រូបភាពជុំវិញពិភពលោកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសអាល្លឺម៉ង់ ចិន អាហ្វហ្គានីស្ថាន អង់គ្លេស សហរដ្ឋអាមេរិក ឥណ្ឌា អ៊ីរ៉ាក់ ហៃទី និងស្វីស។
រូបភាពជុំវិញពិភពលោក ២៣ វិច្ឆិកា ២០១៦

១
ស្រ្តីម្នាក់អង្គុយលាបឥដ្ឋអាងហែលទឹកមួយ ខណៈដែលកូនប្រុសទាញស្បៃសារុងនាង នៅក្រុងដេលី ប្រទេសឥណ្ឌា។

២
ពិព័រណ៍ភ្លើងពណ៌ «Run Beyond» ដោយសិល្បករ Angelo Bonello ត្រូវបានដាក់តាំងមុនពេលបើកពិធីបុណ្យភ្លើងពណ៌ Lausanne Lumieres ក្នុងក្រុង Lausanne ប្រទេសស្វីស។

៣
ផ្ទះបុរាណមួយខ្នងនៅលើបឹងមួយនៅថ្ងៃធ្លាក់ព្រិលក្នុងក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

៤
ស្រ្តីម្នាក់ដែលរងគ្រាប់បែកបង្ហូរទឹកភ្នែកត្រូវបានសែងចេញ បន្ទាប់ពីមានការប៉ះទង្គិចជិតផ្ទះរបស់គាត់អំឡុងពេលបាតុកម្មមួយដោយក្រុមអ្នកគាំទ្របេក្ខជនប្រធានាធិបតីលោកស្រី Maryse Narcisse មកពីគណបក្សនយោបាយ Fanmi Lavalas ក្នុងក្រុង Port-au-Prince ប្រទេសហៃទី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

៥
អណ្តូងប្រេងដែលត្រូវបានដុតបញ្ឆេះដោយយុទ្ធជនរដ្ឋឥស្លាមនៅក្រុង Qayyara ភាគខាងត្បូងក្រុង Mosul ប្រទេសអ៊ីរ៉ាក់។

៦
ដូនជីមកពីសហគមន៍ Jain ដែលជាក្រុមអ្នកប្រតិបត្តិសាសនាមួយបង្កើតឡើងដោយព្រះ Mahavir ឆ្លងផ្លូវមួយនៅក្រុង Ahmedabad ប្រទេសឥណ្ឌា។

៧
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ាផ្តល់មេដាយសេរីភាពថ្នាក់ប្រធានាធិបតីទៅដល់កីឡាករបាល់បោះ NBA លោក Kareem Abdul-Jabbar ដែលជាមេដាយកិត្តិយសជនស៊ីវិលខ្ពស់បំផុតមួយនៅសហរដ្ឋអាមេរិក អំឡុងពេលពិធីប្រគល់ពានរង្វាន់ដល់អ្នកជ័យលាភី ២១ នាក់ នៅបន្ទប់ East Room នៃសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

៨
ប្រជាជនពាក់អាវរងាពិសេសមួយនាថ្ងៃចុះត្រជាក់មួយក្នុងក្រុង Lianyungang ខេត្ត Jiangsu ប្រទេសចិន។

៩
មនុស្សម្នាដើរកាត់ពិព័រណ៍ភ្លើងពណ៌ Hive Installation របស់សិល្បករ Wolfgang Buttress នៅសួន Kew Garden ភាគខាងត្បូងក្រុងឡុងដ៍ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

១០
ស្រ្តីជនជាតិអាហ្វហ្គានីស្ថានម្នាក់ដើរតាមបណ្តោយផ្លូវមួយ បន្ទាប់ពីមានព្រិលធ្លាក់នៅជាយក្រុង Mazar-i-Sharif។

១១
មនុស្សពីរនាក់ និងសត្វលលកជាច្រើនក្បាលត្រាំទឹកសមុទ្រ ខណៈពេលព្រះអាទិត្យកំពុងរះនៅក្រុង Strasland កៀកនឹងកោះ Rügen ក្នុងតំបន់សមុទ្របាល់ទិច ប្រទេសអាល្លឺម៉ង់។