រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម អង់គ្លេស សាធារណរដ្ឋកុងហ្គោ រូម៉ានី ឥណ្ឌា អេហ្ស៊ីប តួកគី ស៊ីរី បារាំង អេស្ប៉ាញ និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ២៥ វិច្ឆិកា ២០១៨
![កីឡាករប្រណាំងរថយន្ត Kevin Magnussen ដោះមួកការពារចេញ បន្ទាប់ពីការប្រកួត Abu Dhabi Formula One Grand Prix នៅទីលាន Yas Marina ក្នុងក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/4e4ef816-9913-4355-b071-60bbdb4045d7_w1024_q10_s.jpg)
១
កីឡាករប្រណាំងរថយន្ត Kevin Magnussen ដោះមួកការពារចេញ បន្ទាប់ពីការប្រកួត Abu Dhabi Formula One Grand Prix នៅទីលាន Yas Marina ក្នុងក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
![មនុស្សម្នាចូលរួមក្នុងកម្មវិធី Haworth Steampunk Weekend ប្រចាំឆ្នាំលើកទី៦ នៅក្នុងក្រុង Haworth ប្រទេសអង់គ្លេស។](https://gdb.voanews.com/af1180fe-adce-4bc6-abbe-5fcc73f6ed52_w1024_q10_s.jpg)
២
មនុស្សម្នាចូលរួមក្នុងកម្មវិធី Haworth Steampunk Weekend ប្រចាំឆ្នាំលើកទី៦ នៅក្នុងក្រុង Haworth ប្រទេសអង់គ្លេស។
![ក្រុមចម្រៀងកាតូលិកច្រៀងនៅក្នុងពេលពិធីទទួលតំណែងជាមហាសង្ឃនាយករបស់លោក Fridolin Ambongo នៅក្នុងក្រុង Kinshasa សាធារណរដ្ឋកុងហ្គោ។](https://gdb.voanews.com/d157f725-f5e2-482a-83f2-1491d6c0a032_w1024_q10_s.jpg)
៣
ក្រុមចម្រៀងកាតូលិកច្រៀងនៅក្នុងពេលពិធីទទួលតំណែងជាមហាសង្ឃនាយករបស់លោក Fridolin Ambongo នៅក្នុងក្រុង Kinshasa សាធារណរដ្ឋកុងហ្គោ។
![បុរសម្នាក់បីកូនក្មេងម្នាក់ដែលទទួលពរ Holy Communion នៅព្រះវិហារ National Cathedral ក្នុងក្រុង Bucharest ប្រទេសរូម៉ានី។](https://gdb.voanews.com/66cad7fd-315e-4ce5-9f68-80631d24255d_w1024_q10_s.jpg)
៤
បុរសម្នាក់បីកូនក្មេងម្នាក់ដែលទទួលពរ Holy Communion នៅព្រះវិហារ National Cathedral ក្នុងក្រុង Bucharest ប្រទេសរូម៉ានី។
![មនុស្សម្នារងចាំជូនដំណើរដល់ Mohd Waseem Wagay យុទ្ធជនម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងសមរភូមិមួយ ជាមួយនឹងកងកម្លាំងសន្តិសុខឥណ្ឌា នៅក្នុងភូមិ Amshipora ស្រុក Shopian តំបន់ Kashmir។](https://gdb.voanews.com/e055a93f-185f-4b69-8b26-b6424bcf92e4_w1024_q10_s.jpg)
៥
មនុស្សម្នារងចាំជូនដំណើរដល់ Mohd Waseem Wagay យុទ្ធជនម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងសមរភូមិមួយ ជាមួយនឹងកងកម្លាំងសន្តិសុខឥណ្ឌា នៅក្នុងភូមិ Amshipora ស្រុក Shopian តំបន់ Kashmir។
![អ្នកបុរាណវិទ្យាបើកគម្របក្តារមឈូសមួយនៅក្នុងផ្នូរ TT33 ក្នុងក្រុង Luxor ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។](https://gdb.voanews.com/5a442c6f-14a5-43b2-886f-f990a8cc7fce_w1024_q10_s.jpg)
៦
អ្នកបុរាណវិទ្យាបើកគម្របក្តារមឈូសមួយនៅក្នុងផ្នូរ TT33 ក្នុងក្រុង Luxor ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
