កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២១ វិច្ឆិកា ២០១៩

១
ស្ត្រីម្នាក់ដើរជាមួយកូនៗក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល នៅទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។

២
ក្រុមយុវជនកាន់បដាដើម្បីលើកបង្ហាញក្នុងចំនួនដ៏ច្រើន មុនពេលមានការរៀបចំពិធីជួបជុំធំមួយផ្នែកសាសនាដឹកនាំដោយសម្ដេចប៉ាប Francis នៅឯកីឡដ្ឋានជាតិ ក្នុងទីក្រុងបាងកក ប្រទេសថៃ។

៣
អតីតជំនួយការផ្នែកសន្តិសុខជាតិនៅសេតវិមាន លោក Fiona Hill និងលោក David Holmes ដែលជាមន្ត្រីការទូតនៅប្រទេសអ៊ុយក្រែន បានស្បថក្នុងពេលធ្វើសក្ខីកម្មនៅគណៈកម្មការស៊ើបអង្កេតនៃរដ្ឋសភា នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងសវនាការចោទប្រកាន់ទម្លាក់លោក ដូណាល់ ត្រាំ។

៤
បុរសម្នាក់ឈរនៅជិតបំណែកមីស៊ីលដែលបាញ់នៅលើដីដោយកងកម្លាំងរដ្ឋាភិបាល ទៅលើជំរំនៅក្នុងភូមិ Qah ជិតព្រំដែនតួកគី នៅខេត្ត Idlib ប្រទេសស៊ីរី។

៥
ក្មេងៗដើររើសដបផ្លាស្ទិកនៅតាមផ្លូវ ក្នុងទីក្រុងសាណា ប្រទេសយេម៉ែន។

៦
ពលករម្នាក់កំពុងរៀបចំថង់ផ្លាស្ទិកដែលប្រើសម្រាប់ដាក់គ្រឿងគីមី ដើម្បីសម្ងួតនៅតាមមាត់ទន្លេ Buriganga ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។

៧
និស្សិតឈ្មោះ Laurent Simons អាយុ ៩ឆ្នាំ ជនជាតិប៊ែលហ្ស៊ិក ដែលសិក្សាវិស្វកម្មអេឡិចត្រូនិច នឹងក្លាយជាអ្នកបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្មេងជាងគេនៅលើពិភពលោក។ លោកកំពុងថតរូបនៅឯមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យបច្ចេកវិទ្យា ក្នុងទីក្រុង Eindhoven ប្រទេសហូឡង់។

៨
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដើរអមមឈូសដែលមានសាកសពនៃមនុស្សដែលត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រអតីតប្រធានាធិបតី Evo Morales និងកម្លាំងសន្តិសុខ នៅក្នុពិធីដង្ហែសពនៅទីក្រុងឡាប៉ាស ប្រទេសបូលីវី។

៩
ឡាន Mercedes Simplex ដែលផលិតតាមម៉ូតឆ្នាំ១៩០៣ ត្រូវបានគេដាក់បង្ហាញនៅកន្លែងតាំងពិព័រណ៍ LA Auto Show ក្នុងទីក្រុងឡូសអែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

១០
គូស្រករមួយគូកំពុងដើរនៅលើផ្លូវដែលពោរពេញទៅដោយស្លឹកនៃដើមឈើ Chinar នៅសួនច្បារក្នុងទីក្រុង Srinagar ក្នុងតំបន់កាស្មៀរ។

១១
រូបសិល្បៈច្បាស់ដែលមានឈ្មោះថា «ជ្រុង» ដែលតាក់តែងឡើងដោយវិចិត្រករ Marc Sijan ត្រូវបានគេដាក់បង្ហាញនៅកន្លែងតាំងពិព័រណ៍ ដែលមានឈ្មោះថា Ceci n'est pas un corps ក្នុងទីក្រុង Liege ប្រទេសប៊ែលហ្ស៊ិក។

១២
កីឡាករ Novak Djokovic នៃប្រទេសស៊ែប៊ី វាយបាល់ទៅកាន់កីឡាករ Benoit Paire នៃប្រទេសបារាំង ក្នុងការប្រកួតតិន្នីស Davis Cup Finals ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

១៣
មនុស្សកំពុងរង់ចាំសម្ដែងក្នុងក្បួនដង្ហែមួយដើម្បីប្រារព្ធខួបទី១០៩ នៃបដិវត្តន៍ម៉ិកស៊ិក នៅទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។