រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអៀវឡង់ខាងជើង ប៊ែលហ្ស៊ិក អាហ្វហ្គានីស្ថាន បារាំង បង់ក្លាដែស អាល្លឺម៉ង់ និងវៀតណាម។
រូបភាពជុំវិញពិភពលោក ១១ វិច្ឆិកា ២០១៨
![មនុស្សម្នាប្រមូលផ្តុំគ្នាមើលរូបលើឆ្នេរខ្សាច់មួយដែលជារូបរបស់គិលានុបដ្ឋាយិកាយោធាឈ្មោះ Rachel Ferguson ដែលបានស្លាប់នៅក្នុងខែមិថុនា ឆ្នាំ១៩១៨ ក្នុងសង្គ្រាមលោកលើកទី១។ រូបភាពនេះត្រូវបានគេគូរនៅទិវាអតីតយុទ្ធជន នៅឆ្នេរ Downhill Beach ក្នុងក្រុង Coleraine ប្រទេសអៀវឡង់ខាងជើង។](https://gdb.voanews.com/5fd6b67b-b98a-4e9b-9270-6cb08ae01a5b_w1024_q10_s.jpg)
១
មនុស្សម្នាប្រមូលផ្តុំគ្នាមើលរូបលើឆ្នេរខ្សាច់មួយដែលជារូបរបស់គិលានុបដ្ឋាយិកាយោធាឈ្មោះ Rachel Ferguson ដែលបានស្លាប់នៅក្នុងខែមិថុនា ឆ្នាំ១៩១៨ ក្នុងសង្គ្រាមលោកលើកទី១។ រូបភាពនេះត្រូវបានគេគូរនៅទិវាអតីតយុទ្ធជន នៅឆ្នេរ Downhill Beach ក្នុងក្រុង Coleraine ប្រទេសអៀវឡង់ខាងជើង។
![ទាហានម្នាក់ដើរកាត់ឈ្មោះរបស់យុទ្ធជនដែលបានបាត់ខ្លួន ក្នុងពេលធ្វើទិវាអតីតយុទ្ធជន នៅខ្លោងទ្វារ Menin Gate ក្រុង Ypres ប្រទេសប៊ែលហ្ស៊ិក។](https://gdb.voanews.com/d65160e5-9d46-4b20-9e3a-45a730fa6597_w1024_q10_s.jpg)
២
ទាហានម្នាក់ដើរកាត់ឈ្មោះរបស់យុទ្ធជនដែលបានបាត់ខ្លួន ក្នុងពេលធ្វើទិវាអតីតយុទ្ធជន នៅខ្លោងទ្វារ Menin Gate ក្រុង Ypres ប្រទេសប៊ែលហ្ស៊ិក។
![កម្មករម្នាក់កំពុងជញ្ជូនបាវធ្យូងនៅហាងមួយ ក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/2f294365-849c-44c1-b30d-8f3565b9815c_w1024_q10_s.jpg)
៣
កម្មករម្នាក់កំពុងជញ្ជូនបាវធ្យូងនៅហាងមួយ ក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
![កីឡាការនី Lidia Rodriguez កីឡាការនី Marta Garcia និងកីឡាការនី Raquel Roy មកពីប្រទេសអេស្ប៉ាញ ប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Kata ជាក្រុមនារី ក្នុងការប្រកួតម្ចាស់ជើងឯកពិភពលោកការ៉ាតេលើកទី២៤ (24th Karate World Championships) នៅមជ្ឈមណ្ឌល WiZink ក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/341cd7c7-8f3f-4716-83cb-a850b210edc1_w1024_q10_s.jpg)
៤
កីឡាការនី Lidia Rodriguez កីឡាការនី Marta Garcia និងកីឡាការនី Raquel Roy មកពីប្រទេសអេស្ប៉ាញ ប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Kata ជាក្រុមនារី ក្នុងការប្រកួតម្ចាស់ជើងឯកពិភពលោកការ៉ាតេលើកទី២៤ (24th Karate World Championships) នៅមជ្ឈមណ្ឌល WiZink ក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។
![បង្គោលខ្សែភ្លើងមួយបានដួលនៅលើរថយន្តដែលឆេះខ្ទេចខ្ទីនៅលើផ្លូវក្នុងក្រុង Paradise រដ្ឋ California បន្ទាប់ពីមានភ្លើងឆេះព្រៃមួយឈ្មោះ Camp Fire នៅក្នុងតំបន់នេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។](https://gdb.voanews.com/783b74c8-2e2d-4764-94dc-0a23fa9a3e04_w1024_q10_s.jpg)
៥
