បណ្តុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៣ វិច្ឆិកា ២០១៧
![រូបភាពបង្ហាញពីការកើនឡើងនៃការវាប្រហារតាមអាកាសទៅលើទីក្រុង Arbin ដែលគ្រប់គ្រងដោយពួកឧទ្ទាម ប៉ុន្តែក្រុងនេះត្រូវបានឡោមព័ទ្ធ ស្ថិតនៅក្នុងតំបន់ Ghouta ខាងកើត នៅជាយក្រុងដាម៉ាស់។](https://gdb.voanews.com/42e6f804-8491-4658-9690-4c3088b8d222_w1024_q10_s.jpg)
១
រូបភាពបង្ហាញពីការកើនឡើងនៃការវាប្រហារតាមអាកាសទៅលើទីក្រុង Arbin ដែលគ្រប់គ្រងដោយពួកឧទ្ទាម ប៉ុន្តែក្រុងនេះត្រូវបានឡោមព័ទ្ធ ស្ថិតនៅក្នុងតំបន់ Ghouta ខាងកើត នៅជាយក្រុងដាម៉ាស់។
![កម្មករកំពុងលាបថ្នាំលើខ្សែដែលគេនឹងប្រើវាសម្រាប់ចងខ្លែង នៅជិតផ្លូវមួយនៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/8b8d935c-ec1d-4182-bc5f-13423b4f900d_w1024_q10_s.jpg)
២
កម្មករកំពុងលាបថ្នាំលើខ្សែដែលគេនឹងប្រើវាសម្រាប់ចងខ្លែង នៅជិតផ្លូវមួយនៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។
![បុរសម្នាក់កំពុងស្តូចត្រីពីលើទូកក្នុងទន្លេ Yenisei នៅខាងក្រៅទីក្រុង Krasnoyarsk ក្នុងតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។](https://gdb.voanews.com/685e9755-b202-4d3e-93bc-2d5a48c05936_w1024_q10_s.jpg)
៣
បុរសម្នាក់កំពុងស្តូចត្រីពីលើទូកក្នុងទន្លេ Yenisei នៅខាងក្រៅទីក្រុង Krasnoyarsk ក្នុងតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។
![អ្នកចូលរួមក្នុងពិធីបុណ្យថ្លែងអំណរគុណ Thanksgiving Day Parade កំពុងប៉ះដៃអ្នកទស្សនានៅឧទ្យាន Central Park West ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។](https://gdb.voanews.com/04f3c4b5-b310-4361-9ca1-bd8f535d17f3_w1024_q10_s.jpg)
៤
អ្នកចូលរួមក្នុងពិធីបុណ្យថ្លែងអំណរគុណ Thanksgiving Day Parade កំពុងប៉ះដៃអ្នកទស្សនានៅឧទ្យាន Central Park West ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
![មនុស្សម្នាកំពុងទស្សនាពិធីបុណ្យថ្លែងអំណរគុណ Macy's Thanksgiving Day Parade នៅទីក្រុង Manhattan ក្នុងទីក្រុងញូវយ៉ក។](https://gdb.voanews.com/2af520da-0868-46e1-8e33-a1822c44f6c4_w1024_q10_s.jpg)
៥
មនុស្សម្នាកំពុងទស្សនាពិធីបុណ្យថ្លែងអំណរគុណ Macy's Thanksgiving Day Parade នៅទីក្រុង Manhattan ក្នុងទីក្រុងញូវយ៉ក។
![ក្មេងៗជនជាតិប៉ាឡេស្ទីនកំពុងកម្តៅខ្លួនពួកគេនៅជុំវិញភ្លើងនៅក្បែរខ្ទមមួយតាមបណ្ដោយឆ្នេរសមុទ្រក្នុងទីក្រុង Gaza City។](https://gdb.voanews.com/d6e5fdc6-4ca3-4d3d-92a2-0966da8d0a7c_w1024_q10_s.jpg)
៦
ក្មេងៗជនជាតិប៉ាឡេស្ទីនកំពុងកម្តៅខ្លួនពួកគេនៅជុំវិញភ្លើងនៅក្បែរខ្ទមមួយតាមបណ្ដោយឆ្នេរសមុទ្រក្នុងទីក្រុង Gaza City។
![កម្មករកំពុងតំឡើងនិងសម្រួលខ្សែភ្លើងនៅស្ថានីយ៍រថភ្លើង Ankang នៅក្នុងទីក្រុង Ankang ខេត្ត Shaanxi ប្រទេសចិន។](https://gdb.voanews.com/320cbaa1-cbbf-4d98-9e52-65ad093993db_w1024_q10_s.jpg)
