រូបភាពជុំវិញពិភពលោកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា ក្រិក បារាំង លីបង់ អូស្ត្រាលី ហៃទី កូរ៉េខាងជើង អាល្លឺម៉ង់ ឈីលី និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១៩ វិច្ឆិកា ២០១៩

១
ព្រះអង្គម្ចាស់នៃប្រទេសម៉ូណាកូ Jacques និងព្រះនាងម្ចាស់ Gabriella ឈរនៅលើយ៉រនៃព្រះបរមរាជវាំងអំឡុងពិធីបុណ្យជាតិរបស់ម៉ូណាកូ។

២
បាតុករស្រែកនៅក្នុងបាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលក្នុងទីក្រុង Beirut ប្រទេសលីបង់។

៣
មន្ត្រីក្រុមសង្រ្គោះនិងពន្លត់អគ្គិភ័យកំពុងការពារសាលា Colo Heights ពីភ្លើងភ្នំ Gospers នៅក្បែរ Colo Heights ភាគនិរតីនៃទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី។

៤
អ្នកថែទាំសត្វក្ងានលោក Olaf Niess បានដឹកយកសត្វទាំងនេះពីបឹងនៅកណ្តាលទីក្រុងទៅកាន់ផ្ទះរដូវរងារបស់ខ្លួនក្នុងទីក្រុង Hamburg ភាគខាងជើងប្រទេសអាល្លឺម៉ង់។

៥
មន្ត្រីប៉ូលិសម្នាក់តម្រង់កាំភ្លើងទៅកាន់អ្នកស្រុក Delmas 95 អំឡុងបាតុកម្មមួយទាមទារឲ្យប្រធានាធិបតី Jovenel Moise ចុះពីតំណែងក្នុងទីក្រុង Port-au-Prince ប្រទេសហៃទីកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

៦
"Jane Doe 15," ស្ត្រីអនាមិកអាយុ៣១ឆ្នាំម្នាក់ ដែលបានចោទប្រកាន់មន្ត្រីហិរញ្ញវត្ថុលោក Jeffrey Epstein ថាបានរំលោភបំពានផ្លូវភេទរបស់នាងនៅពេលដែលនាងជាក្មេងជំទង់ ពាក់ខ្សែដៃ «Epstein didn't kill himself» ខណៈដែលនាងនិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

៧
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានមកទស្សនកិច្ចនៅស្ថានីយ៍មច្ឆជាតិក្នុងទីតាំងអាថ៍កំបាំងមួយ។

៨
ពន្លឺភ្លើងឡាស៊ែរចែងចាំងនៅខាងក្រោយបាតុករអំឡុងបាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលប្រទេសឈីលីក្នុងទីក្រុង Santiago កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

៩
ប្រាសាទបុរាណ Parthenon នៅលើកំពូលភ្នំ Acropolis ក្នុងទីក្រុង Athens ប្រទេសក្រិក។