រូបភាពជុំវិញពិភពលោកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក អ៊ីតាលី អូស្រា្តលី ពេរូ បេឡារុស និងអូស្រ្តាលី។
រូបភាពជុំវិញពិភពលោក ០២ វិច្ឆិកា ២០១៦

១
រ៉ូកែត H-2A ដែលដឹកផ្កាយរណបរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន «Himawari-9» ត្រូវបានបង្ហោះពីមជ្ឈមណ្ឌលអវកាស Tanegashima ពីកោះ Tanegashima ខេត្ត Kagoshima នៅក្នុងរូបភាពផ្តល់ឲ្យដោយទីភ្នាក់ងារសារព័ត៌មាន Kyodo។

២
សម្តេចប៉ាបហ្រ្វង់ស៊ីសដើរកាត់ផ្នូរសពនៅកន្លែងកប់សព Prima Porta ក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីប្រារព្ធពិធីបុណ្យ All Souls' Day។

៣
បុរសម្នាក់បណ្តើរសុនខនៅអំឡុងពេលធ្លាក់ព្រិលក្នុងក្រុង Minsk ប្រទេសប៉េឡារុស។

៤
អ្នកលក់ស្ករសំឡីដើរលក់នៅកន្លែងកប់សព «Nueva Esperanza» អំឡុងពេលថ្ងៃបុណ្យ Day of the Dead ក្នុងក្រុង Villa Maria del Triunfo ជាយក្រុងលីម៉ា ប្រទេសពេរូ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។

៥
ជនស៊ីវិលកាន់ទង់ជ័យស ខណៈពេលពួកគេដើរកាត់កងកម្លាំងពិសេសអ៊ីរ៉ាក់ ដែលយាមល្បាតនៅសង្កាត់ Gogjali ក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់។

៦
ស្រះអំបិល និងទំនប់វារីអគ្គិសនីនៅតំបន់កសិកម្មក្នុងតំបន់ភាគខាងត្បូងនៃក្រុង Perth ប្រទេសអូស្រ្តាលី។

៧
សមត្ថកិច្ចពិនិត្យមើលកន្លែងមានការបាញ់ប្រហារនៅក្រុង Urbandale រដ្ឋ Iowa។ មន្រ្តីប៉ូលិសពីរនាក់ត្រូវបានបាញ់សម្លាប់នៅពេលព្រឹកព្រហាម ខណៈពេលដែលពួកគេធ្វើការល្បាតនៅក្នុងរថយន្ត។

៨
បាច់ផ្ការំឮកវិញ្ញាណក្ខន្ធត្រូវបានដាក់នៅកន្លែងដែល Filippo Corsini បានស្លាប់ពេលកំពុងជិះកង់ខាងក្រៅស្ថានីយរថភ្លើងក្រោមដី Knightbridge ក្នុងក្រុងឡុងដ៍។ Filippo Corsini អាយ២១ឆ្នាំ ជាអ្នកមរតកនៃគ្រួសារអភិជនដ៏ចំណាស់មួយក្នុងក្រុង Florence ត្រូវបានរថយន្តធុនធំបុកខាងក្រៅហាងលក់វត្ថុប្រណីត Harvey Nichols កាលពីថ្ងៃទី២១ ខែតុលា ហើយស្លាប់ដោយសាររបួសធ្ងន់ធ្ងរ។

៩
ប្រធានាធិបតីអាមេរិកលោក Barack Obama លើកកុមារ Brooks Breitwieser អាយុ ១០ខែ ខណៈដែលលោកជួបស្វាគមន៍ក្រុមអ្នកគាំទ្រលោកស្រី Hillary Clinton នៅវិមាន Capital University Field House ក្នុងក្រុង Columbus រដ្ឋ Ohio កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។

១០
មនុស្សម្នាចែវទូកកាយ៉ាកនៅទំនប់ទឹក Marina Barrage នៅប្រទេសសិង្ហបុរី។