បង្គោលខ្សែភ្លើងមួយបានដួលនៅលើរថយន្តដែលឆេះខ្ទេចខ្ទីនៅលើផ្លូវក្នុងក្រុង Paradise រដ្ឋ California បន្ទាប់ពីមានភ្លើងឆេះព្រៃមួយឈ្មោះ Camp Fire នៅក្នុងតំបន់នេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
![ប៉ូលិសឃាត់ខ្លួនបាតុករម្នាក់ដែលព្យាយាមលោតចូលទៅក្នុងក្បួនរថយន្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលលោកកំពុងធ្វើដំណើរទៅប្រារព្ធទិវាអតីតយុទ្ធជន ខួប១០០ឆ្នាំបន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទី១ នៅបូជនីយដ្ឋាន Arc de Triomphe ក្នុងក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/66987906-fe8b-44d8-9986-fcb99bdc7ee8_w1024_q10_s.jpg)
៦
ប៉ូលិសឃាត់ខ្លួនបាតុករម្នាក់ដែលព្យាយាមលោតចូលទៅក្នុងក្បួនរថយន្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលលោកកំពុងធ្វើដំណើរទៅប្រារព្ធទិវាអតីតយុទ្ធជន ខួប១០០ឆ្នាំបន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទី១ នៅបូជនីយដ្ឋាន Arc de Triomphe ក្នុងក្រុងប៉ារីស ប្រទេសបារាំង។
![អ្នកជឿលើសាសនាហិណ្ឌូប្រារព្ធពិធីបុណ្យ Rakher Upabashin នៅថ្ងៃទី៣ នៅក្នុងក្រុងប្រាសាទមួយ ក្នុងក្រុង Dhaka ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។](https://gdb.voanews.com/686b3be3-6041-435b-92b7-6cbd93106908_w1024_q10_s.jpg)
៧
អ្នកជឿលើសាសនាហិណ្ឌូប្រារព្ធពិធីបុណ្យ Rakher Upabashin នៅថ្ងៃទី៣ នៅក្នុងក្រុងប្រាសាទមួយ ក្នុងក្រុង Dhaka ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
![មនុស្សម្នាប្រារព្ធថ្ងៃចាប់ផ្តើមពិធីបុណ្យតាមរដូវ (carnival) នៅតាមផ្លូវ Cologne ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/fef00407-b474-4170-8a30-b03b3b4569e6_w1024_q10_s.jpg)
៨
មនុស្សម្នាប្រារព្ធថ្ងៃចាប់ផ្តើមពិធីបុណ្យតាមរដូវ (carnival) នៅតាមផ្លូវ Cologne ប្រទេសអាល្លឺម៉ង់។
![ផ្ទះជាច្រើនត្រូវបានគេសង់នៅជុំវិញព្រែក Xuyen Tam ក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម។ ផ្ទះប្រមាណជា២០.០០០នៅសេសសល់នៅតាមបណ្តោយផ្លូវទឹកមួយនេះនឹងត្រូវកម្ទេចចោលត្រឹមឆ្នាំ២០២០ ដែលនេះជាផ្នែកនៃគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលសន្យាថា នឹងប្រែក្លាយព្រែកទឹកស្អុយមួយចំនួនឲ្យទៅជា កន្លែងលំហែកាយនៅមាត់ទន្លេតាមបែបប៉ារីស និងមានផ្លូវ ហាងទំនើបៗ និងអគារនានា។](https://gdb.voanews.com/04afbf09-0718-4c80-a024-e777bc9eeffe_w1024_q10_s.jpg)
៩
ផ្ទះជាច្រើនត្រូវបានគេសង់នៅជុំវិញព្រែក Xuyen Tam ក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម។ ផ្ទះប្រមាណជា២០.០០០នៅសេសសល់នៅតាមបណ្តោយផ្លូវទឹកមួយនេះនឹងត្រូវកម្ទេចចោលត្រឹមឆ្នាំ២០២០ ដែលនេះជាផ្នែកនៃគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលសន្យាថា នឹងប្រែក្លាយព្រែកទឹកស្អុយមួយចំនួនឲ្យទៅជា កន្លែងលំហែកាយនៅមាត់ទន្លេតាមបែបប៉ារីស និងមានផ្លូវ ហាងទំនើបៗ និងអគារនានា។