រូបភាពជុំវិញពិភពលោកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក រុស្ស៊ី អាល្លឺម៉ង់ បារាំង និងស្វីស។
រូបភាពជុំវិញពិភពលោក ០៧ វិច្ឆិកា ២០១៨

១
កងឆ្មាំរុស្ស៊ីដង្ហែក្បួនអំឡុងក្បួនដង្ហែយោធានៅ Red Square ទីក្រុងម៉ូស្គូ។

២
បេក្ខជនសភានៃគណប្រជាធិបតេយ្យនៃបុរីញូវយ៉កអ្នកស្រី Alexandria Ocasio-Cortez ថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីបានយកឈ្នះគូប្រជែងខាងគណបក្សសាធារណៈលោក Anthony Pappas។ អ្នកស្រី Cortez បានក្លាយជាស្រ្តីវ័យក្មេងបំផុតដែលត្រូវបានជាប់ឆ្នោតចូលសភាសហរដ្ឋអាមេរិក។

៣
បុគ្គលិកសេតវិមានអាមេរិកឈោងយកមីក្រូហ្វូនពីអ្នកសារព័ត៌មាន CNN លោកJim Acosta នៅពេលដែលលោកកំពុងសួរសំណួរទៅកាន់ប្រធានាធិបតី Donald Trump ក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៤
ដើមឈើពណ៌លឿងឈរនៅលើវាលស្មៅក្រោមមេឃពណ៌ខៀវក្នុងសួនមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៥
ប្រធានាធិបតីបារាំង Emmanuel Macron និយាយជាមួយប្រជាពលរដ្ឋនៅក្នុងទីក្រុង Charleville-Mezieres ភាគខាងកើតប្រទេសបារាំងដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៃការរំឮកសង្រ្គាមលោកលើកទី១។

៦
ត្បូងគុជធម្មជាតិនិងបន្តោងពេជ្រដែលធ្លាប់ជាក្រវិលរបស់ Marie Antoinette ត្រូវបានលើកបង្ហាញក្នុងសន្និសីទមួយមុននឹងកម្មវិធីដេញថ្លៃ «រតនភណ្ឌនៃគ្រួសារ Bourbon Parma» ចូលមកដល់ក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស។

៧
អ្នកស្រី Karen Magnuson (ឆ្វេង) និងអ្នកស្រី Kay Shaw អបអរជ័យជម្នះរបសើលោក Jason Crow បេក្ខជននៃគណបក្សប្រជាធិបតេយ្យសម្រាប់សភាអាណត្តិទី០៦ នៃរដ្ឋ Colorado s ក្នុងទីក្រុង Denve រដ្ឋ Colorado កាលពីថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨។