កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៤ វិច្ឆិកា ២០១៩
![សិស្សនិស្សិតត្រូវបាននាំចេញពីវិទ្យាល័យ Saugus បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានការបាញ់ប្រហារនៅទីក្រុង Santa Clarita រដ្ឋ កាលីហ្វ័រញ៉ា។](https://gdb.voanews.com/3586462f-b839-4f05-9c84-efd870d2a1ba_w1024_q10_s.jpg)
១
សិស្សនិស្សិតត្រូវបាននាំចេញពីវិទ្យាល័យ Saugus បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានការបាញ់ប្រហារនៅទីក្រុង Santa Clarita រដ្ឋ កាលីហ្វ័រញ៉ា។
![ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីបូលីវី លោក Evo Morales កំពុងដើរទៅកាន់វិមានប្រធានាធិបតី នៅទីក្រុងឡាប៉ាស ប្រទេសបូលីវី។ លោក Evo Morales បានចុះចេញពីតំណែង ហើយបានហោះចេញដោយប្រើយន្តហោះយោធាទៅកាន់ប្រទេសម៉ិកស៊ិក នៅពេលមានសម្ពាធពីពួកយោធា បន្ទាប់ពីមានការតវ៉ានៅទូទាំងប្រទេសពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានប្រព្រឹត្តការគៃបន្លំក្នុងការបោះឆ្នោតកាលពីខែមុន ដែលលោកបានអះអាងថា លោកជាអ្នកឈ្នះសម្រាប់អាណត្តិទី៤របស់លោក។](https://gdb.voanews.com/ff17d3ac-17a0-4364-bc8f-c884ab01263c_w1024_q10_s.jpg)
២
ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីបូលីវី លោក Evo Morales កំពុងដើរទៅកាន់វិមានប្រធានាធិបតី នៅទីក្រុងឡាប៉ាស ប្រទេសបូលីវី។ លោក Evo Morales បានចុះចេញពីតំណែង ហើយបានហោះចេញដោយប្រើយន្តហោះយោធាទៅកាន់ប្រទេសម៉ិកស៊ិក នៅពេលមានសម្ពាធពីពួកយោធា បន្ទាប់ពីមានការតវ៉ានៅទូទាំងប្រទេសពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានប្រព្រឹត្តការគៃបន្លំក្នុងការបោះឆ្នោតកាលពីខែមុន ដែលលោកបានអះអាងថា លោកជាអ្នកឈ្នះសម្រាប់អាណត្តិទី៤របស់លោក។
![មនុស្សកំពុងដើរនៅលើផ្លូវដើរដែលគេធ្វើបណ្ដោះអាសន្ននៅលើទីលាន St. Mark ដែលជន់លិច នៅទីក្រុង Venice ប្រទេសអ៊ីតាលី។](https://gdb.voanews.com/dcfa5a20-0544-47a0-9b0b-d21c8b47364d_w1024_q10_s.jpg)
៣
មនុស្សកំពុងដើរនៅលើផ្លូវដើរដែលគេធ្វើបណ្ដោះអាសន្ននៅលើទីលាន St. Mark ដែលជន់លិច នៅទីក្រុង Venice ប្រទេសអ៊ីតាលី។
![Omar (ឆ្វេង) និងម្ដាយរបស់ខ្លួនឈ្មោះ Lara ដែលជាកូននិងភរិយារបស់លោក Alaa Abu Fakher កំពុងចូលរួមបុណ្យសព Alaa Abu Fakher នៅ Choueifat។ លោក Alaa Abu Fakher ត្រូវបានសម្លាប់ដោយទាហានលីបង់ កាលពីពេលធ្វើបាតុកម្មនាពេលយប់នៅទីក្រុងបេរូត។](https://gdb.voanews.com/e8cd78ea-f758-45a0-ae22-3a24e14c563f_w1024_q10_s.jpg)
៤
Omar (ឆ្វេង) និងម្ដាយរបស់ខ្លួនឈ្មោះ Lara ដែលជាកូននិងភរិយារបស់លោក Alaa Abu Fakher កំពុងចូលរួមបុណ្យសព Alaa Abu Fakher នៅ Choueifat។ លោក Alaa Abu Fakher ត្រូវបានសម្លាប់ដោយទាហានលីបង់ កាលពីពេលធ្វើបាតុកម្មនាពេលយប់នៅទីក្រុងបេរូត។
![យុវជនប៉ាឡេស្ទីនឈរនៅក្នុងរណ្ដៅនៃអាគារដែលត្រូវបានកម្ទេច បន្ទាប់ពីរងការបាញ់ដោយមីស៊ីលអ៊ីស្រាអែល កាលពីយប់ម្សិលមិញ នៅតំបន់ Al-Qarara នៅខាងកើតក្រុង Khan Younis នៃតំបន់ Gaza Strip។](https://gdb.voanews.com/cdbc3c72-0d2f-490b-ad19-f8e29a390d10_w1024_q10_s.jpg)
៥
យុវជនប៉ាឡេស្ទីនឈរនៅក្នុងរណ្ដៅនៃអាគារដែលត្រូវបានកម្ទេច បន្ទាប់ពីរងការបាញ់ដោយមីស៊ីលអ៊ីស្រាអែល កាលពីយប់ម្សិលមិញ នៅតំបន់ Al-Qarara នៅខាងកើតក្រុង Khan Younis នៃតំបន់ Gaza Strip។
![ប៉ូលិសម្នាក់ចាប់បាតុករម្នាក់ក្នុងពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលប្រទេសឈីលី ក្នុងទីក្រុងសាន់ត្យាហ្គោ កាលពីថ្ងៃទី១៣ វិច្ឆិកា ២០១៩។](https://gdb.voanews.com/1b110a91-d9ed-4a7d-a6ce-4d0b943395b6_w1024_q10_s.jpg)
៦
ប៉ូលិសម្នាក់ចាប់បាតុករម្នាក់ក្នុងពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលប្រទេសឈីលី ក្នុងទីក្រុងសាន់ត្យាហ្គោ កាលពីថ្ងៃទី១៣ វិច្ឆិកា ២០១៩។
![បាតុករម្នាក់ប្រើជំពាមកៅស៊ូបាញ់ក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។](https://gdb.voanews.com/3ece2225-9631-42a2-95fc-e842caf8d31e_w1024_q10_s.jpg)
៧
បាតុករម្នាក់ប្រើជំពាមកៅស៊ូបាញ់ក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។
![អ្នកគាំទ្រក្រុមបាល់ទាត់អ៊ីរ៉ាក់ម្នាក់ថតរូបមុនពេលចាប់ផ្ដើមការប្រកួតវគ្គជម្រុះសម្រាប់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ក្នុងជុំទី២ នៃក្រុម C រវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់ នៅកីឡដ្ឋានអន្តរជាតិ Amman ក្នុងទីក្រុង អាម៉ាន់ ប្រទេសហ្សកដានី។](https://gdb.voanews.com/d4b7f44c-5d6c-4326-957c-64bbb611637b_w1024_q10_s.jpg)
៨
អ្នកគាំទ្រក្រុមបាល់ទាត់អ៊ីរ៉ាក់ម្នាក់ថតរូបមុនពេលចាប់ផ្ដើមការប្រកួតវគ្គជម្រុះសម្រាប់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ក្នុងជុំទី២ នៃក្រុម C រវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់ នៅកីឡដ្ឋានអន្តរជាតិ Amman ក្នុងទីក្រុង អាម៉ាន់ ប្រទេសហ្សកដានី។
![ក្រុមអ្នកដើរទស្សនាកោតសរសើរដល់សិល្បៈដែលមានចំណងជើងថា «ពពក» ដែលធ្វើពីអំពូលចំនួន៦ពាន់ ក្នុងពេលរៀបចំសម្រាប់ពិធីបុណ្យពន្លឺ Lumiere Durham ក្នុងទីក្រុង Durham ស្ថិតនៅភាគឦសាននៃប្រទេសអង់គ្លេស កាលពីថ្ងៃទី១៣ វិច្ឆិកា ២០១៩។](https://gdb.voanews.com/34860c5e-1fd3-430c-8102-7828b504b028_w1024_q10_s.jpg)
៩
ក្រុមអ្នកដើរទស្សនាកោតសរសើរដល់សិល្បៈដែលមានចំណងជើងថា «ពពក» ដែលធ្វើពីអំពូលចំនួន៦ពាន់ ក្នុងពេលរៀបចំសម្រាប់ពិធីបុណ្យពន្លឺ Lumiere Durham ក្នុងទីក្រុង Durham ស្ថិតនៅភាគឦសាននៃប្រទេសអង់គ្លេស កាលពីថ្ងៃទី១៣ វិច្ឆិកា ២០១៩។
![សត្វក្ងានមួយក្បាលកំពុងហែលទឹកក្នុងបឹង Constance ក្រុង Constance ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/507d210f-7144-47e4-9f46-033f69046df0_w1024_q10_s.jpg)
១០
សត្វក្ងានមួយក្បាលកំពុងហែលទឹកក្នុងបឹង Constance ក្រុង Constance ប្រទេសអាល្លឺម៉ង់។