រូបភាពជុំវិញពិភពលោកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសអ៊ីរ៉ាក់ កូសូវ៉ូ អង់គ្លេស ម៉ិកស៊ិក ឆែក អូស្ត្រាលី ថៃ តួកគី ម៉ាឡេស៊ី និងបូលីវី។
រូបភាពជុំវិញពិភពលោក ០៣ វិច្ឆិកា ២០១៩

១
បាតុករអ៊ីរ៉ាក់ដុតកង់ឡាននៅពេលពួកគេបិទផ្លូវមួយក្នុងពេលតវ៉ាប្រឆាំងជាមួយនឹងរដ្ឋាភិបាលមួយ នៅក្នុងក្រុង Baghda។

២
អ្នកថ្មើរជើងម្នាក់ដើរកាត់គំនូរសិល្បៈនៅលើជញ្ជាំងផ្ទះមួយនៅក្នុងក្រុង Ferizaj ប្រទេសកូសូវ៉ូ។

៣
កីឡាករ Tre Herndon (លេខ៣៧) បុកគ្នាជាមួយនឹងកីឡាករ Kenny Stills (លេខ១២) នៅក្នុងវគ្គទី១នៃការប្រកួតបាល់ឱប NFL នៅស្តាត Wembley ក្នុងក្រុងឡុងដ៍។

៤
អ្នកសម្តែងចូលរួមនៅក្នុងការដើរក្បួនទិវាមរណៈ នៅក្នុងក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។

៥
មនុស្សម្នាស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីជិះកង់ខ្ពស់ៗនៅក្នុងកម្មវិធីប្រណាំងកង់ប្រចាំឆ្នាំនៅក្នុងក្រុងប្រាក សាធារណរដ្ឋឆែក កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។

៦
កីឡាករ Andrew Deane (រូបឆ្វេង) របស់អង់គ្លេស ប្រកួតជាមួយនឹងកីឡាករ Phil Leitch (រូបស្តាំ) មកពីអូស្ត្រាលី នៅក្នុងការប្រកួត Ashes រវាងអូស្ត្រាលី និងអង់គ្លេស នៅអគារ Kryal Castle ក្នុងក្រុង Leigh Creek ប្រទេសអូស្ត្រាលី។

៧
ដំរីព្រៃមួយបញ្ឈប់រថយន្តមួយនៅតាមផ្លូវក្នុងឧទ្យានជាតិ Khao Yai ក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ។

៨
មនុស្សម្នារត់កាត់ស្ពាន Verrazano Narrow ក្នុងពេលរត់ប្រណាំងម៉ារ៉ាតុន TCS New York City ឆ្នាំ២០១៩។

៩
មនុស្សម្នាឆ្លងកាត់ស្ពាន Halic នៅពេលអាទិត្យលិចនៅក្នុងស្រុកប្រវត្តិសាស្ត្រ Eminonu ក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។

១០
កីឡាករប្រណាំងម៉ូតូ Maverick Vinales នៃក្រុម Monster Energy Yamaha របស់អេស្ប៉ាញ សាទរជ័យជម្នះរបស់លោកនៅក្នុងការប្រណាំងម៉ូតូ MotoGP-class Malaysian Grand Prix នៅទីលាន Sepang International Circuit ក្នុងក្រុង Sepang ប្រទេសម៉ាឡេស៊ី។

១១
ស្ត្រីៗអង្គុយនៅក្នុងរថភ្លើងក្នុងក្រុងមួយ នៅពេលដែលសហគមន៍អាមេរិក-ម៉ិកស៊ិក Pilsen អបអរសាទរទិវាមរណៈ ដែលមានកម្មវិធីជាច្រើននៅក្នុងសហគមន៍របស់គេក្នុងក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។

១២
នេះជាទិដ្ឋាភាពនៃក្រុង La Paz ប្រទេសបូលីវី ដែលមើលចេញពីកន្លែងជិះខ្សែរ៉ត Teleferico។