កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៨ វិច្ឆិកា ២០១៩

១
បំណែកក្រដាសហើរទៅក្នុងអាកាសនៅក្នុងពេលចាប់ផ្ដើមពិធីដង្ហែមួយនៃពិធីបុណ្យថ្លែងអំណរគុណ (Thanksgiving) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

២
មនុស្សម្នាចូលរួមក្នុងពិធីជួបជុំគ្នាដើម្បីថ្លែងអំណរគុណនៅឯវិមាន Edinburgh ក្នុងស្រុកមួយនៃទីក្រុងហុងកុង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ដែលតម្រូវឲ្យមានការពិនិត្យជាប្រចាំឆ្នាំ លើបញ្ហាសិទ្ធិមនុស្សនៅទីក្រុងហុងកុង។

៣
បាតុករម្នាក់ដែលរងរបួសត្រូវបានគេយកទៅព្យាបាលបឋម ក្នុងពេលប៉ះទង្គិចជាមួយកម្លាំងសន្តិសុខនៅផ្លូវ Rasheed ទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។

៤
ក្មេងប្រុសម្នាក់ដែលស្លៀកពាក់ជាយោធា បានមកមើលកងសន្តិសុខកិត្តិយសនៅឯវិមានប្រធានាធិបតី Planalto នៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល។

៥
សាច់ញាតិនៃជនរងគ្រោះ John Hoang Van Tiep ដែលត្រូវបានឃើញស្លាប់នៅខាងក្រោយនៃឡាននៅចក្រភពអង់គ្លេសកាលពីខែមុន កំពុងសែងមឈូសដែលដាក់ John Hoang Van Tiep ឆ្ពោះទៅកាន់ព្រះវិហារមួយ សម្រាប់ពិធីបុណ្យសពនៅក្នុងខេត្ត Nghe An ប្រទេសវៀតណាម។

៦
អ្នកសិល្បៈម្នាក់សម្ដែងក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយប្រធានាធិបតី Ivan Duque ក្នុងពេលមានការធ្វើកូដកម្មនៅទូទាំងប្រទេសនៅទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។

៧
ប៉មនៃរោងចក្រហោះទៅក្នុងអាកាសនៅពេលមានការផ្ទុះនៅរោងចក្រ TPC Group Petrochemical Plant ដែលផលិតគ្រឿងគីមី និងប្រេងកាត ខណៈពេលដែលរោងចក្រនេះបានរងការឆាបឆេះនៅទីក្រុង Port Neches រដ្ឋតិចសាស សហរដ្ឋអាមេរិក។

៨
ក្រុមសន្តិសុខចាប់ខ្លួនបាតុករម្នាក់ក្នុងពេលមានការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលឈីលី នៅទីក្រុងសាន់ត្យាហ្គោ។

៩
សមត្ថកិច្ចប្រមូលដបហ្គាស់និងវត្ថុដែលអាចផ្ទុះដើម្បីទុកជាភស្តុតាងនៅក្នុងតំបន់ដែលមានការហាមឃាត់ នៅសាកលវិទ្យាល័យពហុវិជ្ជាក្រុងហុងកុង។

១០
មនុស្សកំពុងជិះស្គីលើទឹកកក ក្នុងព្រឹត្តិការណ៍មួយដើម្បីអបអរសារទរដល់ការចាប់កំណើតនៃការជិះស្គីនៅ Jiangjunshan ឬហៅម្យ៉ាងទៀតថា «ភ្នំ៉ឧត្តមសេនីយ៍» ដែលជាឧទ្យានសម្រាប់ជិះស្គីនៅតំបន់ Altay តំបន់ស្វយ័ត Xinjiang ប្រទេសចិន។

១១
អ្នកជិះទូកក្ដោងម្នាក់ដែលមិនស្គាល់ឈ្មោះក្រឡាប់ខ្លួនក្នុងព្រឹត្តិការណ៍ប្រកួតជិះទូកក្ដោង Vans World Cup នៅឆ្នេរ Backdoor Pipeline ស្ថិតនៅកោះ Oahu នៃកោះហាវ៉ៃ របស់សហរដ្ឋអាមេរិក។

១២
កីឡាកាសស្ត្រីប្រទេសបូលីវី Ana Luisa Yujra (ឆ្វេង) ដែលគេហៅម្យ៉ាងទៀតថា «Jhenifer មានមុខពីរ» និង Lidia Flores ដែលគេហៅម្យ៉ាងទៀតថា «Dina ស្ដេចសង្វៀន» ដែលទាំងពីរនាក់ជាសមាជិកនៃក្រុមកីឡាកាសស្ត្រី ឈ្មោះថា Fighting Cholitas កំពុងប្រកួតនៅឯសង្វៀន ក្នុងទីក្រុង El Alto។