ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ ប្រកាស​ការ​បើក​ស្ថានទូត របស់​ស.រ.អា ​និង​របស់​ប្រទេស​គុយបា


លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា​បាន​អម​ពី​ក្រោយ​ដោយ​ លោកអនុប្រធានាធិបតី​Joe Biden ក្នុងការធ្វើសុន្ទរកថានៅRose Garden នៃសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥។
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា​បាន​អម​ពី​ក្រោយ​ដោយ​ លោកអនុប្រធានាធិបតី​Joe Biden ក្នុងការធ្វើសុន្ទរកថានៅRose Garden នៃសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​សរអា​ បារ៉ាក់​ អូបាម៉ា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ស.រ.អា​និង​ប្រទេស​ គុយបា​ បាន​ព្រម​ព្រៀង​គ្នា​ដើម្បី​ស្ថាបនា​ការ​ទាក់​ទង​តាម​ផ្លូវ​ទូត​ឡើង​វិញ​ ហើយ​មាន​ផែនការ​ដើម្បី​បើក​ស្ថានទូត​នៅ​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​ ឡាហាវ៉ាន​ (Havana)​ នៅ​ចុង​ខែ​នេះ​ នៅ​ក្នុង​វិធានការ​ថ្មី​ដើម្បី​បញ្ចប់​អរិភាព​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ។​

លោក​ប្រធានាធីបតី​ អូបាម៉ា​ថ្លែង​ថា​ លោក​រដ្ឋមន្រ្តី​ការបរទេស​ John Kerry​ នឹង​អញ្ជើញ​ទៅ​ក្រុង​ ឡាហាវ៉ាន​ នៅ​រដូវ​ក្តៅ​នេះ​ ដើម្បី​លើក​ទង់​ជ័យ​ស.រ.អា​លើ​ស្ថានទូត​អាមេរិកាំង​ជា​លើក​ទី​មួយ​ក្នុង​រយៈ​ពេល​ជាង​ ៥​ ទសវត្សរ៍​កន្លង​ទៅ​នេះ។​

ការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​របស់​ស.រ.អា​ និង​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​គុយបា​ ជា​បញ្ហា​ដែល​នៅ​រារាំង​ការ​ស្ថាបនា​ទំនាក់​ទំនង​ជា​ប្រក្រតី​ឡើង​វិញ​ ដែល​ត្រូវ​កាត់​ផ្តាច់​នៅ​ក្រោយ​បដិវត្តន៍​របស់​លោក​ Fidel​ Castro។​

នេះ​ជា​ការ​ស្ថាបនា​ទំនាក់ទំនងផ្លូវការ​ជំហាន​ចុងក្រោយ​បំផុត​នៅ​ក្នុង​ដំណាក់កាល​នេះ​ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​ អូបាម៉ា​ និង​លោកRaul​ Castro​ បាន​ប្រកាស​កាល​ពី​ខែ​ធ្នូ​ថា​ ប្រទេស​ទាំង​ពីរ​នឹង​ស្ថាបនា​ការ​ទាក់​ទង​តាម​ផ្លូវ​ទូត​របស់​ខ្លួន​ឡើង​វិញ៕

XS
SM
MD
LG