កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៩ វិច្ឆិកា ២០១៩

១
អ្នកបើករឺម៉កទុកទុក (tuktuk) អង្គុយនៅខាងក្រោយកញ្ចកទុកទុករបស់លោកដែលបែក ក្នុងពេលមានការប៉ះទង្គិចគ្នារវាងបាតុករប្រឆាំងរដ្ឋាភិបាល និងសន្តិសុខ នៅផ្លូវ Rasheed ក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ នៅជិតស្ពាន al-Ahrar។

២
ពលករកំពុងបែងចែកខ្ទឹមបារាំងទៅតាមប្រភេទ នៅក្នុងហាងមួយនៅក្នុងផ្សារនៃក្រុង Ahmedabad ប្រទេសឥណ្ឌា។

៣
បុរសបីនាក់បង្ហាញរូបសាក់របស់ខ្លួនក្នុងពិធីបង្ហាញសាក់អន្តរជាតិនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

៤
ក្មេងម្នាក់លេងនៅក្នុងពពុះទឹកដែលកើតពីទឹកសំណល់ដែលកូដោយរលក នៅឯឆ្នេរសមុទ្រក្នុងទីក្រុង Chennai ប្រទេសឥណ្ឌា។

៥
សមាជិកកងកម្លាំងពិសេសឈ្មោះថា «ផ្គរ» ដែលស្ថិតក្រោមចំណុះនៃក្រសួងមហាផ្ទៃរុស្ស៊ី កំពុងហ្វឹកហាត់នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៦
ពពក និង ការចុះអ័ព្ទដោយទឹកកក នៅភ្នំ San Gabriel ស្ថិតនៅខាងក្រោយនៃទីក្រុង Los Angeles សហរដ្ឋអាមេរិក។

៧
ក្រុមបាតុករប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ Extinction Rebellion អំពាវនាវឲ្យមានវិធានការលើបម្រែបម្រួលអាកាសធាតុ ដោយការបង្កើតព្រឹត្តិការណ៍ដើម្បីប្រឆាំងនឹងឧស្សាហកម្ម នៅខាងកក្រៅហាងលក់ទំនិញក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

៨
ជនចំណាកស្រុកម្នាក់សម្រាកបន្ទាប់ពីបានចុះពីទូកនៅឆ្នេរសមុទ្រ នៃកោះ Gran Canaria ប្រទេសអេស្ប៉ាញ។

៩
បុរសពីរនាក់ថតរូបអាគារក្នុងតំបន់ពាណិជ្ជកម្មនៃទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។