រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ មកពីប្រទេសឥណ្ឌា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អាហ្សង់ទីន លីបង់ ឥណ្ឌា ប្រេស៊ីល ចិន ក្រិក និងអ៊ីរ៉ង់។
រូបភាពជុំវិញពិភពលោក ១២ តុលា ២០១៦

១
ជនអ៊ីរ៉ង់និកាយស៊ីអ៊ីតបួងសួង បន្ទាប់ពីគ្របដណ្តប់ខ្លួនឯងដោយភក់អំឡុងពេលពិធីបុណ្យ Ashoura នៅក្រុង Khorramabad។

២
ស្រ្តីជាម្តាយជនជាតិស៊ីរីម្នាក់ដាក់កូននៅក្នុងឆ្នាំនៅឯជំរុំជនភៀសខ្លួន Ritsona ភាគខាងជើងក្រុងអាថែន ប្រទេសក្រិក។

៣
សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលទើបនឹងជ្រើសតាំងថ្មី លោកស្រី Leung Kwok-hung ដែលត្រូវបានស្គាល់តាមឈ្មោះក្រៅថា «សក់វែង» លើកឆ័ត្រពណ៌លឿង និងកញ្ចប់ច្បាប់ដ៏ចម្រូងចម្រាសមួយ នៅស្របពេលលោកស្រីធ្វើការស្បថស្បែក្នុងក្រុមប្រឹក្សាច្បាប់ថ្មីក្នុងក្រុងហុងកុង។

៤
ជនធម្មយាត្រាធ្វើការបួងសួងនៅវិហារ Basilica of Our Lady of Aparecida ក្នុងក្រុង Aparecida រដ្ឋ Sao Paulo ប្រទេសប្រេស៊ីល។

៥
អ្នកគាំទ្របាល់ទាត់លើកទង់ជាតិជាមួយនឹងបដាបំភ្លឺគាំទ្រកីឡាករឆ្នើម Lionel Messi មុនពេលប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ជាមួយនឹងប្រទេសប៉ារ៉ាហ្គាយ នៅក្រុង Cordoba ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។

៦
ជនអ៊ីរ៉ាក់និកាយស៊ីអ៊ីតធ្វើការបួងសួងក្នុងអាស្រព Imam Abbas នៅថ្ងៃមុនថ្ងៃទី១០ នៃការកំណត់រដូវកាលកាន់ទុក្ខ Muharram នៃពិធីបុណ្យ Ashura ក្នុងក្រុង Karbala កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។

៧
កុមារមូស្លីមនិកាយស៊ីអ៊ីតយំ បន្ទាប់ពីត្រូវបានវះថ្ងាសនឹងឡាម អំឡុងពេលពិធីដង្ហែក្បួនសាសនាដើម្បីប្រារព្ធពិធីបុណ្យ Ashura នៅក្រុង Nabatiyeh ភាគខាងត្បូងប្រទេសលីបង់។

៨
អ្នកជិះគោបាលោក Sally Mallay ពីតំបន់ Kimberley ភាគខាងលិចប្រទេសអូស្រ្តាលី ធ្លាក់ចេញពីគោអំឡុងពេលប្រកួតមួយនៅក្រុង Deniliquin រដ្ឋ New South Wales។

៩
មនុស្សម្នាថតរូបពីមុខទន្លេ Yamuna ដែលរងការបំពុល នៅក្រុង New Dehli ប្រទេសឥណ្ឌា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។