រូបភាពជុំវិញពិភពលោក ១៤ តុលា ២០១៩ មកពីប្រទេសកាណាដា ជប៉ុន អង់គ្លេស អេក្វាឌ័រ ហ្គីណេ ចិន ហូឡង់ និងឡាវ។
រូបភាពជុំវិញពិភពលោក ១៤ តុលា ២០១៩
- VOA English
១
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ធើ្វទស្សនកិច្ចនៅភោជនីយដ្ឋានមួយអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅក្រុង Tilbury ខេត្ត Ontario។
២
បុរសម្នាក់និយាយជាមួយក្រុមជួយសង្រ្គោះ បន្ទាប់ពីមានព្យុះសង្ឃរា Hagibis នៅខេត្ត Nagano ប្រទេសជប៉ុន។
៣
ព្រះមហាក្សត្រីអង់គ្លេស Elizabeth និងព្រះអង្គម្ចាស់ Charles យាងជាអធិបតីអំឡុងពេលបើកសភានៅវិមាន Westminster ក្នុងក្រុងឡុងដ៍។
៤
បាតុករបាញ់អាវុធច្នៃដោយខ្លួនឯងអំឡុងពេលបាតុកម្មមួយប្រឆាំងនឹងគោលនយោបាយរឹតត្បិតថវិការបស់ប្រធានាធិបតីអេក្វាឌ័រលោក Lenin Moreno នៅក្រុង Quito កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។
៥
បាតុករដុតបារ៉ាស និងកង់ឡាននៅផ្លូវ Conakry អំឡុងពេលបាតុកម្មមួយនៅប្រទេសហ្គីណេ។
៦
សុនខមួយក្បាលល្បាតបន្ទប់ Royal Gallery មុនពេលពិធីបើកសភានៅវិមាន Westminster ក្នុងក្រុងឡុងដ៍។
៧
បាតុករដុតភ្លើងអំឡុងពេលបាតុកម្មអហិង្សាមួយនៅក្រុងហុងកុង។
៨
រថក្រោះត្រូវបានបញ្ជូនទៅកំពង់ផែយោធានៅក្រុង Vlissingen ប្រទេសហូឡង់។
៩
ចង្កៀងគោមត្រូវបានដុតបំភ្លឺអំឡុងពេលពិធីបុណ្យ Wan Ok Phansa នៅវត្ត Xieng Thong ក្នុងក្រុងលួងព្រះបាង ប្រទេសឡាវ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។