រូបភាពជុំវិញពិភពលោកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសជប៉ុន វៀតណាម យេម៉ែន រុស្ស៊ី អាល្លឺម៉ង់ បារាំង ឆែក និងឥណ្ឌូនេស៊ី។
រូបភាពជុំវិញពិភពលោក ០៦ វិច្ឆិកា ២០១៧
![លោកប្រធានាធិបតី ដូណាល់ ត្រាំនិយាយជាមួយនឹងព្រះអធិរាជជប៉ុន Akihito ខណៈដែលភរិយារបស់លោកគឺលោកស្រី Melania និយាយជាមួយនឹងព្រះអធិរាជនី Michiko នៅព្រះបរមរាជវាំង Imperial Palace នៅក្នុងក្រុងតូក្យូ។](https://gdb.voanews.com/7c390ccc-0f90-4f3d-8a69-8c80c606c97c_w1024_q10_s.jpg)
១
លោកប្រធានាធិបតី ដូណាល់ ត្រាំនិយាយជាមួយនឹងព្រះអធិរាជជប៉ុន Akihito ខណៈដែលភរិយារបស់លោកគឺលោកស្រី Melania និយាយជាមួយនឹងព្រះអធិរាជនី Michiko នៅព្រះបរមរាជវាំង Imperial Palace នៅក្នុងក្រុងតូក្យូ។
![ស្ត្រីម្នាក់ដើរកាត់ផ្លូវលិចទឹកមួយនៅក្រុងបុរាណ Hoi An ដែលជាស្ថិតក្នុងបញ្ជីបេតិកភណ្ឌ UNESCO បន្ទាប់ពីព្យុះដំរីបានបោកបក់ទៅលើប្រទេសវៀតណាម។](https://gdb.voanews.com/155da875-f33d-4616-810c-22932a340b9e_w1024_q10_s.jpg)
២
ស្ត្រីម្នាក់ដើរកាត់ផ្លូវលិចទឹកមួយនៅក្រុងបុរាណ Hoi An ដែលជាស្ថិតក្នុងបញ្ជីបេតិកភណ្ឌ UNESCO បន្ទាប់ពីព្យុះដំរីបានបោកបក់ទៅលើប្រទេសវៀតណាម។
![អ្នកគាំទ្រចលនា Houthi ចូលរួមក្នុងការប្រមូលផ្តុំមួយដើម្បីបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងក្រុង Sana'a ប្រទេសយេម៉ែន។](https://gdb.voanews.com/bd75848c-fe2a-406c-af69-6abefb5d0357_w1024_q10_s.jpg)
៣
អ្នកគាំទ្រចលនា Houthi ចូលរួមក្នុងការប្រមូលផ្តុំមួយដើម្បីបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងក្រុង Sana'a ប្រទេសយេម៉ែន។
![ស្ត្រីម្នាក់ និងកូនៗរបស់គាត់ចូលរួមក្នុងពេលចាំកំដរសម្រាប់ជនរងគ្រោះនៃការបាញ់ប្រហារនៅក្នុងក្រុង Sutherland Springs រដ្ឋ Texas កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។](https://gdb.voanews.com/7494c042-69a3-49f8-8bf5-24f84b188f85_w1024_q10_s.jpg)
៤
ស្ត្រីម្នាក់ និងកូនៗរបស់គាត់ចូលរួមក្នុងពេលចាំកំដរសម្រាប់ជនរងគ្រោះនៃការបាញ់ប្រហារនៅក្នុងក្រុង Sutherland Springs រដ្ឋ Texas កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
![នេះជាទិដ្ឋភាពពីលើអាកាសដែលថតជាមួយនឹងដ្រូនពីលើក្រុងមូស្គូ និងទន្លេ Moskva កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។](https://gdb.voanews.com/d694b585-c13d-421c-85e7-b7a71293b436_w1024_q10_s.jpg)
៥
នេះជាទិដ្ឋភាពពីលើអាកាសដែលថតជាមួយនឹងដ្រូនពីលើក្រុងមូស្គូ និងទន្លេ Moskva កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
![ស្វាមួយក្បាលបញ្ចុកកូនរបស់នាងនៅក្នុងជម្រក នៅសួនសត្វ Zoologischer Garten ក្នុងក្រុងបែរឡាំង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។](https://gdb.voanews.com/2fc318d4-fbec-403c-977a-6865266e62f6_w1024_q10_s.jpg)
៦
ស្វាមួយក្បាលបញ្ចុកកូនរបស់នាងនៅក្នុងជម្រក នៅសួនសត្វ Zoologischer Garten ក្នុងក្រុងបែរឡាំង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
![ព្រះចន្ទរះចំអគារ Sacre Coeur Basilica នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។](https://gdb.voanews.com/ad098591-5ce7-4aa6-a1ef-a881f18211a2_w1024_q10_s.jpg)
៧
ព្រះចន្ទរះចំអគារ Sacre Coeur Basilica នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
![អ្នកមើលថែសួនដេញចាប់សត្វបក្សីមួយក្បាលដើម្បីយកទៅដាក់ក្នុងជម្រកខែរងារបស់វា នៅសួនសត្វ Liberec នៅក្នុងក្រុង Liberec សាធារណរដ្ឋឆែក។](https://gdb.voanews.com/1bc0a420-e35d-4631-bd83-efccca300a04_w1024_q10_s.jpg)
៨
អ្នកមើលថែសួនដេញចាប់សត្វបក្សីមួយក្បាលដើម្បីយកទៅដាក់ក្នុងជម្រកខែរងារបស់វា នៅសួនសត្វ Liberec នៅក្នុងក្រុង Liberec សាធារណរដ្ឋឆែក។
![ភ្នំភ្លើង Sinabung ផ្ទុះនៅក្នុងខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។](https://gdb.voanews.com/5f3adf21-43a9-4b58-b14b-9ff0c08942b3_w1024_q10_s.jpg)
៩
ភ្នំភ្លើង Sinabung ផ្ទុះនៅក្នុងខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។