ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​វៀតណាម​មុនគេ​​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អាស៊ី


លោក​ប្រធានា​ធិបតី​ បារ៉ាក់​ អូបាម៉ា​ គ្រវីដៃ​នៅ​ខណៈ​លោក​ឡើង​ជិះ​យន្តហោះ​ Air Force One កាល​ពី​ថ្ងៃ​សៅរ៍​ ទី២១ ខែ​ឧសភា នៅ​មូលដ្ឋាន​ទព័ទអាកាស​ Andrews ដើម្បីហោះ​ហើរ​ទៅ​កាន់​ប្រទេស​វៀតណា។
លោក​ប្រធានា​ធិបតី​ បារ៉ាក់​ អូបាម៉ា​ គ្រវីដៃ​នៅ​ខណៈ​លោក​ឡើង​ជិះ​យន្តហោះ​ Air Force One កាល​ពី​ថ្ងៃ​សៅរ៍​ ទី២១ ខែ​ឧសភា នៅ​មូលដ្ឋាន​ទព័ទអាកាស​ Andrews ដើម្បីហោះ​ហើរ​ទៅ​កាន់​ប្រទេស​វៀតណា។

លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា​ បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រដ្ឋធានីវ៉ាស៊ីនតោន​ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​សប្តាហ៍ ​ក្នុង​ប្រទេស​វៀតណាម​និង​ប្រទេស​ជប៉ុន​ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១០​របស់​លោក​ទៅ​កាន់​ទ្វីប​អាស៊ី​ ចាប់​តាំង​ពី​លោក​បាន​ចូល​កាន់​តំណែង​មក។​

យន្តហោះ​របស់​ប្រធានាធិបតី​ស.រ.អា.​ ឈ្មោះ ​Air Force One​ បាន​ហោះ​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ក្រោយ​ម៉ោង​មួយ​រសៀល​កាល​ពី​ថ្ងៃ​សៅរ៍​តាម​ពេល​វេលា​ក្នុង​តំបន់​ខាង​កើត​ស.រ.អា. ​ដើម្បី​ធ្វើ​ដំណើរ​យ៉ាង​យូរ​ទៅ​កាន់​ក្រុង​ហាណូយ។​ នៅ​ក្រោយ​យន្តហោះ​នេះ​ចុះ​ចាក់​សាំង​ពីរ​ដង​នៅ​តាម​ផ្លូវ​ហោះ​ហើរ​ លោក​ អូបាម៉ា​ ​នឹង​អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​នៃ​ប្រទេស​វៀតណាម​ក្នុង​រយៈ​ពេល​ប្រមាណ​២៤​ម៉ោង​បន្ទាប់​មក​ ដែល​ត្រូវ​ជា​ពេល​ព្រឹក​នៅ​ថ្ងៃ​ចន្ទ​តាម​ពេល​វេលា​ក្នុង​ប្រទេស​វៀតណាម​ឬ​ពេល​រសៀល​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​រដ្ឋធានី​ស.រ.អា.។

ពួក​មន្ត្រី​សេតវិមាន​បាន​និយាយ​ថា​ ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​នៅ​ក្នុង​ប្រទេស​វៀតណាម​និង​ប្រទេស​ជប៉ុន​មាន​គោល​ដៅ​បង្ហាញ​ការ​ប្តេជ្ញា​របស់​ស.រ.អា.​ដែល​កំពុង​មាន​ដើម្បី​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​ប្រកប​ដោយ«តុល្យភាព​ជា​ថ្មី»​ជា​មួយប្រទេស​ជាតិ​ក្នុង​ភូមិភាគ​អាស៊ី​និងប៉ាស៊ីហ្វិក។ គេ​ក៏​រំពឹង​ដែរ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​នឹង​បង្កើន​ការ​ទាក់ទង​ខាង​ការទូត​ ខាង​សេដ្ឋកិច្ច​ និង​ខាង​សន្តិសុខ​ជាមួយ​ប្រទេស​និង​ប្រជារាស្ត្រ​នៃ​ប្រទេស​ទាំង​នេះ​ផងដែរ។

នៅ​ក្នុង​ពេល​ដែល​លោ​កឋិត​នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ លោក​ប្រធានាធិបតី​នឹង​អញ្ជើញ​ទៅ​កាន់​ក្រុង​ Hiroshima ដែល​នៅ​ទីនោះ​គ្រាប់បែក​បរមាណូ​ទី​មួយ​នៃ​ពិភពលោក​បាន​ត្រូវ​ទម្លាក់​ឱ្យផ្ទុះ​ក្នុងការ​ប្រយុទ្ធ​ក្នុង​រយៈ​ពេល​ខ្លី​មុន​ប្រទេស​ជប៉ុន​ព្រម​ចុះចាញ់​ស.រ.អា.​ដើម្បី​បញ្ចប់​សង្គ្រាម​លោក​លើកទី​ពីរ។ លោក​អូបាម៉ា​នឹង​ក្លាយ​ជា​ប្រ​មុខរដ្ឋ​ស.រ.អា.ទី​មួយ​ដែល​ទៅ​ទស្សនា​កន្លែង​រង​គ្រោះ​ដោយសារ​គ្រាប់​បែក​បរមាណូនោះ៕

XS
SM
MD
LG