រូបភាពជុំវិញពិភពលោកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ឥណ្ឌា សិង្ហបុរី ម៉ិកស៊ិក សហរដ្ឋអាមេរិក យេម៉ែន វ៉េណេស៊ុយអេឡា ចិន និងឥណ្ឌូណេស៊ី។
រូបភាពជុំវិញពិភពលោក ១៤ វិច្ឆិកា ២០១៨

១
សកម្មជនគណបក្សជាតិនិយមបង់ក្លាដែសកម្ទេចរថយន្តប៉ូលិសមួយអំឡុងការប៉ះទង្គិចនៅក្នុងទីក្រុង Dhaka។

៣
អ្នកស្រី អង់សាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានិងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ជួបប្រជុំទ្វេភាគីក្នុងប្រទេសសិង្ហបុរី។

៤
ជនចំណាកស្រុកម្នាក់ដែលធ្វើដំណើរពីអាមេរិកកណ្តាលទៅកាន់សហរដ្ឋអាមេរិក កំពុងសុំដោយសារតាមរថយន្តមួយនៅលើផ្លូវជាយក្រុង Guadalajara ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨។

៦
បុគ្គលិកសង្រ្គោះកំពុងរកអ្នកនៅរស់រានមានជីវិតនៅឧទ្យានមួយដែលត្រូវបានឆេះខ្ទេចខ្ទីដោយសារភ្លើងជំរំកាលពីថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅទីក្រុង Paradise រដ្ឋកាលីហ្វ័រញ៉ា។

៧
ក្មេងស្រីម្នាក់យូរធុងជាច្រើនដើម្បីដាក់ទឹកនៅជំរំសម្រាប់ប្រជាជនភៀសខ្លួនមួយពីកំពង់ផែសមុទ្រក្រហមHodeidah ក្បែរទីក្រុង Aden ប្រទេសយេម៉ែន។

១០
មនុស្សម្នាឈរតម្រង់ជួរដើម្បីទិញប្រេងឥន្ធនៈនៅក្បែរស្ថានីយ៍ប្រេងមួយគ្រប់គ្រងដោយក្រុមហ៊ុន PDVSA នៃប្រទេសវ៉េណេស៊ុយអេឡា ទីក្រុង San Cristobal។

១៣
ស្រ្តីម្នាក់ពិនិត្យមើលក្តាមទឹកសាបនៅកសិដ្ឋានបង្កាត់ពូជក្តាមមួយនៅឯបឹង Hongze ក្នុងទីក្រុង Huaian ខេត្ត Jiangsu ប្រទេសចិនកាលពីថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

១៥
បុរសម្នាក់មើលការបូជាសាកសពលោក Ida Anak Agung Ayu Oka Pemecutan សមាជិកនៃគ្រួសាររាជវង្សទីក្រុង Denpasar អំឡុងពិធីបុណ្យហិណ្ឌូ Hindu Ngaben ឬពិធីបូជាក្នុងទីក្រុង Denpasar បាលី នៃប្រទេសឥណ្ឌូណេស៊ី។