រូបភាពជុំវិញពិភពលោកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា ចិន ស៊ីមបាវ៉េ អ៊ុយក្រែន អាស៊ែបៃហ្សង់ និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ២១ វិច្ឆិកា ២០១៧
![បុរសម្នាក់កំពុងដករូបថតអតីតប្រធានាធិបតីប្រទេសស៊ីមបាវ៉េលោក Robert Mugabe ចេញពីជញ្ជាំងនៅក្នុងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិបន្ទាប់ពីការលាលែងពីតំណែងរបស់លោកក្នុងទីក្រុង Harare។ លោក Mugabe បានចុះចេញបន្ទាប់ពីការកាន់ដំណែងអស់រយៈពេល៣៧ឆ្នាំបែបផ្តាច់ការឃោរឃៅត្រូវបានផ្តួលដោយយោធា។](https://gdb.voanews.com/f8815da1-5e35-45b5-a77b-6162d93f7e1c_w1024_q10_s.jpg)
១
បុរសម្នាក់កំពុងដករូបថតអតីតប្រធានាធិបតីប្រទេសស៊ីមបាវ៉េលោក Robert Mugabe ចេញពីជញ្ជាំងនៅក្នុងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិបន្ទាប់ពីការលាលែងពីតំណែងរបស់លោកក្នុងទីក្រុង Harare។ លោក Mugabe បានចុះចេញបន្ទាប់ពីការកាន់ដំណែងអស់រយៈពេល៣៧ឆ្នាំបែបផ្តាច់ការឃោរឃៅត្រូវបានផ្តួលដោយយោធា។
![សមាជិកសភាប្រទេសស៊ីមបាវ៉េអបអរសាទរបន្ទាប់ពីប្រធានាធិបតី Robert Mugabe លាលែងក្នុងទីក្រុង Harare។](https://gdb.voanews.com/3475e62e-f4d1-420f-9968-8ce8392f0cb9_w1024_q10_s.jpg)
២
សមាជិកសភាប្រទេសស៊ីមបាវ៉េអបអរសាទរបន្ទាប់ពីប្រធានាធិបតី Robert Mugabe លាលែងក្នុងទីក្រុង Harare។
![ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចូលរួមក្នុងពិធី Thanksgiving ជាតិលើកទី៧០ នៅពេលដែលកូនប្រុសនិងភរិយារបស់លោកគឺលោកស្រីទី១ Melania Trump កំពុងមើលនៅក្នុងសួនផ្កាកុឡាបក្នុងសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/bfbbcff9-6fc7-4b90-ad4b-26c71d1e0890_w1024_q10_s.jpg)
៣
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចូលរួមក្នុងពិធី Thanksgiving ជាតិលើកទី៧០ នៅពេលដែលកូនប្រុសនិងភរិយារបស់លោកគឺលោកស្រីទី១ Melania Trump កំពុងមើលនៅក្នុងសួនផ្កាកុឡាបក្នុងសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន។
![បុរសម្នាក់កំពុងគោរពវិញ្ញាណក្ខន្ធមនុស្សដែលបានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅ Independent Square ក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន រំឮកខួបបួនឆ្នាំនៃបាតុកម្មរបស់ពួកគេ។](https://gdb.voanews.com/b960c8ad-42dd-4e48-8754-0b8062557dfa_w1024_q10_s.jpg)
៤
បុរសម្នាក់កំពុងគោរពវិញ្ញាណក្ខន្ធមនុស្សដែលបានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅ Independent Square ក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន រំឮកខួបបួនឆ្នាំនៃបាតុកម្មរបស់ពួកគេ។
![យន្តហោះ Drone ដែលបញ្ជាដោយបុគ្គលិក ក្រុមហ៊ុន Hainan Power Grid Corporation បញ្ចេញផ្សែងដើម្បីដុតសំរាមនៅលើខ្សែភ្លើងក្នុងទីក្រុង Haikou ខេត្ត Hainan ប្រទេសចិន។](https://gdb.voanews.com/400ee1ed-072b-4a48-b501-c62f65c33af8_w1024_q10_s.jpg)
៥
យន្តហោះ Drone ដែលបញ្ជាដោយបុគ្គលិក ក្រុមហ៊ុន Hainan Power Grid Corporation បញ្ចេញផ្សែងដើម្បីដុតសំរាមនៅលើខ្សែភ្លើងក្នុងទីក្រុង Haikou ខេត្ត Hainan ប្រទេសចិន។
![ប៉ូលិសឃាត់ខ្លួនសកម្មជននារីៗមិនពាក់អាវពីរនាក់ដែលមកពី ក្រុម Femen អំឡុងពេលបាតុកម្មប្រឆាំងនឹងប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko និងរដ្ឋាភិបាលក្នុងថ្ងៃសេរីភាពនៅក្បែរទីស្នាក់ការកណ្តាលរបស់រដ្ឋបាលប្រធានាធិបតីនៅក្បែរ Kyiv ប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/962bede3-e01a-4ea7-a637-dd8f2182a41e_w1024_q10_s.jpg)
៦
ប៉ូលិសឃាត់ខ្លួនសកម្មជននារីៗមិនពាក់អាវពីរនាក់ដែលមកពី ក្រុម Femen អំឡុងពេលបាតុកម្មប្រឆាំងនឹងប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko និងរដ្ឋាភិបាលក្នុងថ្ងៃសេរីភាពនៅក្បែរទីស្នាក់ការកណ្តាលរបស់រដ្ឋបាលប្រធានាធិបតីនៅក្បែរ Kyiv ប្រទេសអ៊ុយក្រែន។
![បុគ្គលិកពាក់ស្បែកមុខរូបសត្វខ្លាឃ្មុំផេនដាប្រើឧបករណ៍ឥតខ្សែដើម្បីចាប់ទីតាំង Yingxue សត្វខ្លាឃ្មុំដែលទទួលបានការបណ្តុះបណ្តាលដែលអាចរស់នៅបានក្នុងព្រៃ ក្នុងខេត្ត Sichuan ប្រទេសចិន។](https://gdb.voanews.com/f5be04d8-87b4-4e51-95d5-52c354712f6d_w1024_q10_s.jpg)
៨
បុគ្គលិកពាក់ស្បែកមុខរូបសត្វខ្លាឃ្មុំផេនដាប្រើឧបករណ៍ឥតខ្សែដើម្បីចាប់ទីតាំង Yingxue សត្វខ្លាឃ្មុំដែលទទួលបានការបណ្តុះបណ្តាលដែលអាចរស់នៅបានក្នុងព្រៃ ក្នុងខេត្ត Sichuan ប្រទេសចិន។
![បុរសម្នាក់ដើរនៅខាងក្រៅមជ្ឈមណ្ឌល Heydar Aliyev ក្នុងទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់។ ](https://gdb.voanews.com/cc8e5c54-5e13-4d0e-9fe8-a953037bd6d4_w1024_q10_s.jpg)
១០
បុរសម្នាក់ដើរនៅខាងក្រៅមជ្ឈមណ្ឌល Heydar Aliyev ក្នុងទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់។