![បាតុករប្រតិកម្ម បន្ទាប់ពីប៉ូលិសកុបកម្មតួកគីប្រើប្រាស់ឧស្ម័នទឹកភ្នែកប្រឆាំងនឹងសកម្មជនសិទ្ធិស្ត្រីដែលព្យាយាមដើរក្បួននៅទីលាន Taksim Square ដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សាផ្លូវភេទនៅក្នុងក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃលុបបំបាត់អំពើហិង្សាលើស្ត្រីអន្តរជាតិ។](https://gdb.voanews.com/70df1bdb-250a-4602-9beb-56c30ab0fc20_w1024_q10_s.jpg)
៧
បាតុករប្រតិកម្ម បន្ទាប់ពីប៉ូលិសកុបកម្មតួកគីប្រើប្រាស់ឧស្ម័នទឹកភ្នែកប្រឆាំងនឹងសកម្មជនសិទ្ធិស្ត្រីដែលព្យាយាមដើរក្បួននៅទីលាន Taksim Square ដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សាផ្លូវភេទនៅក្នុងក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃលុបបំបាត់អំពើហិង្សាលើស្ត្រីអន្តរជាតិ។
![ស្ត្រីម្នាក់ដេកនៅលើគ្រែសែងអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យមួយ បន្ទាប់ពីអ្វីដែលសារព័ត៌មានរដ្ឋស៊ីរីចោទថាជាការវាយប្រហារឧស្ម័នពុលនៅក្នុងក្រុង Aleppo កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។](https://gdb.voanews.com/6db34435-5bb4-4390-8bb6-d7498594dbe7_w1024_q10_s.jpg)
៨
ស្ត្រីម្នាក់ដេកនៅលើគ្រែសែងអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យមួយ បន្ទាប់ពីអ្វីដែលសារព័ត៌មានរដ្ឋស៊ីរីចោទថាជាការវាយប្រហារឧស្ម័នពុលនៅក្នុងក្រុង Aleppo កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
![នាង Betina Popova និងលោក Sergei Mozgov មកពីរុស្ស៊ីប្រកួតនៅក្នុងការរាំដោយជិះស្គីទឹកកកសម្រាប់ពានរង្វាន់ ISU របស់បារាំង នៅក្នុងក្រុង Grenoble ប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។](https://gdb.voanews.com/06d3dffa-04be-4147-93d5-0e273421c1c8_w1024_q10_s.jpg)
៩
នាង Betina Popova និងលោក Sergei Mozgov មកពីរុស្ស៊ីប្រកួតនៅក្នុងការរាំដោយជិះស្គីទឹកកកសម្រាប់ពានរង្វាន់ ISU របស់បារាំង នៅក្នុងក្រុង Grenoble ប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
![សុនខមួយក្បាលត្រូវបានគេប្រទះឃើញនៅក្នុងការតាំងពិព័រណ៍បង្ហាញម៉ូដមួយនៅក្នុងកម្មវិធី Mi Mascota លើកទី៧ នៅក្នុងក្រុង Malaga ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។](https://gdb.voanews.com/5e1c3fd1-6c00-4749-b6a3-cd0d58c3eac8_w1024_q10_s.jpg)
១០
សុនខមួយក្បាលត្រូវបានគេប្រទះឃើញនៅក្នុងការតាំងពិព័រណ៍បង្ហាញម៉ូដមួយនៅក្នុងកម្មវិធី Mi Mascota លើកទី៧ នៅក្នុងក្រុង Malaga ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
![លោក Grigory Broverman សមាជិកនៃក្លឹបអ្នកហែលទឹកក្នុងរដូវរងាឈ្មោះថា ក្លឹប Cryophile ចាក់ទឹកត្រជាក់លើកូនស្រីរបស់លោក ក្នុងទិវាសត្វខ្លាឃ្មុំនៅតំបន់ប៉ូល (Polar Bear Day) នៅសួនសត្វ Ruchey ក្នុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។](https://gdb.voanews.com/5e64032b-2ce0-45d1-a693-96ca19f7f2ac_w1024_q10_s.jpg)
១១
លោក Grigory Broverman សមាជិកនៃក្លឹបអ្នកហែលទឹកក្នុងរដូវរងាឈ្មោះថា ក្លឹប Cryophile ចាក់ទឹកត្រជាក់លើកូនស្រីរបស់លោក ក្នុងទិវាសត្វខ្លាឃ្មុំនៅតំបន់ប៉ូល (Polar Bear Day) នៅសួនសត្វ Ruchey ក្នុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។