រូបភាពជុំវិញពិភពលោកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសអូទ្រីស ស៊ីរី អ៊ីរ៉ាក់ ប៉ាគីស្ថាន លីប៊ី សហរដ្ឋអាមេរិក អង់គ្លេស កេនយ៉ា និងឥណ្ឌូនេស៊ី។
រូបភាពជុំវិញពិភពលោក ០៣ កញ្ញា ២០១៦

១
គំនរបំណែកម៉ាណ្ណកាំងនៅខាងក្រៅស្ថានទូតរុស្ស៊ីក្នុងក្រុងឡុងដ៍ ដែលត្រូវបានដាក់ឡើងជាផ្នែកមួយនៃបាតុកម្មតវ៉ាសកម្មភាពយោធានៅប្រទេសស៊ីរី។

២
ជនចំណាកស្រុក និងជនអន្តោប្រវេសន៍ស្លន់ស្លោ បន្ទាប់ពីធ្លាក់ចូលទឹកអំឡុងពេលប្រតិបត្តិការជួយសង្រ្គោះដោយនាវា Topaz Responder របស់អង្គការក្រៅរដ្ឋាភិបាល Moas នៅប្រទេសម៉ាល់តា និងក្រុមកាកបាទក្រហមអ៊ីតាលី នៅឆ្នេរសមុទ្រប្រទេសលីប៊ីក្នុងតំបន់សមុទ្រមេឌីទែរ៉ានេ។

៣
ម្តាយយំឱបកូនប្រុសរបស់ខ្លួន ដែលអ្នកស្រីមិនដែលបានឃើញអស់រយៈពេលពីរឆ្នាំកន្លះមកនេះ ដោយសារតែកូនប្រុសអ្នកស្រីជាប់នៅក្នុងជំរុំ Khazir ក្នុងតំបន់ឃឺដ នៃប្រទេសអ៊ីរ៉ាក់។

៤
សត្វក្រពើមួយក្បាលមានសំបកកង់ម៉ូតូជាប់នឹងកនៅក្នុងទន្លេមួយក្នុងក្រុង Palu ខេត្ត Sulawesi ភាគកណ្តាល ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។ សត្វក្រពើជាប់សំបកកង់នឹងកចាប់តាំងពីខែកញ្ញាមកម្ល៉េះ ប៉ុន្តែកិច្ចប្រឹងប្រែងជួយសង្រ្គោះបានខកខាន ដោយសារតែកង្វះគ្រឿងសម្ភារៈ និងក្រុមអ្នកជំនាញ។

៥
មនុស្សម្នាស្វែងរកជនរងគ្រោះនៅក្នុងបំណែករថភ្លើងដែលបានធ្លាក់ចេញពីផ្លូវក្នុងក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន។ ក្រុមមន្រ្តីបាននិយាយថា គ្រោះថ្នាក់រថភ្លើងនោះបានបណ្តាលឲ្យមនុស្សជាងម្ភៃនាក់បាត់បង់ជីវិត។

៦
កងកម្លាំងពិសេសអ៊ីរ៉ាក់លើកមួយជាការបំភ័ន្តមួយ ខណៈពេលដែលជន Sniper ត្រៀមធ្វើការបាញ់ប្រហារទៅលើទីដៅរបស់ពួករដ្ឋឥស្លាមនៅក្រុង Gogjali ជាយក្រុង Mosul។

៧
បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោកស្រី Hillary Clinton នៅលើឆាកអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅមហាវិទ្យាល័យ Arizona State University ក្នុងក្រុង Tempe រដ្ឋ Arizona កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

៨
កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានគប់ដាក់ក្រុមអ្នកសារព័ត៌មានដែលយកការណ៍ពីបាតុកម្មប្រឆាំងអំពើពុករលួយ និងកេងប្រវ័ញ្ចកញ្ចប់មូលនិធិនៅក្នុងវិស័យសុខាភិបាលសាធារណៈ នៅក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

៩
តារាចម្រៀងអ្នកស្រី Dolly Parton ទទួលពានរង្វាន់ Lifetime Achievement Award នៅឯពិធីប្រគល់ពានរង្វាន់ Annual Country Music Association Awards លើកទី ៥០ នៅក្រុង Nashville រដ្ឋ Tennessee កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

១០
ដំរីមួយហ្វូងដើរកាត់ពីមុខភ្នំ Kilimanjaro ក្នុងឧទ្យានជាតិ Amboseli ប្រទេសកេនយ៉ា។

១១
ប៉ូលិសប្រើស្ព្រៃយ៍បង្ហូរទឹកភ្នែកទប់ទល់នឹងក្រុមបាតុករដែលព្យាយាមឆ្លងអូរមួយជិតកន្លែងសំណង់បំពង់បង្ហូរប្រេងមួយជិតកន្លែងអភិរក្ស Standing Rock Indian Reservation ភាគជើងក្រុង Cannon Ball រដ្ឋ North Dakota កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

១២
កូនសត្វខ្លាឃ្មុំភ្លោះមួយគូ ដែលកើតនៅថ្ងៃទី០៧ ខែសីហា នៅសួនសត្វ Schoenbrunn ក្រុងវីយ៉ែន ប្រទេសអូទ្រីស។

១៣
បុរសម្នាក់ថតរូបមិត្តរួមការងាររបស់ខ្លួនជាមួយនឹងទូរសព្ទដៃនៅលើបំណែកនាវាដឹកប្រេងកំពុងតែឆេះមួយនៅកន្លែងបំបែកនាវាក្នុងក្រុង Gaddani ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។