រូបភាពជុំវិញពិភពលោកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា កូរ៉េខាងត្បូង ប៉ូឡូញ អ៊ីស្រាអែល ចិន អូស្រ្តាលី បង់ក្លាដែស និងអូទ្រីស។
រូបភាពជុំវិញពិភពលោក ០៧ វិច្ឆិកា ២០១៧

១
ព្រះវិហារមួយដែលគ្របដណ្តប់ដោយព្រិល បន្ទាប់ពីថ្ងៃដំបូងដែលព្រិលធ្លាក់នៅភាគខាងលិចភូមិ Tulfes ប្រទេសអូទ្រីស។

២
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងស្រ្តីទី១ Melania បានមកដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៤
ជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ា ដែលបានចូលក្នុងប្រទេសបង់ក្លាដែសដោយទូក ដើរទៅកាន់ជំរំភៀសខ្លួនក្នុងភូមិ Teknaf។

៧
ស្រ្តីម្នាក់អោបកូនៗរបស់នាងនៅក្បែរទីតាំងដែលរថយន្តមួយគ្រឿងបុកចូលទៅក្នុងសាលាបឋមសិក្សាក្នុងជាយក្រុងស៊ីដនីក្នុងប្រទេសអូស្រ្តាលី។

៨
តារាបង្ហាញម៉ូតម្នាក់បង្ហាញការច្នៃប្រឌិតដោយ Hu Sheguang នៅក្នុងការបង្ហាញម៉ូត Fashion Week ក្នុងទីក្រុងប៉េកាំងប្រទេសចិន។

៩
លោក Igor Armicach និស្សិតវេជ្ជបណ្ឌិតសត្វពីងពាង Arachnid Collection នៅសាកលវិទ្យាល័យ កំពុងមើលសំបុកពីងពាងយក្សបង្កើតដោយសត្វពីងពាង (Tetragnatha) ដែលគ្របដណ្តប់រុក្ខជាតិនៅទន្លេ Soreq Creek ក្បែរទីក្រុង Jerusalem។

១០
មនុស្សម្នាប្រមូលផ្តុំគ្នាហើយអុជទៀននៅទីដែលបុរសម្នាក់បានដុតខ្លួនឯងក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលមួយនៅខាងមុខវិមានវប្បធម៌និងវិទ្យាសាស្រ្តក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញកាលពីថ្ងៃទី០៦ វិច្ឆិកា ២០១៧។

១១
ផែនទីពិភពលោកមួយដែលមានទម្រង់ជាត្រីកោណ តាំងពីឆ្នាំ១៥០៧ ដោយលោក Martin Waldseemueller អ្នកធ្វើផែនទី ត្រូវបានតាំងបង្ហាញនៅក្នុងបន្ទប់ដេញថ្លៃ Christie ក្នុងទីក្រុងឡុងដ៏។ ផែនទីនេះត្រូវបានគេប៉ាន់ស្មានថានឹងដេញថ្លៃបានចាប់ពី $788,229-$1,182,344។