បណ្តុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក ៣០ វិច្ឆិកា ២០១៧
រូបភាពជុំវិញពិភពលោក ៣០ វិច្ឆិកា ២០១៧
![អ្នកចូលរួមប្រកួតបានឈានដល់ដំណាក់កាលទី៣នៃការរត់ម៉ារ៉ាតុន Marathon des Sables Peru ដែលត្រូវរត់ពីទីក្រុង Samaca ទៅទីក្រុង Ocucaje ដោយឆ្លងកាត់វាលខ្សាច់ Ica ប្រទេសប៉េរូ។](https://gdb.voanews.com/de91e1bc-fa82-4289-813e-dcfaca56bc93_w1024_q10_s.jpg)
១
អ្នកចូលរួមប្រកួតបានឈានដល់ដំណាក់កាលទី៣នៃការរត់ម៉ារ៉ាតុន Marathon des Sables Peru ដែលត្រូវរត់ពីទីក្រុង Samaca ទៅទីក្រុង Ocucaje ដោយឆ្លងកាត់វាលខ្សាច់ Ica ប្រទេសប៉េរូ។
![សម្តេចប៉ាប Francis ប្រសិទ្ធិពរដល់អ្នកគោរពសាសនាគ្រិស្តនៅព្រះវិហារ St Mary's Cathedral ក្នុងទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា។](https://gdb.voanews.com/f59a9444-d4c8-4875-ba20-e3d17dda17c8_w1024_q10_s.jpg)
២
សម្តេចប៉ាប Francis ប្រសិទ្ធិពរដល់អ្នកគោរពសាសនាគ្រិស្តនៅព្រះវិហារ St Mary's Cathedral ក្នុងទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា។
![អាគារសម្តែងល្ខោនអូប៉េរ៉ាក្នុងទីក្រុងស៊ីដនី នៅខាងក្រោយសិស្សសាកលវិទ្យាល័យចំនួន៣៦០នាក់ មកពីប្រទេសកាណាដា និងចិន នៅពេលពួកគេឈរនៅលើស្ពាន Sydney Harbor ដើម្បីបង្កើតឯតទគ្គកម្ម«ក្រុមមនុស្សដែលឈរលើស្ពានមានចំនួនច្រើនជាងគេនៅលើស្ពាននោះក្នុងពេលតែមួយ» ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/db7da737-0a2e-4ee6-8c4c-c1de98e0558d_w1024_q10_s.jpg)
៣
អាគារសម្តែងល្ខោនអូប៉េរ៉ាក្នុងទីក្រុងស៊ីដនី នៅខាងក្រោយសិស្សសាកលវិទ្យាល័យចំនួន៣៦០នាក់ មកពីប្រទេសកាណាដា និងចិន នៅពេលពួកគេឈរនៅលើស្ពាន Sydney Harbor ដើម្បីបង្កើតឯតទគ្គកម្ម«ក្រុមមនុស្សដែលឈរលើស្ពានមានចំនួនច្រើនជាងគេនៅលើស្ពាននោះក្នុងពេលតែមួយ» ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
![កម្មករម្នាក់ដាក់តាំងបង្ហាញរណ្ដាប់សុំលាភសំណាង Kumade ផ្សេងៗគ្នាដើម្បីលក់ក្នុងពិធីបុណ្យ Torinoichi នៅកន្លែងគោរពបូជាមួយក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/8fd3bbaf-f0ec-4846-97c3-1d4397d124d7_w1024_q10_s.jpg)
៤
កម្មករម្នាក់ដាក់តាំងបង្ហាញរណ្ដាប់សុំលាភសំណាង Kumade ផ្សេងៗគ្នាដើម្បីលក់ក្នុងពិធីបុណ្យ Torinoichi នៅកន្លែងគោរពបូជាមួយក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![ព្រិលធ្លាក់នៅជុំវិញរូប The Angel of North នៅជិតទីក្រុង Gateshead ប្រទេសអង់គ្លេស។](https://gdb.voanews.com/1fdaa611-06d1-4b5f-9b5e-7497a5d62cca_w1024_q10_s.jpg)
៥
ព្រិលធ្លាក់នៅជុំវិញរូប The Angel of North នៅជិតទីក្រុង Gateshead ប្រទេសអង់គ្លេស។
![រថយន្ត Nissan Titan ដែលតុបតែងក្នុងសណ្ឋានសង្គ្រាមផ្កាយ ត្រូវបានគេដាក់បង្ហាញក្នុងពិធីតាំងបង្ហាញរថយន្តនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។](https://gdb.voanews.com/212b0ec7-8234-411e-97ab-13c8d9e0e812_w1024_q10_s.jpg)
៦
រថយន្ត Nissan Titan ដែលតុបតែងក្នុងសណ្ឋានសង្គ្រាមផ្កាយ ត្រូវបានគេដាក់បង្ហាញក្នុងពិធីតាំងបង្ហាញរថយន្តនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។
