ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​​អូបាម៉ា​​​ថា​​​​​​ទណ្ឌកម្ម​​​លើ​​​រុស្សី​​​មាន​​​ប្រសិទ្ធភាព

លោក​ប្រធានាធិបតី​​​សហរដ្ឋអាមេរិក​​​ បារ៉ាក់ ​អូបាម៉ា​​​​​​​​​(Barack Obama)​​​កំពុង​​​និយាយ​​​ទៅ​​​កាន់​​​ប្រធានាធិបតី​​​រុស្សី​​​ ​ វ្ល៉ាដឹមៀរ ​​​ពូទីន​​​(Vladimir Putin)​​​ក្នុង​​​ជំនួប​​​Asia Pacific Economic Cooperation​​​(APEC)​​​ ក្នុង​​​ទីក្រុង​​​ប៉េកាំង​​​​​​កាល​​​ពី​​​ថ្ងៃ​​​​​​ទី​​​​​​១១​​​ខែ​​​វិច្ឆិកា​​​ឆ្នាំ​​​២០១៤​​​។

លោក​ប្រធានាធិបតី បារ៉ាក់ ​អូបាម៉ា​ (Barack Obama)​មាន​ប្រសាសន៍​ថា​ប្រទេស​រុស្សីនឹងនៅ​តែ​នៅ​ឃ្លាត​ឆ្ងាយ​ពី​សហគមន៍​អន្តរជាតិ​ ប្រសិន​បើ​លោក​ប្រធានាធិបតី​រុស្សី វ្ល៉ាដឹមៀរ ​ពូទីន (Vladimir Putin)នៅ​តែ​បន្ត​រំលោភ​ច្បាប់​អន្តរជាតិ​ និង​សន្ធិសញ្ញា​ដែល​មាន​គោលដៅ​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​

លោក​ថ្លែង​បែប​នេះ​កាល​ពីថ្ងៃអាទិត្យ​នៅ​ក្នុង​ក្រុង ​Brisbane ប្រទេស​អូស្ត្រាលី​នៅថ្ងៃ​បញ្ចប់​នៃ​សន្និសីទ​កំពូល​សេដ្ឋកិច្ច​ក្រុម​ប្រទេស G-20។​ លោក ​អូបាម៉ា​ ​បន្ថែម​ថា​ការ​ដាក់ទណ្ឌកម្ម​នៅ​ពេល​បច្ចុប្បន្ន​នេះប្រឆាំង​នឹង​ប្រទេស​រុស្សី​មាន​ប្រសិទ្ធិភាព​។​

លោក​ ​បារ៉ាក់ ​អូបាម៉ា​៖​ «យើង​មាន​ក្រុម​ការងារ​ដែល​ពិនិត្យមើល​ដោយ​ទៀងទាត់​អំពី​យន្តការ​ដើម្បី​ដាក់​គំនាប​សង្កត់​បន្ថែម​បើ​ជា​ការ​ចាំ​បាច់​។»

លោក​ ពូទីន​ បាន​ធ្វើដំណើរ​ចេញពី​ប្រទេស​អូស្ត្រាលី​កាលថ្ងៃ​អាទិត្យ​មុន​ពេលកំណត់​ដោយ​និយាយ​ថា​លោក​ត្រូវការ​សម្រាន្ត។​ ក៏​ប៉ុន្តែជំនួប​ជា​ច្រើន​របស់​លោក​ជាមួយ​ពួក​មេដឹកនាំ​ពិភព​លោក​ឯ​ទៀត​ៗមិន​មាន​ការស្រុះស្រួល​គ្នា​ទេ។​លោក​នាយករដ្ឋមន្ត្រី​កាណាដា​លោក Stephen Harper បាន​ថ្លែង​ត្រង់​ៗ​ទៅលោក​ ពូទីន​ ​ថា​ឲ្យ​រុស្សី​ចេញពី​ប្រទេស​អ៊ុយក្រែន​ទៅ​។​

ទោះ​បី​ជា​យ៉ាង​ណាក្តី​ លោក​ ពូទីនបាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Ria Novosti ថា​ការ​ចេញ​ដំណើរ​មុន​ពេល​កំណត់​របស់​លោក​គ្មាន​ទាក់ទិន​ជាមួយ​ភាព​តានតឹង​ក្នុង​ប្រទេស​អ៊ុយក្រែន​ទេ​។ ខណៈពេល​ដែល​ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Petro Poroshenko បាន​ចេញ​ក្រឹត្យ​មួយ​ចំនួន​ដើម្បី​បិទ​ស្ថាប័ន​រដ្ឋ​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ដែល​លម្អៀង​ទៅ​ខាង​រុស្សី​៕

XS
SM
MD
LG