រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មកពីប្រទេសស្វីស សហរដ្ឋអាមេរិក មីយ៉ាន់ម៉ា ឥណ្ឌា អង់គ្លេស អាល្លឺម៉ង់ ចិន ប្រេស៊ីល យេម៉ែន និងស៊ីរី។
រូបភាពជុំវិញពិភពលោក ១៦ វិច្ឆិកា ២០១៦

១
គ្រាប់បែកបង្កប់ក្នុងរថយន្តមួយផ្ទុះជិតយានជំនិះរបស់កងកម្លាំងពិសេសអ៊ីរ៉ាក់ ស្របពេលដែលពួកគេរុលទៅមុខចូលទៅក្នុងទឹកដីកាន់កាប់ដោយពួករដ្ឋឥស្លាមក្នុងក្រុង Mosul។

២
កុមារាម្នាក់ផឹកទឹកផ្លែឈើហួសកាលបរិច្ឆទនៅលើកន្លែងចាក់សំរាមមួយនៅជាយក្រុងសាណា ប្រទេសយេម៉ែន។

៣
បុរសម្នាក់ប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសបង្រ្កាបបាតុកម្មអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលក្រុង Rio de Janeiro និងផែនការដែលនឹងដាក់កំហិតទៅលើចំណាយសាធារណៈ នៅពីមុខរដ្ឋសភាក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៤
ស្រ្តីម្នាក់រងទឹកជះពីរលក ស្របពេលនាងដើរកាត់មាត់សមុទ្រក្នុងក្រុង New Brighton ប្រទេសអង់គ្លេស។

៥
បុរសម្នាក់ដើរកាត់ស្នាដៃសិល្បៈ «Infinity Head» ដោយសិល្បករអាមេរិកលោក Mark Jenkins ក្នុងពិព័រណ៍ស្នាដៃសិល្បៈ Cologne Fine Arts Fair ក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់។

៦
សត្វក្ងោកមាសនៅឧទ្យាន Hangzhou Safari Park ក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។

៧
ពពកព្យុះប្រមូលផ្តុំពីលើប៉ម Perch Rock ក្នុងក្រុង New Brighton ភាគខាងជើងប្រទេសអង់គ្លេស។

៨
កុមារកាន់សាសនាហិណ្ឌូកំពុងមើលសៀកនៅជាយក្រុង Jammu ប្រទេសឥណ្ឌា។

៩
ពិដានវិមាន U.S. Capitol ត្រូវបានសាងសង់ទាន់ពេលវេលាសម្រាប់ពិធីស្បថចូលកាន់ដំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

១០
សត្វមេអំបៅ Monarch ក្រេបលម្អងផ្កាឈូករ័ត្នក្នុងសួនច្បារមួយក្នុងក្រុង Fairfax រដ្ឋ Virginia។

១១
ក្រុមអ្នកពន្លត់អគ្គីភ័យព្យាយាមធ្វើការពន្លត់ បន្ទាប់ពីបាឡុងខ្យល់ក្តៅមួយ ដែលមានប្រដាប់ដោយកាំជ្រួចបានឆេះជិតរថយន្តមួយ អំឡុងពេលពិធីបិទបុណ្យ Tazaungdaing នៅក្រុង Taunggyi ភាគឦសានរដ្ឋ Shan កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

១២
កម្មករធ្វើការនៅលើដំបូលអគារមួយដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Japan Tobacco International ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។