ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ចចាប់បានគ្រឿងញៀនជាង៤ម៉ឺនគីឡូក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនចំនួន៩លើក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋាភិបាលបានប្រកាសដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១០ ដើម្បីបញ្ចៀសមិនឲ្យកម្ពុជាក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន។ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនចំនួន ៩ លើក ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានចាប់បានគ្រឿងញៀនគ្រប់ប្រភេទ ទម្ងន់ប្រមាណជា ៤២.៨៤៨ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណជា ៥៩៦.៣៩៩ គីឡូក្រាម។ អ្នកឃ្លាំមើលសង្គមយល់ថា ការបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនជារឿងល្អ ប៉ុន្តែការអនុវត្តឲ្យមានប្រសិទ្ធភាពគឺជារឿងសំខាន់។ អ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឲ្យវីអូអេរាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG