ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​អូបាម៉ា​រក្សា​ទុក​កង​ទ័ព​៨.៤០០ ​នាក់​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ​ធ្វើ​ឲ្យ​ទស្សន​វិស័យ​ទៅ​ថ្ងៃ​អនាគត​មាន​ភាព​ស្រពេច​ស្រពិល


French police take position in the Neudorf area of Strasbourg, France. Security forces were aiming to catch the suspected gunman who opened fire near the city&#39;s world-famous Christmas market on Tuesday.&nbsp;<br />
<br />
&nbsp;
French police take position in the Neudorf area of Strasbourg, France. Security forces were aiming to catch the suspected gunman who opened fire near the city&#39;s world-famous Christmas market on Tuesday.&nbsp;<br /> <br /> &nbsp;

លោក Ashraf Ghani ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ បាន​ស្វាគមន៍​ចំពោះ​ផែនការ​របស់​ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ទី​៧​ ខែ​កក្កដា ក្នុង​ការ​រក្សា​កង​ទ័ព​៨.៤០០​នាក់​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ រហូត​ដល់​ចប់​អាណត្តិ​ប្រធានាធិបតី​របស់​លោក។

លោក Ghani និយាយ​ថា៖ «ការ​សម្រេច​ចិត្ត​ក្នុង​ការ​រក្សា​កង​ទ័ព​៨.៤០០​នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ គឺ​ជា​សញ្ញា​នៃ​ការ​បន្ត​ភាព​ជា​ដៃ​គូ​រវាង​ប្រទេស​ទាំង​ពីរ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​រួម​ និង​ពង្រឹង​ស្ថិរភាព​ក្នុង​តំបន់»។

អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ថា​ ផែនការ​របស់​ លោក​អូបាម៉ា​ បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ជាច្រើន​ អំពី​ទស្សន​វិស័យ​ទៅ​ថ្ងៃ​អនាគត ​ខណៈ​ពេល​ដែល​ស្ថានភាព​សន្តិសុខ​ កាន់តែ​អាក្រក់​ឡើង។

ពីដំបូង​ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ បាន​រៀប​ចំ​គម្រោង​ ដើម្បី​កាត់​បន្ថយ​ចំនួន​កងទ័ព​សហ​រដ្ឋ​អាមេរិក​ ពី​៩.៨០០​នាក់ មក​នៅប្រហែល​៥.៥០០​ នៅ​ចុង​ឆ្នាំ​២០១៦។

ប៉ុន្តែ​ លោក ​អូបាម៉ា ​បាន​ប្រកាស​នៅ ថ្ងៃ​ទី​៦ ខែ​កក្កដា ថា​ស្ថានភាព​សន្តិសុខ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ «កំពុង​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់» ដូច្នេះ​ លោក​នឹង​ទុក​ទាហាន​ច្រើន​ជាង​ ការ​គ្រោង​ទុក​ពី​ដំបូង​ រហូត​ដល់​ចប់​អាណត្តិ​ នៅ​ថ្ងៃ​ទី ​២០ ខែ​មករា ឆ្នាំ​២០១៧។

«ក្រុម​តាលីបង់​ នៅតែ​ជា​ការ​គំរាម​កំហែង​មួយនៅ​ឡើយ។ ក្រុមនេះ​ហាក់​មាន​ការ​ជឿន​លឿន​លើផ្នែក​មួយ​ចំនួន។ ក្រុមនេះ​បាន​បន្ត​ការ​វាយ​ប្រហារ​ និង​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ រួម​ទាំងក្នុង​រដ្ឋធានី​ កាប៊ុល»។ លោក​អូបាម៉ា​បានបន្ត​ថា៖ «ដោយសារតែ​ ក្រុម​តាលីបង់​ បាន​កំណត់​គោលដៅ​លើ​ជន​ស៊ីវិល​ ជន​ជាតិ​អាហ្វហ្គានីស្ថាន​ជាច្រើន​ ដូច​ជា​ បុរស​ ស្ត្រី និង​កុមារ ​ត្រូវ​បាន​ស្លាប់ ​និង​ជា​ញឹក​ញាប់​ត្រូវ​បាន​មើល​រំលង​នៅ​ក្នុង​វិបត្តិ​ជន​ភៀស​ខ្លួន​ពិភព​លោក»។

