាត់ខ្លួនដែលមិនទាន់អាចកំណត់ចំនួនបាន នៅក្នុងសោកនាដកម្មលើកទី២ក្នុងរយៈពេល៤ខែ។](https://gdb.voanews.com/8b6b2844-610b-4885-91e8-85a43c877301_w1024_q10_s.jpg)
៩
រថយន្តឆេះខ្ទេចនៅក្បែរផ្ទះមួយ ក្បែរក្រុង Penacova ភាគខាងជើងនៃប្រទេសប័រទុយហ្គាល់។ ក្រុមមន្ត្រីបាននិយាយថា ភ្លើងឆេះព្រៃបានសម្លាប់មនុស្ស២៧នាក់ ធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស និងធ្វើឲ្យមនុស្សបាត់ខ្លួនដែលមិនទាន់អាចកំណត់ចំនួនបាន នៅក្នុងសោកនាដកម្មលើកទី២ក្នុងរយៈពេល៤ខែ។
![សត្វមួយប្រភេទដែលគេចាប់បាននៅក្នុងខែសីហា ក្នុងសំណាញ់របស់អ្នកនេសាទ ហែលទឹកនៅក្នុងអាងទឹកតាំងបង្ហាញមួយនៅក្នុងសង្កាត់ Concarneau ប្រទេសបារាំង។](https://gdb.voanews.com/3fa485f5-30df-46b1-8762-7e5b253afa23_w1024_q10_s.jpg)
១០
សត្វមួយប្រភេទដែលគេចាប់បាននៅក្នុងខែសីហា ក្នុងសំណាញ់របស់អ្នកនេសាទ ហែលទឹកនៅក្នុងអាងទឹកតាំងបង្ហាញមួយនៅក្នុងសង្កាត់ Concarneau ប្រទេសបារាំង។
![ក្មេងប្រុសម្នាក់ប្រមូលដប់ប្លាស្ទិកដែលអណ្តែតជាមួយនឹងសំរាមនៅតំបន់អណាធិបតេយ្យនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/03c26076-a57e-44d8-bece-1d42acfa7a87_w1024_q10_s.jpg)
១១
ក្មេងប្រុសម្នាក់ប្រមូលដប់ប្លាស្ទិកដែលអណ្តែតជាមួយនឹងសំរាមនៅតំបន់អណាធិបតេយ្យនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![ទាហានល្បាតព្រំដែនបង់ក្លាដែសព្យាយាមគ្រប់គ្រងជនរ៉ូហ៊ីយ៉ាបន្ទាប់ពីបដិសេធមិនឲ្យពួកគេបន្តដំណើរទៅមុខ នៅក្នុងក្រុង Palang Khali ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/e4684455-dc16-4026-bdb9-c65ce94517b3_w1024_q10_s.jpg)
១២
ទាហានល្បាតព្រំដែនបង់ក្លាដែសព្យាយាមគ្រប់គ្រងជនរ៉ូហ៊ីយ៉ាបន្ទាប់ពីបដិសេធមិនឲ្យពួកគេបន្តដំណើរទៅមុខ នៅក្នុងក្រុង Palang Khali ប្រទេសបង់ក្លាដែស។
![បុរសម្នាក់ថតរូបបក្សីនៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៅក្នុងក្រុង Beirut ប្រទេសលីបង់។](https://gdb.voanews.com/b3472a57-6ef4-4a13-910b-28f8a4b7c891_w1024_q10_s.jpg)
១៣
បុរសម្នាក់ថតរូបបក្សីនៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៅក្នុងក្រុង Beirut ប្រទេសលីបង់។