រូបភាពជុំវិញពិភពលោកថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាជប៉ុន អង់គ្លេស កេនយ៉ា អូស្រ្តាលី និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១១ តុលា ២០១៧
![កម្មវិធីប្រណាំងឡានពិភពលោកដើរដោយពន្លឺព្រះអាទិត្យបង្ហាញឡាន «RED Shift» របស់ក្រុម Solar Team Twente នៃប្រទេសហូឡង់ក្បែរ ក្រុង Coober Pedy ក្នុងថ្ងៃប្រកួតទីបួន។ កម្មវិធីប្រណាំងឡានពិភពលោកដើរដោយពន្លឺព្រះអាទិត្យ ចម្ងាយ ៣.០០០គីឡូម៉ែត្រនៅប្រទេសអូស្រ្តាលី បានក្លាយជាការប្រណាំងថ្មីបំផុតក្នុងពិភពលោកដោយមានក្រុមប្រណាំងជាច្រើនចង់បង្ហាញពីស្នាដៃកែច្នៃរបស់ខ្លួនដែលសង្ឃឹមថាថ្ងៃណាមួយអាចក្លាយជាឡានដឹកអ្នកដំណើរដោយពន្លឺព្រះអាទិត្យ។](https://gdb.voanews.com/72AB4A31-8E46-4B98-AECA-F52CFDE7DC15_w1024_q10_s.jpg)
១
កម្មវិធីប្រណាំងឡានពិភពលោកដើរដោយពន្លឺព្រះអាទិត្យបង្ហាញឡាន «RED Shift» របស់ក្រុម Solar Team Twente នៃប្រទេសហូឡង់ក្បែរ ក្រុង Coober Pedy ក្នុងថ្ងៃប្រកួតទីបួន។ កម្មវិធីប្រណាំងឡានពិភពលោកដើរដោយពន្លឺព្រះអាទិត្យ ចម្ងាយ ៣.០០០គីឡូម៉ែត្រនៅប្រទេសអូស្រ្តាលី បានក្លាយជាការប្រណាំងថ្មីបំផុតក្នុងពិភពលោកដោយមានក្រុមប្រណាំងជាច្រើនចង់បង្ហាញពីស្នាដៃកែច្នៃរបស់ខ្លួនដែលសង្ឃឹមថាថ្ងៃណាមួយអាចក្លាយជាឡានដឹកអ្នកដំណើរដោយពន្លឺព្រះអាទិត្យ។
![អ្នកគាំទ្រម្នាក់របស់គណបក្សប្រឆាំងកេនយ៉ា National Super Alliance (NASA) ដួលលើដីបន្ទាប់ពីត្រូវបានបុកដោយឡានប៉ូលិសអំឡុងបាតុកម្មមួយតាមដងផ្លូវទីក្រុងណៃរ៉ូប៊ី។](https://gdb.voanews.com/DEC0E320-EE87-4740-B3E9-C7EBA35B484A_w1024_q10_s.jpg)
២
អ្នកគាំទ្រម្នាក់របស់គណបក្សប្រឆាំងកេនយ៉ា National Super Alliance (NASA) ដួលលើដីបន្ទាប់ពីត្រូវបានបុកដោយឡានប៉ូលិសអំឡុងបាតុកម្មមួយតាមដងផ្លូវទីក្រុងណៃរ៉ូប៊ី។
![ប៉ូលិសកូបកម្មបាញ់ផ្សែងបង្ហូរទឹកភ្នែកប្រឆាំងនឹងអ្នកគាំទ្រគណបក្សប្រឆាំងអំឡុងបាតុកម្មមួយប្រឆាំងនឹងគណកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។](https://gdb.voanews.com/4598935F-5515-4348-836F-0122EE3C515C_w1024_q10_s.jpg)
៣
ប៉ូលិសកូបកម្មបាញ់ផ្សែងបង្ហូរទឹកភ្នែកប្រឆាំងនឹងអ្នកគាំទ្រគណបក្សប្រឆាំងអំឡុងបាតុកម្មមួយប្រឆាំងនឹងគណកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
![នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau និងភរិយា Sophie និងទីប្រឹក្សាសេតវិមានអ្នកស្រី Ivanka Trump អង្គុយជាមួយគ្នានៅក្នុងកិច្ចប្រជុំ ២០១៧ «ស្រ្តីខ្លាំងបំផុត» របស់ទស្សនាវដ្ដី Fortune ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១០ តុលា ២០១៧។](https://gdb.voanews.com/2E6E9CB0-3537-41C7-A511-D883F4B2A215_w1024_q10_s.jpg)
៥
នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau និងភរិយា Sophie និងទីប្រឹក្សាសេតវិមានអ្នកស្រី Ivanka Trump អង្គុយជាមួយគ្នានៅក្នុងកិច្ចប្រជុំ ២០១៧ «ស្រ្តីខ្លាំងបំផុត» របស់ទស្សនាវដ្ដី Fortune ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១០ តុលា ២០១៧។
![ភ្នំភ្លើង Shinmoe បន្ទាប់ពីផ្ទុះរួចនៅក្នុងទីក្រុង Kirishima តំបន់ Kagoshima ប្រទេសជប៉ុនកាលពីថ្ងៃទី១១ ខែតុលា ២០១៧។](https://gdb.voanews.com/4A996F42-8CE5-47E0-A23B-F9E72AC8ADED_w1024_q10_s.jpg)
៨
ភ្នំភ្លើង Shinmoe បន្ទាប់ពីផ្ទុះរួចនៅក្នុងទីក្រុង Kirishima តំបន់ Kagoshima ប្រទេសជប៉ុនកាលពីថ្ងៃទី១១ ខែតុលា ២០១៧។
![Satchie Noro សម្តែងរបាំមួយដែលគេហៅថា «Origami» ដែលនឹងបើកពិធីបុណ្យរបាំឆត្រក្នុងទីក្រុងឡុងដ៏នៅក្បែរអគារ Battersea Power Station។](https://gdb.voanews.com/0D9132D6-4A00-465B-8EA1-96441D6F405D_w1024_q10_s.jpg)
៩
Satchie Noro សម្តែងរបាំមួយដែលគេហៅថា «Origami» ដែលនឹងបើកពិធីបុណ្យរបាំឆត្រក្នុងទីក្រុងឡុងដ៏នៅក្បែរអគារ Battersea Power Station។