រូបភាពជុំវិញពិភពលោកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា ក្រិក ស៊ីរី ឥណ្ឌា និងយេំម៉ែន។
រូបភាពជុំវិញពិភពលោក ១៥ វិច្ឆិកា ២០១៧

១
បុរសជើងទទេរម្នាក់ឈរនៅខាងមុខគំនររថយន្តក្នុងតំបន់ Madra ភាគខាងលិចទីក្រុង Athensប្រទេសក្រិក។ ទឹកជំនន់នៅជាយរដ្ឋធានីរបស់ប្រទេសក្រិក បង្កឲ្យផ្លូវពោរពេញដោយភក់និងកំទេចកំទី ហើយមនុស្ស៩នាក់បានស្លាប់។

៥
ផ្សែងចេញពីការវាយប្រហារតាមអាកាសនៅក្នុងទីក្រុង Harasta ដែលឡោមព័ទ្ធដោយក្រុមឧទ្ទាម នៅភាគខាងកើតជាយក្រុង Damascus ប្រទេសស៊ីរី។

៦
បុរសពីរនាក់ឲ្យចំណីសត្វរំពេសមុទ្រនៅទន្លេ Yamuna ក្នុងទីក្រុងញូវដែលី។

៧
សមាជិកកងកម្លាំងសន្តិសុខរៀបចំដោយសម្ព័ន្ធ Saudi កំពុងត្រួតពិនិត្យព្រះវិហារដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់បែកអត្តឃាតនៅខាងក្រៅជំរំប៉ូលិសក្នុងទីក្រុង Aden ប្រទេសយេម៉ែនកាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧។

៩
រថភ្លើងមួយខ្សែរបើកបរកាត់តំបន់លិចទឹកពីបឹងមួយដែលត្រូវបានប្រើសម្រាប់ផលិតអំបិល Sasyk-Sivash នៅក្បែរទីក្រុង Yevpatoria ឧបទ្វីប Crimea កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧។