រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ មកពីចក្រភពអង់គ្លេស ប្រទេសឥណ្ឌា ហុងកុង បូលីវី អាល្លឺម៉ង់ កម្ពុជា បារាំង និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ១០ វិច្ឆិកា ២០១៩

១
យុទ្ធជនបើកយន្តហោះចម្បាំងក្នុងសង្គ្រាមលោកលើកទី២សម្តែងការហោះហើរនៅពីលើតំបន់ឆ្នេរ White Cliffs of Dover នៅពេលប្រារព្ធទិវាចងចាំ Remembrance Sunday នៅក្នុងក្រុង Dover ចក្រភពអង់គ្លេស។

២
ប៉ូលិសកុបកម្មម្នាក់ព្យាយាមបញ្ឈប់បាតុករម្នាក់ក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងក្រុងហុងកុង។

៣
បុរសម្នាក់រៀបមួកឲ្យកូនប្រុសនៅក្នុងការដើរក្បួនសាសនាមួយដើម្បីប្រារព្ធពិធីបុណ្យ Eid-e-Milad-ul-Nabi ឬជាពិធីសាទរថ្ងៃប្រសូត្ររបស់សាវ័ក Prophet Mohammad នៅក្នុងក្រុងដេលី ប្រទេសឥណ្ឌា។

៤
ស្ត្រីម្នាក់ត្រូវបានសមាជិកនៃក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Evo Morales ទាត់ នៅក្នុងក្រុង La Paz ប្រទេសបូលីវី។

៥
មនុស្សម្នាដោតផ្កានៅជញ្ជាំងបែរឡាំង នៅក្នុងកម្មវិធីរំឭកវិញ្ញាណក្ខន្ធ ដើម្បីអបអរសាទរខួបលើកទី៣០ នៃការដួលរលំជញ្ជាំងបែរឡាំង នៅផ្លូវ Bernauer Strasse ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

៦
ព្រាបហើរ នៅពេលដែលក្រុមកីឡាករអុំទូករបស់ពួកគេ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកប្រចាំឆ្នាំ នៅទន្លេសាប ក្នុងរាជធានីភ្នំពេញ។

៧
លោក Sam Smith អញ្ជើញទៅដល់កម្មវិធីទទួលពានរង្វាន់តន្ត្រី NRJ នៅអគារ Festival Palace ក្នុងក្រុង Cannes ប្រទេសបារាំង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

៨
អ្នកដើរព្យុះហយាត្រាម្នាក់ដើរតាមផ្លូវដែលមានសុទ្ធតែព្រិលនៅក្បែរភូមិ Roncesvalles តំបន់ភ្នំ Pyrenees ភាគខាងជើងនៃប្រទេសអេស្ប៉ាញ។

៩
ក្រុម FPX របស់ចិនសាទរជាមួយនឹងពានរបស់ខ្លួន បន្ទាប់ពីបានឈ្នះជើងឯកពិភពលោកសម្រាប់ការលេងវីដេអូហ្គេម League of Legends ដែលប្រកួតជាមួយនឹងក្រុម G2 របស់អឺរ៉ុប នៅទីលាន AccorHotels Arena ក្នុងក្រុងប៉ារីស ប្រទេសបារាំង។

១០
កាំជ្រួចត្រូវបានគេបាញ់នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយសម្រាប់ខួបលើកទី៣០ នៃការដួលរលំនៃជញ្ជាំងបែរឡាំង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខ្លោងទ្វារ Brandenburg ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។

១១
រូបសំណាកតំណាងនៃផ្ទះនៅជាយក្រុងអង់គ្លេសលិចចូលទៅក្នុងទន្លេ Thames នៅក្នុងបាតុកម្មមួយរៀបចំដោយក្រុម Extinction Rebellion ដើម្បីទាមទារឲ្យមានវិធានការបន្ទាន់ពីរដ្ឋាភិបាលទៅលើបម្រែបម្រួលអាកាសធាតុនៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។