៧
កម្មករកំពុងតំឡើងនិងសម្រួលខ្សែភ្លើងនៅស្ថានីយ៍រថភ្លើង Ankang នៅក្នុងទីក្រុង Ankang ខេត្ត Shaanxi ប្រទេសចិន។
![បុគ្គលិកកំពុងដើរកាត់កន្លែងដែលគេលម្អសម្រាប់ពិធីដំណាច់ឆ្នាំ ក្នុងស្រុក Shiodome ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/7b1807df-c64d-4d9c-a42b-c04e9459c625_w1024_q10_s.jpg)
៨
បុគ្គលិកកំពុងដើរកាត់កន្លែងដែលគេលម្អសម្រាប់ពិធីដំណាច់ឆ្នាំ ក្នុងស្រុក Shiodome ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![បុគ្គលិកម្នាក់កំពុងបង្ហាញសៀវភៅសរសេរដោយដៃរបស់ Marquis de Sade ដែលត្រូវបានគេរុំ ដែលសៀវភៅនេះមានឈ្មោះថា Le Rouleau de la Bastille មុនពេលវាត្រូវបានគេដាក់លក់ដេញថ្លៃ នៅសណ្ឋាគារ Drouot ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/b67260c4-f686-441f-b59a-a37632d125b5_w1024_q10_s.jpg)
៩
បុគ្គលិកម្នាក់កំពុងបង្ហាញសៀវភៅសរសេរដោយដៃរបស់ Marquis de Sade ដែលត្រូវបានគេរុំ ដែលសៀវភៅនេះមានឈ្មោះថា Le Rouleau de la Bastille មុនពេលវាត្រូវបានគេដាក់លក់ដេញថ្លៃ នៅសណ្ឋាគារ Drouot ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
![បុរសម្នាក់កំពុងថតរូប នៅពេលផ្សែងកំពុងចេញពីភ្នំភ្លើង Mount Agung ដែលលោកថតចេញពីឃុំ Rendang ក្នុងតំបន់ Karangasem Regency នៅលើកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/5458d740-0b09-4c41-b817-5b6ca9e72346_w1024_q10_s.jpg)
១០
បុរសម្នាក់កំពុងថតរូប នៅពេលផ្សែងកំពុងចេញពីភ្នំភ្លើង Mount Agung ដែលលោកថតចេញពីឃុំ Rendang ក្នុងតំបន់ Karangasem Regency នៅលើកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី។
![ចរាចរណ៍កំពុងមានចលនាឆ្លងកាត់ស្ពាន Francis Scott Key ដែលតភ្ជាប់រដ្ឋ Virginia ទៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃដំបូងនៃពិធីបុណ្យថ្លែងអំណរគុណ Thanksgiving។](https://gdb.voanews.com/86489d52-6712-4a20-aa4d-f74e84932b13_w1024_q10_s.jpg)
១១
ចរាចរណ៍កំពុងមានចលនាឆ្លងកាត់ស្ពាន Francis Scott Key ដែលតភ្ជាប់រដ្ឋ Virginia ទៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃដំបូងនៃពិធីបុណ្យថ្លែងអំណរគុណ Thanksgiving។
![អ្នកជិះកង់ម្នាក់កំពុងកាន់រូបចម្លាក់ធំ២ នៃព្រះនាង Virgin Mary ដែលគាត់បានទិញពីអ្នកលក់នៅខាងក្រៅព្រះវិហារ Basilica of Guadalupe នៅផ្នែកខាងក្រោយនៃទីក្រុង Mexico City ប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/1f3ab172-495d-4916-9a95-676ae10b8882_w1024_q10_s.jpg)
១២
អ្នកជិះកង់ម្នាក់កំពុងកាន់រូបចម្លាក់ធំ២ នៃព្រះនាង Virgin Mary ដែលគាត់បានទិញពីអ្នកលក់នៅខាងក្រៅព្រះវិហារ Basilica of Guadalupe នៅផ្នែកខាងក្រោយនៃទីក្រុង Mexico City ប្រទេសម៉ិកស៊ិក។