រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសអាល្លឺម៉ង់ ជប៉ុន ហូឡង់ អង់គ្លេស ស៊ីរី ម៉ារ៉ុក អ៊ីរ៉ាក់ រុស្ស៊ី និងសែប៊ី។
រូបភាពជុំវិញពិភពលោក ០៧ វិច្ឆិកា ២០១៦

១
កងឆ័ត្រយោងរុស្ស៊ីលោតឆ័ត្រ ស្របពេលដែលឥន្ធនូរំលេចលើផ្ទៃមេឃ អំឡុងពេលលំហាត់សមប្រយុទ្ធរួមគ្នាមួយរវាងយោធារុស្ស៊ី បេឡារុស និងស៊ែប៊ី ឈ្មោះ «The Slavic Brotherhood» នៅទីលានយោធា Kovin ជិតក្រុង Belgrade។

២
ក្រុមជនអបិយជំនឿពេរូលើកផ្ទាំងរូបបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton អំឡុងពេលពិធីបួងសួងមួយក្នុងក្រុងលីម៉ា ប្រទេសពេរូ មុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិក។

៣
ខ្លាឃ្មុំទឹកកកឈ្មោលមួយក្បាល ឈ្មោះ Felix ឈរជិតផ្លែល្ពៅ ដែលមានរូបបេក្ខជនប្រធានាធិបតីអាមេរិកលោកស្រី Hillary Clinton និងលោក Donald Trump ស្របពេលដែលសត្វខ្លាឃ្មុំមួយនេះទស្សន៍ទាយលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឯសួនសត្វ Royev Ruchey ក្នុងក្រុង Krasnoyarsk តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។

៤
សត្វខ្លាដំបងញីអាយុបួនខួប ឈ្មោះ Yunona ឈរជិតផ្លែល្ពៅ ដែលមានដាក់មុខបេក្ខជនប្រធានាធិបតីអាមេរិកលោកស្រី Hillary Clinton និងលោក Donald Trump ខណៈដែលសត្វខ្លាមួយនេះទស្សន៍ទាយលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅសួនសត្វRoyev Ruchey ក្នុងក្រុង Krasnoyarsk តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។

៥
ប្រជាជនបាត់បង់ទីជម្រក ដែលរត់ភៀសខ្លួនចេញពីអំពើហិង្សាបង្កឡើងដោយពួករដ្ឋឥស្លាមនៅក្រុង Hamman al-Alil ភាគខាងត្បួងក្រុង Mosul រត់ទៅកាន់ទីទួលដែលមានសុវត្ថិភាពក្នុងប្រទេសអ៊ីរ៉ាក់។

៦
ក្រុមអ្នកចូលរួម និងសមាជិកគណៈប្រតិភូ លើកចង្កៀងរូបព្រះអាទិត្យ ដើម្បីសម្តែងការរំឮកដល់កិច្ចព្រមព្រៀងប៉ារីស អំឡុងពេលការបើកកិច្ចប្រជុំស្តីពីអាកាសធាតុក្នុងក្រុង Marrakesh ប្រទេសម៉ារ៉ុក។

៧
ក្មេងស្រីរងរបួសមួយរូបយំសោកនៅកន្លែងដែលរងការវាយប្រហារតាមអាកាសនៅតំបន់ Douma កាន់កាប់ដោយក្រុមឧទ្ទាម ក្នុងក្រុងដាម៉ាស ប្រទេសស៊ីរី។

៨
ផ្កាដើមអាភៀនត្រូវបានដាក់ពីលើឈើឆ្កាងនៅទីលានរំឮកវិញ្ញាណក្ខន្ធ Field of Remembrance នៅឯវិហារ St. Margaret's ក្នុងក្រុង Westminster ក្រុងឡុងដ៍។

៩
ដើមឈើនៅក្នុងពណ៌នារដូវស្លឹកឈើជ្រុះចាំងចូលទៅក្នុងបឹង Max Eyth ក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។

១០
តារាចម្រៀង Bebe Rexha សម្តែងនៅលើឆាកអំឡុងពេលពិធីប្រគល់ពានរង្វាន់ MTV Europe Musice Awards 2016 នៅកីឡាដ្ឋាន Ahoy Arena ក្នុងក្រុង Rotterham ប្រទេសហូឡង់ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

១១
បុរសពីរនាក់ដើរកាត់ផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើរបងកន្លែងសាងសង់មួយក្នុងសង្កាត់ពាណិជ្ជកម្ម Otemachi ក្រុងតូក្យូ ប្រទេសជប៉ុន។

១២
ក្រុមស្រ្តីក្នុងសំលៀកបំពាក់ប្រពៃណីអង្គុយក្នុងរទេះសេះអំឡុងពេលព្យុហយាត្រា Leonahardi ក្នុងក្រុង Bad Toelz ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។