រូបភាពជុំវិញពិភពលោកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អាល់បានី អ៊ីស្រាអែល ឥណ្ឌា ហុងកុង បុរីវ៉ាទីកង់ ឥណ្ឌា កូឡុំប៊ី ហូឡង់ សិង្ហបុរី។
រូបភាពជុំវិញពិភពលោក ២៧ វិច្ឆិកា ២០១៩

១
មនុស្សពីរនាក់ឈរនៅខាងមុខអគារមួយដែលបានរលំក្នុងទីក្រុង Durres ភាគខាងលិចប្រទេសអាល់បានី បន្ទាប់ពីបានរងគ្រោះដោយសារការរញ្ជួយដី។

២
មេដឹកនាំសាសនានៃសហគមន៍អ៊ីស្រាអែលអេត្យូពីចូលរួមពិធីបុណ្យសាសនាយូដា Sigd ក្នុងទីក្រុងយេរូសាឡឹម។

៤
កម្មករលាបឥដ្ឋជាមួយនឹងភក់លាយនឹងអាចម៍គោ នៅឡឥដ្ឋមួយក្នុងភូមិ Langolpota ភាគខាងកើតរដ្ឋ West Bengal ប្រទេសឥណ្ឌាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

៦
និស្សិតម្នាក់ព្រួសភ្លើងអំឡុងបាតុកម្មមួយសម្រាប់ Dilan Cruz បាតុករវ័យក្មេងដែលត្រូវរបួសហើយបាត់បង់ជីវិតក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកូឡុំប៊ីក្នុងទីក្រុង Bogota កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

៧
អ្នកសារព័ត៌មានម្នាក់ធ្វើការលើកុំព្យូទ័ររបស់ខ្លួនក្នុងបន្ទប់មួយដែលពោរពេញដោយសម្ភារៈដែលបាតុករហុងកុងទុកចោលក្នុងមហាវិទ្យាល័យ Polytechnic កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

៨
សម្តេចប៉ាបថតរូបជាមួយក្រុមប៉ូលិសអ៊ីតាលី ក្នុងពេលដែលលោកមកចែកចាយទៅកាន់សាសនិកក្នុង St. Peter's Square បុរីវ៉ាទីកង់។

៩
ពន្លឺភ្លើងសិល្បៈ«The Cracks» ដោយលោក Karolina Howorko ក្នុងពិធីបុណ្យ Amsterdam Light ក្នុងទីក្រុង Amsterdam ប្រទេសហូឡង់។

១០
សត្វឥន្ទ្រីឈ្មោលមួយក្បាលឈ្មោះ Geothermica ស្ថិតក្នុងសួនបក្សី Jurong Bird ក្នុងប្រទេសសិង្ហបុរី។