![សិល្បករតួកគីលោក Hasan Kale បង្ហាញស្នាដៃសិល្បៈមួយរបស់លោកដែលធ្វើឡើងពីគ្រាប់ស្រល់ នៅការិយាល័យរបស់លោក ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។](https://gdb.voanews.com/ec338113-b972-4629-95dd-f5d8a69b1ff9_w1024_q10_s.jpg)
៧
សិល្បករតួកគីលោក Hasan Kale បង្ហាញស្នាដៃសិល្បៈមួយរបស់លោកដែលធ្វើឡើងពីគ្រាប់ស្រល់ នៅការិយាល័យរបស់លោក ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
![ក្រុមអ្នកគាំទ្រក្រុម Houthi កំពុងរង់ចាំយ៉ាងស្ងប់ស្ងាត់នៅតាមបណ្ដោយរបងដែក ក្នុងពេលពួកគេជួបជុំគ្នារំឭកខួបកំណើតរបស់បព្វជិត Mohammad ក្នុងទីក្រុងសាណា ប្រទេសយេម៉ែន។](https://gdb.voanews.com/803fc462-0d9c-43f6-9c6a-eae21c671faf_w1024_q10_s.jpg)
៨
ក្រុមអ្នកគាំទ្រក្រុម Houthi កំពុងរង់ចាំយ៉ាងស្ងប់ស្ងាត់នៅតាមបណ្ដោយរបងដែក ក្នុងពេលពួកគេជួបជុំគ្នារំឭកខួបកំណើតរបស់បព្វជិត Mohammad ក្នុងទីក្រុងសាណា ប្រទេសយេម៉ែន។
![ដើមឈើសម្រាប់បុណ្យណូអែលរបស់មជ្ឈមណ្ឌល Rockefeller ត្រូវបានគេលម្អដោយភ្លើងសម្រាប់ខួបទី៨៥ នៃមជ្ឈមណ្ឌលនេះ នៅទីក្រុងញូវយ៉ក។](https://gdb.voanews.com/22d6fdd6-304b-4e89-b0a3-23f3f8e7f13f_w1024_q10_s.jpg)
៩
ដើមឈើសម្រាប់បុណ្យណូអែលរបស់មជ្ឈមណ្ឌល Rockefeller ត្រូវបានគេលម្អដោយភ្លើងសម្រាប់ខួបទី៨៥ នៃមជ្ឈមណ្ឌលនេះ នៅទីក្រុងញូវយ៉ក។
![បុរសម្នាក់ដើរឆ្លងកាត់មុខគំនូរលើជញ្ជាំងដ៏ធំមួយ ដែលគំនូរនោះបង្ហាញពីកុមារម្នាក់កំពុងរត់តាមកង់មួយ ក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/67d13f2c-92b8-4d76-aeb4-fdab4c38d8bc_w1024_q10_s.jpg)
១០
បុរសម្នាក់ដើរឆ្លងកាត់មុខគំនូរលើជញ្ជាំងដ៏ធំមួយ ដែលគំនូរនោះបង្ហាញពីកុមារម្នាក់កំពុងរត់តាមកង់មួយ ក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
![មនុស្សកំពុងថតរូបផ្លូវមួយដែលបានបាក់ខូចដោយសារតែទឹកជំនន់ដ៏ធំមួយនៅភាគខាងត្បូងនៃប្រទេសថៃ ក្នុងខេត្ត Songkhla។](https://gdb.voanews.com/2af23912-e7b9-415d-b640-a4d021c32e70_w1024_q10_s.jpg)
១១
មនុស្សកំពុងថតរូបផ្លូវមួយដែលបានបាក់ខូចដោយសារតែទឹកជំនន់ដ៏ធំមួយនៅភាគខាងត្បូងនៃប្រទេសថៃ ក្នុងខេត្ត Songkhla។
![សិស្សសាលាឥណ្ឌាកំពុងថតរូបនៅពេលពួកគេអង្គុយបង្កើតបានជារូបបូ ក្នុងពេលធ្វើយុទ្ធនាគារបញ្ជ្រាបការយល់ដឹងអំពីជំងឺអេដស៍ នៅមួយថ្ងៃមុនពេលទិវាអេដស៍ មកដល់នៅទីក្រុង Amritsar ប្រទេសឥណ្ឌា។](https://gdb.voanews.com/05b6e72c-aca5-480c-9aa9-49608e388630_w1024_q10_s.jpg)
១២
សិស្សសាលាឥណ្ឌាកំពុងថតរូបនៅពេលពួកគេអង្គុយបង្កើតបានជារូបបូ ក្នុងពេលធ្វើយុទ្ធនាគារបញ្ជ្រាបការយល់ដឹងអំពីជំងឺអេដស៍ នៅមួយថ្ងៃមុនពេលទិវាអេដស៍ មកដល់នៅទីក្រុង Amritsar ប្រទេសឥណ្ឌា។
![មនុស្សម្នាកំពុងយកកន្ត្រកដាក់អីវ៉ាន់នៅឯហាង Shoprite ដែលទើបបើកថ្មី នៅផ្សារទំនើប Novare Gateway ក្នុងទីក្រុងអប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា។](https://gdb.voanews.com/cf00ef9b-c108-4b3f-81ba-31d6829573d6_w1024_q10_s.jpg)
១៣
មនុស្សម្នាកំពុងយកកន្ត្រកដាក់អីវ៉ាន់នៅឯហាង Shoprite ដែលទើបបើកថ្មី នៅផ្សារទំនើប Novare Gateway ក្នុងទីក្រុងអប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា។