កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ៣០ វិច្ឆិកា ២០១៨
![នាង Shirlyne Wangari អាយុ៨ឆ្នាំ ថតរូបមុនពេលចាប់ផ្ដើមការប្រកួតប្រជែងលើកដំបូងនៅទូទាំងអាហ្វ្រិកខាងកើត សម្រាប់មនុស្សដែលមានជំងឺភឿក។ ការប្រកួតសម្រស់នេះមានអ្នកចូលរួម៣០នាក់ពីក្នុងតំបន់ ដើម្បីប្រកួតប្រជែងយកពានរង្វាន់មនុស្សភឿក នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេយ៉ា។](https://gdb.voanews.com/a888fab5-0df1-4aa3-869c-fbf59df594eb_w1024_q10_s.jpg)
១
នាង Shirlyne Wangari អាយុ៨ឆ្នាំ ថតរូបមុនពេលចាប់ផ្ដើមការប្រកួតប្រជែងលើកដំបូងនៅទូទាំងអាហ្វ្រិកខាងកើត សម្រាប់មនុស្សដែលមានជំងឺភឿក។ ការប្រកួតសម្រស់នេះមានអ្នកចូលរួម៣០នាក់ពីក្នុងតំបន់ ដើម្បីប្រកួតប្រជែងយកពានរង្វាន់មនុស្សភឿក នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេយ៉ា។
![នាង Grace Nathan ដែលមានម្តាយជាមនុស្សម្នាក់បានជិះយន្តហោះម៉ាឡេស៊ី MH370 ដែលបាត់ដំណឹងនោះ បង្ហាញកម្ទេចដែលគេជឿថាជាបំណែកនៃយន្តហោះ MH370 មុនពេលនាងប្រគល់របស់នេះទៅរដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke Siew Fook នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី។](https://gdb.voanews.com/db0f7c60-e9a9-481c-bd97-57f4bfb5b567_w1024_q10_s.jpg)
២
នាង Grace Nathan ដែលមានម្តាយជាមនុស្សម្នាក់បានជិះយន្តហោះម៉ាឡេស៊ី MH370 ដែលបាត់ដំណឹងនោះ បង្ហាញកម្ទេចដែលគេជឿថាជាបំណែកនៃយន្តហោះ MH370 មុនពេលនាងប្រគល់របស់នេះទៅរដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke Siew Fook នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី។
![ក្រុមសកម្មជនដែលមានគូរមុខ ចូលរួមធ្វើបាតុកម្មប្រឆាំងនឹងជំនួបកំពូលនៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) ដែលកំពុងដំណើរការនៅទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។](https://gdb.voanews.com/5f13bc3b-6787-4d6a-b590-f93b99bc993b_w1024_q10_s.jpg)
៣
ក្រុមសកម្មជនដែលមានគូរមុខ ចូលរួមធ្វើបាតុកម្មប្រឆាំងនឹងជំនួបកំពូលនៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) ដែលកំពុងដំណើរការនៅទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។
![ប៉ូលិសបង្ក្រាបកុបកម្មប្រើទុយោបាញ់ទឹកក្នុងពេលមានការប៉ះទង្គិចគ្នាមួយជាមួយក្រុមបាតុករ «អាវលឿង» ក្នុងពេលពួកគេធ្វើបាតុកម្មនៅជិតអាគារសំខាន់របស់សហភាពអឺរ៉ុប ក្នុងទីក្រុងប្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក។](https://gdb.voanews.com/922330fb-89bf-4e6b-86ed-622ac5e15716_w1024_q10_s.jpg)
៤
ប៉ូលិសបង្ក្រាបកុបកម្មប្រើទុយោបាញ់ទឹកក្នុងពេលមានការប៉ះទង្គិចគ្នាមួយជាមួយក្រុមបាតុករ «អាវលឿង» ក្នុងពេលពួកគេធ្វើបាតុកម្មនៅជិតអាគារសំខាន់របស់សហភាពអឺរ៉ុប ក្នុងទីក្រុងប្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក។
![ស្ត្រីម្នាក់នឹងកូនស្ត្រីរបស់គាត់ កំពុងសរសេរសារគាំទ្រមួយ ក្នុងពេលមានការរត់ប្រណាំងមួយរបស់ក្រុមស្ត្រីនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអំពើហិង្សាលើស្ត្រី។](https://gdb.voanews.com/906f1102-fdbe-49a8-a88f-90b2284cc074_w1024_q10_s.jpg)
៥
