រូបភាពជុំវិញពិភពលោក ០១ តុលា ២០១៨ មកពីប្រទេសឥណ្ឌា ប៉ាឡេស្ទីន ឥណ្ឌូនេស៊ី អេស្ប៉ាញ សូម៉ាលី ស៊ីរី និងអ៊ីរ៉ាក់។
រូបភាពជុំវិញពិភពលោក ០១ តុលា ២០១៨
- VOA Khmer
- ណឹម សុភ័ក្រ្តបញ្ញា

១
សិស្សសាលាឥណ្ឌាស្លៀកពាក់ជាលោកមហាត្មៈ គន្ធី អំឡុងពេលកម្មវិធីមួយនៅឯសាលារៀនមួយក្នុងក្រុង Chennai មុនពិធីគម្រប់ខួបរបស់លោកគន្ធី។

២
រូបថតពីអាកាសបង្ហាញពីតំបន់ដែលរងការខូចខាតដោយសារគ្រោះរញ្ជួយដីនៅក្រុង Palu ប្រទេសឥណ្ឌូនេស៊ី។

៤
កងកម្លាំងសន្តិសុខសូម៉ាលីមើលកន្លែងកើតហេតុ បន្ទាប់ពីមានការវាយប្រហារលើក្បួនយោធារបស់សហភាពអឺរ៉ុបក្នុងក្រុងម៉ូហ្គាឌីស្យូ។

៥
រូបថតបញ្ចេញដោយកងកម្លាំងរបស់ប្រទេសអ៊ីរ៉ាក់ បង្ហាញពីគ្រាប់មីស៊ីលបាញ់ចេញពីក្រុង Kermanshah ភាគខាងលិចប្រទេសអ៊ីរ៉ង់ ដោយចាត់ទីដៅលើពួករដ្ឋឥស្លាមនៅស៊ីរី។

៦
បាតុករប៉ាឡេស្ទីនគប់ដុំថ្មទៅលើកងកម្លាំងអ៊ីស្រាអែល អំឡុងពេលប៉ះទង្គិចគ្នានៅតំបន់ឆ្នេរតាមបណ្តោយព្រំដែនជាមួយប្រទេសអ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្គាសា។

៧
បាតុករប្រមូលផ្តុំគ្នានៅមុខសាលាក្រុង Girona អំឡុងពេលគម្រប់ខួបនៃការហាមឃាត់ការបោះឆ្នោត លើការធ្វើអបគមន៍ ដែលគេឃើញការប្រើប្រាស់អំពើហិង្សាពីសំណាក់ប៉ូលិស។