កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៧ វិច្ឆិកា ២០១៩

១
ស្ត្រីម្នាក់ថតរូបនៅខាងមុខរូបគំនូរលើជញ្ជាំងដែលសរសេរជាភាសាអារ៉ាប់មានន័យថា «ទាំងនោះគឺជាស្ត្រី» ក្នុងពេលមានបាតុកម្មដែលបន្តឥតឈប់នៅជិតទីលាន Tahrir ក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។

២
ក្រុមមនុស្សកំពុងសែងអដ្ឋិធាតុរបស់ Dawna Ray Langford អាយុ ៤៣ឆ្នាំ និងកូនប្រុសរបស់គាត់ឈ្មោះ Trevor អាយុ ១១ និងឈ្មោះ Rogan អាយុ ២ឆ្នាំ ដែលត្រូវបានសម្លាប់ដោយក្រុមខ្មាន់កាំភ្លើងឧក្រិដ្ឋជនគ្រឿងញៀន មុនពេលពួកគេត្រូវបានបញ្ចុះនៅទីបញ្ចុះសពក្នុងទីក្រុង La Mora រដ្ឋ Sonora ប្រទេសម៉ិកស៊ិក។

៣
ម្ចាស់ក្សត្រី Meghan នៃចក្រភពអង់គ្លេស បានដាក់ឈើឆ្កាងក្នុងពិធីចងចាំលើកទី៩១ នៅទីរំឭកការចងចាំ Field of Remembrance ក្នុងក្រុង Westminster Abbey នៃទីក្រុងឡុងដ៍។

៤
បាតុករម្នាក់ថតរូបសែហ្វ៊ី នៅពេលដែលអ្នកផ្សេងទៀតប្រើជំពាមក្នុងពេលធ្វើបាតុកម្មប្រឆាំងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល នៅទីក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី។

៥
អ្នករចនាម៉ូតកំពុងចូលរួមក្នុងពិធីប្រកួតប្រចាំឆ្នាំនៅទីក្រុងមីនស្តិ៍ ប្រទេសបេឡារុស។

៦
បុរសម្នាក់រុំមុខរបស់ខ្លួនដោយផងផ្លាស្ទ៊ិក នៅពេលមានព្រិលធ្លាក់នៅទីក្រុង Srinagar ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។

៧
អ្នកដើរទស្សនាកំពុងមើលទៅកាន់ភ្លើងគោមក្នុងពិធីបុណ្យគោម នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលគេរៀបចំឡើងពីថ្ងៃទី១ដល់ទី១៧ ខែវិច្ឆិកានេះ ស្ថិតនៅតាមបណ្ដោយស្ទឹង Cheonggye ទីក្រុងសេអ៊ូល។

៨
តារាបង្ហាញម៉ូតម្នាក់បង្ហាញការច្នៃប្រឌិតរបស់ហាង Valentino Haute Couture ដែលរចនាឡើងដោយលោក Pierpaolo Piccioli ក្នុងពិធីបង្ហាញម៉ូតប្រចាំសប្ដាហ៍ នៅសណ្ឋាគារ Aman Summer Palace ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

៩
ស្លឹកឈើរដូវស្លឹកឈើជ្រុះស្ថិតនៅកន្លែងដែលមានឈើឆ្កាងតូចៗដែលគេដាក់នៅទីរំឭកការចងចាំ Field of Remembrance នៅក្រុង Westminster Abbey នៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

១០
កីឡាករបារាំង Nordine Oubaali (ស្ដាំ) ប្រកួតប្រដាក់ជាមួយកីឡាករជប៉ុន Takuma Inoue ក្នុងពេលប្រកួតខ្សែក្រវ៉ាត់ WBC នៅសង្វៀន Saitama Super Arena ក្នុងទីក្រុង Saitama ប្រទេសជប៉ុន។

១១
សត្វឥទ្រីទំពែកមួយក្បាលចាប់ត្រីពីទន្លេ Susquehanna ជិតទំនប់ Conowingo Dam ក្នុងទីក្រុង Havre De Grace រដ្ឋ Maryland សហរដ្ឋអាមេរិក។