កងទ័ព​សហ​រដ្ឋអាមេរិក​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​បាន​បំពេញ​បេសកកម្ម​ពីរ ​រួមមាន​ការផ្តល់​ការ​ហ្វឹក​ហាត់​ និង​ការ​ផ្តល់​យោបល់​ដល់​កង​ទ័ព​អាហ្វហ្គានីស្ថាន​ នៅ​ពេលដែល​ពួក​គេ​ប្រយុទ្ធ​ជាមួយ​ក្រុម​តាលីបង់ ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​អាល់កៃដា​និង​ការជួយ​ជ្រោម​ជ្រែង​របស់​រដ្ឋ​អ៊ីស្លាម​ក្នុង​ការ​ឲ្យក្រុម​នេះ​ឈរជើងបាន​នៅ​ក្នុង​ប្រទេសអាហ្វាហ្គានីស្ថាន។

លោក​ប្រធានាធិបតី​បន្ត​ថា៖ «ទោះបីជា​កងទ័ព​អាហ្វហ្គានីស្ថាន​មាន​ការ​រីក​ចម្រើន​ក៏​ដោយ​ ក៏​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ នៅ​មិន​ទាន់​រឹង​មាំ​ដូច​អ្វី​ពួក​គេ​ត្រូវការ​នៅ​ឡើយ»។

លោក​អូបាម៉ា បាន​និយាយ​ថា​ លោក​បាន​ធ្វើការ​សម្រេច​ចិត្ត​ដើម្បី​ផ្លាស់​ប្តូរ​ កម្រិត​ការ​ដក​កង​ទ័ព​នៅ​អាហ្វហ្គានីស្ថាន ​បន្ទាប់​ពី​បាន​ពិនិត្យ​អនុសាសន៍ ​របស់​មេ​បញ្ជាការ​កងទ័ព​សហ​រដ្ឋ​អាមេរិក​ថ្មី​ ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ គឺ​ នាយឧត្តមសេនីយ៍​ John Nicholson​ និងដំបូន្មាន​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ ​Ash Carter ព្រម​ទាំង​មន្ត្រី​យោធា​ និង​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់ ផ្សេង​ៗទៀត។

លោក Anthony Cordesman អ្នក​វិភាគ​យោធា​ និង​លោក​ Arleigh A. Burke ជា​ប្រធានផ្នែក​យុទ្ធសាស្រ្ត​ នៅ​មជ្ឈ​មណ្ឌលការ​សិក្សាយុទ្ធសាស្រ្ត​ និង​អន្តរជាតិ​ បាន​និយាយ​ថា មិន​ថា​ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក​ទទូច​ចង់​បានការ​រីក​ចម្រើន​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ​ ក៏​លក្ខខណ្ឌ​ទូទៅ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅតែ​ធ្ងន់​ធ្ងរ។

លោក​ Cordesman​ បាន​និយាយ​ថា៖ «អ្នក​មិន​បាន​ឃើញ​ភាព​បរាជ័យ​ចម្បង​របស់​យោធា​ទេ​ ប៉ុន្តែ​ អ្នក​ឃើញ​ការ​កើន​ឡើង​នៃ​ការ​ស្លាប់​ និង​របួស។ អ្នក​ឃើញ​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​ចំនួន​សម្រាប់កង​កម្លាំង​អាហ្វហ្គានីស្ថាន​។ កង​កម្លាំង​ទ័ព​អាកាស​អាហ្វហ្គានីស្ថាន​កំពុង​ប្រឈម​មុខ​នឹង​ការ​លូត​លាស់។ ប៉ូលិស​អាហ្វហ្គានីស្ថាន​ មិន​ទាន់​ធ្វើ​បាន​ល្អ​នៅ​ឡើយ​ទេ»។

លោក​បាន​បន្ថែម​ថា ​ទោះបីជា​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ លើ​បញ្ហា​ពុក​រលួយ​ក៏​ដោយ ក៏​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ការ​អនុវត្ត​កម្មវិធី​ធំៗ​ ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ នៅ​តែ​មាន​ការ​រីក​ចម្រើន​បាន​តិច​តួច​ណាស់។

