រូបភាពជុំវិញពិភពលោកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ឥណ្ឌា ចិន អ៊ីតាលី សហរដ្ឋអាមេរិក គុយបា និងតៃវ៉ាន់។
រូបភាពជុំវិញពិភពលោក ១៣ វិច្ឆិកា ២០១៨

១
សាសនិកហិណ្ឌូថ្វាយទឹកស័ក្ដិសិទ្ធនៅសមុទ្រអារ៉ាប់ពេលព្រះអាទិត្យលិចក្នុងពិធីបុណ្យ Chhath Puja ក្នុងទីក្រុង Mumbai ក្នុងប្រទេសឥណ្ឌា។

២
ហ្វូងសត្វរំពេជាច្រើនហោះមកផ្តុំគ្នានៅជុំវិញដងសន្ទូចមួយនៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។

៣
រូបភាពពីអាកាសបង្ហាញពីចរាចរនៅផ្លូវប្រសព្វក្នុងទីក្រុងសៀងហៃប្រទេសចិនកាលពីថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៨។

៤
ជនជាតិតៃវ៉ាន់លោក Chen San-yuan អាយុ៧០ឆ្នាំ ឬត្រូវបានស្គាល់ថា «លោកតា Pokemon» លេងហ្គេមទូរសព្ទ «Pokemon Go» បង្កើតដោយលោក Nintendo នៅក្បែរផ្ទះរបស់លោកតាមទូរសព្ទចំនួន១៥ ក្នុងទីក្រុងតៃប៉ិថ្មី កោះតៃវ៉ាន់កាលពីថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

៦
អតីតស្រ្តីទី១ លោកស្រី Michelle Obama ញញឹមនៅពេលដែលលោកស្រីស្ថិតក្នុងវិទ្យាល័យ Whitney M. Young Magnet ក្នុងទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

៧
មនុស្សយន្ត JD.com ឆ្លងផ្លូវក្នុងទីក្រុង Tianjin ប្រទេសចិនកាលពីថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

៨
ត្រីមួយក្បាលត្រូវបានគេព្យួរនៅមាត់សមុទ្រទីក្រុង Havana ប្រទេសគុយបា។