ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មាន់​កាំភ្លើង​និយម​រុស្ស៊ី​បន្ត​កាន់​កាប់​អគារ​រដ្ឋ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន


បុរស​​​ប្រដាប់​ដោយ​អាវុធ​ម្នាក់​ដែល​មាន​​ពាក់​សញ្ញា​ St. George ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​​បាតុកម្ម​គាំទ្រ​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ឈរ​យាម​នៅ​ក្រៅ​សាលា​ក្រុង Slovyansk កាល​ពី​ថ្ងៃ​ទី​១៨ មេសា ២០១៤។
បុរស​​​ប្រដាប់​ដោយ​អាវុធ​ម្នាក់​ដែល​មាន​​ពាក់​សញ្ញា​ St. George ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​​បាតុកម្ម​គាំទ្រ​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ឈរ​យាម​នៅ​ក្រៅ​សាលា​ក្រុង Slovyansk កាល​ពី​ថ្ងៃ​ទី​១៨ មេសា ២០១៤។
កងជីវពល​ដែល​និយម​រុស្ស៊ី​បន្ត​កាន់កាប់​អគារ​រដ្ឋាភិបាល​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នា​ថ្ងៃ​សុក្រ​នេះ​ បន្ទាប់​ពី​រដ្ឋបាល​ក្រុ​ង​គៀវ និង​ម៉ូស្គូ​បាន​សម្រេច​ព្រម​ព្រៀងគ្នា​ថា​នឹង​បន្ធូរ​បន្ថយ​ភាព​តាន​តឹង។​

លោក​ Denis Pushilin មេដឹកនាំ​កងជីវពល​និយាយ​ថា​ កងកម្លាំង​របស់​លោក​នឹង​ត្រូវ​គោរព​តាម​ការ​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទេ ហើយ​នឹង​បញ្ឈប់​សកម្មភាព​តែ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​លា​ចេញ​ពី​តំណែង។

ការ​ព្រម​ព្រៀង​គ្នា​នោះ​កើត​មាន​ឡើង​ក្រោយ​ពីមាន​ការ​ចរចា​រវាង​ប្រទេស​អ៊ុយក្រែន រុស្ស៊ី សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប។ ការ​ព្រម​ព្រៀង​នោះ​អំពាវនាវ​ឱ្យ​ក្រុម​ជីវពល​ចាក​ចេញ​ពី​អគារ​រដ្ឋាភិបាល​និង​ដក​ហូត​អាវុធ​ចេញ​ពី​ពួកគេ។​

ប៉ុន្តែ​វា​បាន​បញ្ចូល​វិធានការ​ជាក់លាក់​តិចតួច​ពេក​ដើម្បី​បញ្ចប់​វិបត្តិ​នោះ ហើយ​មេដឹកនាំ​បស្ចឹមប្រទេស​ជា​ច្រើន​សម្តែង​ការ​មិន​ទុក​ចិត្ត​ថា​រុស្ស៊ី​នឹង​គោរព​តាម​ការ​សន្យា​របស់​ខ្លួន។​

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ ​អូបាម៉ា​ មាន​ប្រសាសន៍​ថា​រដ្ឋ​បាល​ក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​រៀបចំ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ទៀត​ក្នុង​ករណី​ដែល​ប្រទេស​នេះ​មិន​ចាត់​វិធានការ​ណា​មួយ​ដើម្បី​បន្ធូរបន្ថយ​ភាព​តាន​តឹង​ទេ។​

លោក​អូបាម៉ា​ មាន​ប្រសាសន៍ថា​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប។ ហើយ​ក្តី​សង្ឃឹម​របស់​លោក​គឺ​ថា​សម្ព័ន្ធ​មិត្ត​ទាំង​អស់​នឹង​ឃើញ​ការដាក់​វិធានការ​ជាបន្ត​បន្ទាប់​ទៀត​ក្នុង​រយៈ​ពេល​ច្រើន​ថ្ងៃ​ខាង​មុខ​នេះ ប៉ុន្តែ​លោក​បន្ថែម​ថា​លោក​មិន​ទាន់​ទុក​ចិត្ត​បាន​នៅឡើយ​ទេ​បើ​ផ្អែក​តាម​អ្វី​ដែល​បាន​កើត​មាន​ឡើង​កន្លងម​ក​នេះ៕
XS
SM
MD
LG