រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ មកពីប្រទេសឈីលី អាហ្រ្វិកខាងត្បូង សហរដ្ឋអាមេរិក កោះតៃវ៉ាន់ អ៊ីរ៉ាក់ អ៊ីតាលី អ៊ីស្រាអែល អាល្លឺម៉ង់ និងអាហ្សង់ទីន។
រូបភាពជុំវិញពិភពលោក ១០ តុលា ២០១៦

១
ក្រុមនិស្សិតធ្វើការសម្តែងនៅអំឡុងពេលអបអរសាទរថ្ងៃបុណ្យជាតិពីមុខវិមានប្រធានាធិបតីក្នុងក្រុងតៃប៉ិ កោះតៃវ៉ាន់។

២
អ្នកចូលរួមបំពេញកែវរបស់ពួកគេ ខណៈដែលមានការបាញ់ស្រាបៀពីធុងស្រាបៀមួយនៅអំឡុងពេលពិធីបុណ្យទទួលទានស្រាបៀ Oktoberfest នៅក្រុង Villa General Belgrano ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។

៣
ជនមូស្លីមនិកាយស៊ីអ៊ីតធ្វើការសម្តែងជាមួយនឹងភ្លើងនៅអំឡុងពេលថ្ងៃបុណ្យ Ashoura នៅក្រុង Najaf ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។

៤
បុរសម្នាក់រុញស្លឹកឈើជ្រុះនៅទីលានមួយក្រោមដើមនៅក្រុង Brandenburg ភាគខាងជើងប្រទេសអាល្លឺម៉ង់។

៥
ក្រុមនិស្សិតធ្វើការទាមទារការអប់រំដោយឥតគិតថ្លៃការពារខ្លួន នៅពេលរងការបាញ់គ្រាប់បង្រ្កាបបាតុកម្មដោយប៉ូលិសបង្រ្កាបបាតុកម្មអំឡុងពេលបាតុកម្មនៅខាងក្រៅមហាវិទ្យាល័យ Witwatersrand នៅក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។

៦
ផ្ទះសម្បែងរងទឹកជំនន់នៅក្រុង Nichols នៅរដ្ឋ South Carolin។ ផ្ទះសម្បែង និងអាជីវកម្មជិតមួយលាននៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់នៅរដ្ឋនោះ បន្ទាប់ពីព្យុះសង្ឃរា Matthew។

៧
បាតុករម្នាក់ត្រូវបានប៉ូលិសបង្រ្កាបឃុំខ្លួន អំឡុងពេលបាតុកម្មធ្វើឡើងដោយសកម្មជន Mapuche Indian ប្រឆាំងនឹងថ្ងៃ Columbus Day នៅក្រុងសានត្យាហ្គោ ប្រទេសឈីលី។

៨
រូបបិសាធល្ពៅតូចៗត្រូវបានដាក់បង្ហាញសម្រាប់ក្មេងៗនៅហាងមួយក្នុងក្រុង Springfield រដ្ឋ Virginia ជាផ្នែកមួយនៃការតុបតែងលម្អមុនពេលថ្ងៃបុណ្យ Halloween នៅចុងខែនេះ។

៩
បុរសកាន់សាសនាជ្វីពបែប Ultra-Orthodox នៃនិកាយ Vizhnitz Hassidic នៅជើងភ្នំ ដែលអាចមើលទៅសមុទ្រមេឌីទែរ៉ានេ ខណៈដែលពួកគេចូលរួមនៅក្នុងពិធីបុណ្យ Tashlich ក្នុងក្រុង Herzeliya ប្រទេសអ៊ីស្រាអែល។

១០
ទូកក្តោងប្រមូលផ្តុំមុនពេលចាប់ផ្តើមពិធី Barcolana មុខកំពង់ផែ Trieste ប្រទេសអ៊ីតាលី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។