ស្ត្រីម្នាក់នឹងកូនស្ត្រីរបស់គាត់ កំពុងសរសេរសារគាំទ្រមួយ ក្នុងពេលមានការរត់ប្រណាំងមួយរបស់ក្រុមស្ត្រីនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអំពើហិង្សាលើស្ត្រី។
![អ្នកសិល្បៈម្នាក់ឈប់ដើម្បីថតរូបនៅពេលដើរនៅលើចម្លាក់ទឹកកក នៅលើផ្លូវនៅខាងកើតនៃទីក្រុង Yakutsk នៃតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ក្នុងពេលដែលអាកាសធាតុមានកម្រិតទាបដល់ទៅ៤០អង្សារក្រោមសូន្យ។](https://gdb.voanews.com/f12b23ef-121e-4c79-8514-55bd2d7a9086_w1024_q10_s.jpg)
៦
អ្នកសិល្បៈម្នាក់ឈប់ដើម្បីថតរូបនៅពេលដើរនៅលើចម្លាក់ទឹកកក នៅលើផ្លូវនៅខាងកើតនៃទីក្រុង Yakutsk នៃតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ក្នុងពេលដែលអាកាសធាតុមានកម្រិតទាបដល់ទៅ៤០អង្សារក្រោមសូន្យ។
![តុក្កតារបស់ក្រុមជនចំណាកស្រុកដែលជាផ្នែកមួយនៃក្រុមអ្នកធ្វើដំណើរពីអាមេរិកកណ្ដាលដើម្បីចូលមកសហរដ្ឋអាមេរិក។ តុក្កតានេះត្រូវបានគេឃើញនៅក្នុងកន្លែងស្នាក់នៅបណ្ដោះអាសន្នក្នុងទីក្រុង Tijuana ប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/c505ee00-a8c6-45c0-a37b-621aa08f7ed8_w1024_q10_s.jpg)
៧
តុក្កតារបស់ក្រុមជនចំណាកស្រុកដែលជាផ្នែកមួយនៃក្រុមអ្នកធ្វើដំណើរពីអាមេរិកកណ្ដាលដើម្បីចូលមកសហរដ្ឋអាមេរិក។ តុក្កតានេះត្រូវបានគេឃើញនៅក្នុងកន្លែងស្នាក់នៅបណ្ដោះអាសន្នក្នុងទីក្រុង Tijuana ប្រទេសម៉ិកស៊ិក។
![នាង Rosa Julia Romero អាយុ ៤ឆ្នាំ ដែលជាកូនរបស់ជនចំណាកស្រុកពីប្រទេសហុងឌូរ៉ាស និងជាផ្នែកមួយនៃក្រុមអ្នកធ្វើដំណើរពីអាមេរិកកណ្ដាលឆ្ពោះទៅសហរដ្ឋអាមេរិក កំពុងពាក់ស្បែកជើងម្តាយរបស់នាង នៅពេលនាងដើរកាត់កន្លែងស្នាក់នៅបណ្ដោះអាសន្នក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Tijuana ប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/b8695e73-c564-41b2-a75d-b10c17eec809_w1024_q10_s.jpg)
៨
នាង Rosa Julia Romero អាយុ ៤ឆ្នាំ ដែលជាកូនរបស់ជនចំណាកស្រុកពីប្រទេសហុងឌូរ៉ាស និងជាផ្នែកមួយនៃក្រុមអ្នកធ្វើដំណើរពីអាមេរិកកណ្ដាលឆ្ពោះទៅសហរដ្ឋអាមេរិក កំពុងពាក់ស្បែកជើងម្តាយរបស់នាង នៅពេលនាងដើរកាត់កន្លែងស្នាក់នៅបណ្ដោះអាសន្នក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Tijuana ប្រទេសម៉ិកស៊ិក។
![មនុស្សម្នាដើរក្បែរការរៀបចំដូចអន្ទាក់ដាក់បង្កងសមុទ្រដែលគេរៀបចំសម្រាប់ថ្ងៃបុណ្យណូអែល នៅផែឆ្នេរសមុទ្រប្រវត្តិសាស្ត្រ (Historic Seaport) ក្នុងទីក្រុង Key West រដ្ឋ Florida សហរដ្ឋអាមេរិក។](https://gdb.voanews.com/d33c0cc2-6e87-489c-89bc-d29bec8dff4d_w1024_q10_s.jpg)
៩
មនុស្សម្នាដើរក្បែរការរៀបចំដូចអន្ទាក់ដាក់បង្កងសមុទ្រដែលគេរៀបចំសម្រាប់ថ្ងៃបុណ្យណូអែល នៅផែឆ្នេរសមុទ្រប្រវត្តិសាស្ត្រ (Historic Seaport) ក្នុងទីក្រុង Key West រដ្ឋ Florida សហរដ្ឋអាមេរិក។
![ក្រុមអ្នកគាំទ្រក្រុមបាល់ឱបអាមេរិក Dallas Cowboys កំពុងលោតដើម្បីសម្ដែងមុនពេលការប្រកួតជាមួយក្រុម New Orleans Saints នៅកីឡដ្ឋាន AT&T ក្រុង Arlington ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។](https://gdb.voanews.com/756023ee-2213-49ea-8751-32b7a2f7798a_w1024_q10_s.jpg)
១០
ក្រុមអ្នកគាំទ្រក្រុមបាល់ឱបអាមេរិក Dallas Cowboys កំពុងលោតដើម្បីសម្ដែងមុនពេលការប្រកួតជាមួយក្រុម New Orleans Saints នៅកីឡដ្ឋាន AT&T ក្រុង Arlington ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។