លោក​បាន​បន្ថែម​ថា៖​ «អ្នក​កំពុង​មើល​សេដ្ឋកិច្ច​ឈាន​ទៅ​រក​ចំណុច​វិបត្តិ​មួយ។ ធនាគារ​ពិភព​លោក ​និង​ប្រភព​ផ្សេង​ទៀត ​សម្គាល់​ថា ​វា​គឺ​ជា​បញ្ហា​ចម្បង​ពាក់​ព័ន្ធ​នឹង​ស្ថិរភាព។ អ្នក​មិន​បាន​ឃើញ​ភាព​ប្រសើរ​ឡើង​ទាក់​ទង​នឹង​កំណែ​ទម្រង់​អនុវត្ត​ជាក់ស្តែង​នោះ​ទេ»។

លោក​ប្រធានាធិបតី​ មាន​ប្រសាសន៍​ថា ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​ NATO នៅ​ក្រុង​ Warsaw ​ប្រទេស​ប៉ូឡូញ​ កាល​ពី​សប្តាហ៍​មុន​ លោក​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ លោក​ Ashraf Ghani ​និង​នាយក​ប្រតិបត្តិ​លោក​ Abdullah Abdullah ។ លោក​ នឹង​ជំរុញ​ឲ្យ​ដៃ​គូ​ចម្រុះ ដាក់​បង្កើត​កង​ទ័ព​ និង​ថវិកា ​ដើម្បី​ជួយ​ពង្រឹង​អាហ្វហ្គានីស្ថាន​ រហូត​ដល់​ចុង​ទសវត្សរ៍​នេះ។

លោក​អូបាម៉ា បាន​និយាយ​ថា៖ ​«ខ្ញុំ​ទុក​ចិត្ត​លើ​ពួក​គេ ​ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ លើ​សន្តិសុខ​ និង​ស្ថិរភាព​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន»។

ប៉ុន្តែ​ លោក​ អូបាម៉ា​ សល់​ពេល​នៅ​ក្នុង​ការិយាល័យ​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ ​ដែល​ទំនង​ជា​អាច​នឹង​មាន​ការ​ពិបាក​ធានា​លើ​ការ​សន្យា​រយៈ​ពេល​វែង។

លោក​ Cordesmanបាន​ស្នើ​ថា៖​ «បញ្ហា​ចម្បង​សម្រាប់​បណ្តា​ប្រទេស​អង្គការ​ NATO ទាំង​អស់​ ដែល​មាន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ គឺ​មិន​សូវ​មាន​បញ្ហា​ច្រើន​ដូច​ជា​យុទ្ធសាស្រ្ត​របស់​សហ​រដ្ឋ​អាមេរិក​ឡើយ។ តើ​សហ​រដ្ឋ​អាមេរិក​នៅ​បន្ត​បែបនេះ​ឬ? តើ​សហ​រដ្ឋ​អាមេរិក​ ត្រូវ​ធ្វើ​ដូច​ម្តេច?»

លោក​អូបាម៉ា​ បាន​ឱ្យ​ដឹង​ថា​ ការ​ទុក​កង​ទ័ព​នៅ​អាហ្វហ្គានីស្ថាន ​នៅ​ពេល​ដែល​លោក​ចប់​អណត្តិ​នោះ​ នឹង​ផ្តល់​ឲ្យ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ក្រោយ​នូវ​ «មូលដ្ឋាន​រឹង​មាំ​សម្រាប់​បន្ត​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ព្រម​ទាំង​មាន​ភាព​បត់​បែន​ដើម្បី​ដោះស្រាយ​ការ​គំរាម​កំហែង​នៃ​ភេរវកម្ម​ នៅ​ពេល​វា​កើត​ឡើង»។

លោក​បាន​បន្ថែម​ថា​ការ​សម្រេច​ចិត្ត​ពី​កម្រិត​កង​ទ័ព ​ជា​សារ​មួយ​ទៅ​កាន់​ក្រុម​តាលីបង់​ថា​៖ «ការ​ប្តេជ្ញា​ប្រឹង​ប្រែង»​ របស់​សហ​រដ្ឋ​អាមេរិក​ និង​សហ​គមន៍​អន្តរជាតិ​ «ដើម្បី​អាហ្វហ្គានីស្ថាន​ នឹង​មាន​នៅ​ឋិត​ថេរ»។

ប្រែ​សម្រួល​ដោយ៖ ឆាយ ​គីមហ៊ង

XS
SM
MD
LG